មនុស្សប្រុសទាក់ទងមកអ្នកក្នុងពេលទាំងនេះ បញ្ជាក់ថា គេមិនបានស្រលាញ់អ្នកទេ គេគ្រាន់តែចង់លេងសើចជាមួយអ្នកប៉ុណ្ណោះ

យើងសុទ្ធតែដឹងថា មូលហេតុដែលមនុស្សប្រុសមិនទាក់ទងមកអ្នកមានតែមួយទេ គឺតំណែងអ្នកនៅក្នុងចិត្តរបស់គេមិនសំខាន់ឡើយ។ តាមការសង្កេតស្ថានភាពទូទៅ បើមនុស្សក្នុងពេលទាំងនេះទាក់ទងមកអ្នក បានន័យថាគេមិនបានស្រលាញ់អ្នកនោះគេ គ្រាន់តែយកអ្នកមកកែអផ្សុកតែប៉ុណ្ណោះ អ្នកត្រូវប្រុងប្រយ័ត្ន។

១. ពេលគេអផ្សុក

អ្នកដឹងហើយថា ឱ្យតែពេលឃ្លាន យើងអាចញុំារបស់ដែលខ្លួនមិនចូលចិត្តដើម្បីចម្អែតក្រពះសិនបាន ដូច្នេះហើយពេលមនុស្សប្រុសអផ្សុក ក៏អាចយកមនុស្សដែលខ្លួនមិនស្រលាញ់មកកំដរការអផ្សុកដូចគ្នាដែរ។

បើមនុស្សប្រុសម្នាក់ជាធម្មតាជួនក្តៅជួនត្រជាក់ដាក់អ្នក តែឱ្យតែពេលឯកាដឹងតែមករកអ្នក អ៊ីចឹង អ្នកមិនបាច់ឆ្ងល់ទេ គេគ្រាន់តែចង់បានខ្លួនអ្នកតែប៉ុណ្ណោះ គឺមិនបានស្រលាញ់អ្នកទាល់តែសោះ។

មនុស្សពីរនាក់ស្រលាញ់គ្នា រឿងមួយដែលពិបាកក្នុងការលាក់បាំងនោះគឺ គេចង់ជួបអ្នក និងនឹកដល់អ្នកគ្រប់ពេល គេមិនអាចគ្រាន់តែចង់មកស្និទ្ធស្នាលជាមួយអ្នកតែមួយមុខនោះទេ ។

10c52c2071f94c9cfaf04fb089f9677d

២. ពេលទំនេរមិនដឹងធ្វើអី

ពិតជាស្ញប់ស្ញែងស្នេហារបស់នាយករដ្ឋមន្ត្រី ចូវអិនឡាយ (ZHOU ENLAI) និងភរិយារបស់គាត់ណាស់ សំបុត្រស្នេហាដែលបានបន្សល់ទុកដល់សព្វថ្ងៃ អាចបញ្ជាក់បានថាមិនខ្វល់ថាអតីតកាល ឬបច្ចុប្បន្នកាល ក្តីស្រលាញ់របស់មនុស្សប្រុសម្នាក់ ពីដើមមកមិនអាចព្រោះតែការរវល់ ឬក៏ភាពមានបាន ហើយត្រូវបានបឈ្ឈប់នោះឡើយ។

គាត់ជាមនុស្សរវល់បែបនេះហើយ នៅមិនអាចភ្លេចនូវក្តីស្រលាញ់ចំពោះភរិយាគាត់ផង ចុះទម្លាប់មិត្តប្រុសរបស់អ្នករវល់ជាងគាត់ទៀតមែនទេ?

បើនារីម្នាក់ទទួលអារម្មណ៍បានពីក្តីស្រលាញ់ដ៏ពិតប្រាកដ ច្បាស់ជាអាចបែងចែករវាងស្នេហាក្លែងក្លាយបានហើយ ពីព្រោះមនុស្សដែលត្រូវបានគេស្រលាញ់ សុទ្ធតែមានសន្តិភាពផ្លូវចិត្ត។

ដូច្នេះ កុំសួរថាហេតុអ្វីបានជាមនុស្សប្រុសគេរវល់យ៉ាងនេះ ហើយកុំសួរថាហេតុអ្វីឱ្យតែពេលគេទំនេរមិនដឹងធ្វើអ្វីទើបនឹកដល់អ្នកនោះ រាល់ការយកលេសទាំងឡាយមានចម្លើយតែមួយប៉ុណ្ណោះ នោះគេមិនបានស្រលាញ់អ្នកទេ។

គេមិនស្រលាញ់អ្នក ដូច្នេះមិនសុខចិត្តចែករំលែកពេលវេលាមានតម្លៃជាមួយនឹងអ្នកឡើយ!

គេមិនស្រលាញ់អ្នក ដូច្នេះពេលដែលរវល់ គឺគ្មានវត្តមានអ្នកក្នុងចិត្តគេឡើយ!

គេមិនស្រលាញ់អ្នក ដូច្នេះក្នុងចិត្តគេមានអ្នកក៏បាន គ្មានអ្នកក៏បាន!

គេមិនស្រលាញ់អ្នក ដូច្នេះទើបនៅពេលគេទំនេរមិនដឹងធ្វើអ្វីមកញ៉ោះអ្នកលេងឱ្យសប្បាយចិត្ត។

1744ebb26eb79a6f51beafc9e3cb6b67

៣. ក្រោយពីធ្វើការសម្រេចចិត្តរួច

មនុស្សប្រុស គឺគេប្រាកដនិយមណាស់ ក្រោយពីគេច្បាស់ថាអ្នកជាគូអនាគតគេហើយ គេនឹងនាំអ្នកចូលទៅក្នុងផែនការអនាគតរបស់គេ ដូច្នេះរាល់ការសម្រេចចិត្តនីមួយៗទាក់ទងនឹងអនាគត គេសុទ្ធតែសួរនាំ និងចង់ដឹងពីយោបល់របស់អ្នក។

ផ្ទុយមកវិញ បើមនុស្សប្រុសម្នាក់ធ្វើការសម្រេចចិត្តអ្វីក៏ដោយ សុទ្ធតែមិនបានពិចារណារដល់អ្នកសោះ នោះបង្ហាញយ៉ាងច្បាស់ថា គេមិនបានយកអ្នកជាគូអនាគតរបស់គេឡើយ។ គេស្រលាញ់អ្នក គេខ្លាចផ្តល់ឱ្យអ្នកមិនគ្រប់គ្រាន់ណាស់ មានតែមនុស្សដែលមិនស្រលាញ់អ្នកទេ ទើបគេខ្លាចផ្តល់ឱ្យអ្នកច្រើនពេក។

បើពេលដែលធ្វើការសម្រេចចិត្តគេមិនដែលសួរនាំអ្នកសោះ មិនមែនដោយសារគេក្អេងក្អាងទេ គឺគេមិនបានស្រលាញ់អ្នកឡើយ ដូច្នេះគេមិនខ្វល់ថាអ្នកគិតអ្វីនោះទេ៕

អត្ថបទ ៖ Mythical Bird / Knongsrok