អ្នកត្រូវតែចងចាំ ប្រសិនបើអ្នកឃើញមានរោគសញ្ញា មិនប្រក្រតីចំនួន ៣ ដូចខាងក្រោមនេះ បង្ហាញថាអ្នកកំពុងមានហានិភ័យនៃជំងឺទាក់ទងនឹងសួតគឺជំងឺរលាកទងសួត។ ដូច្នេះ សូមអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
1. ឈឺដៃ
ការឈឺដៃជាធម្មតាកើតឡើងនៅពេលដែលរាងកាយបង្ហាញសញ្ញាដូចជា អស់កម្លាំង ហត់នឿយ ដោយសារតែសកម្មភាពរាងកាយច្រើនពេក។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកធ្វើការងារស្រាលៗ ហើយដៃរបស់អ្នកនៅតែឈឺការឈឺចាប់។ ដូច្នេះ អ្នកត្រូវការទៅពិនិត្យជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីរកឃើញភាពត្រឹមត្រូវនិងឲ្យទាន់ពេលវេលា។
2. សន្លាក់ម្រាមដៃហើម
សញ្ញាធម្មតាបំផុតនៃជំងឺសួតគឺម្រាមដៃហើម កណ្តាប់ដៃធំៗ និងក្រចកដៃកោង។ នៅដំណាក់កាលដំបូងនៃជំងឺមហារីក ម្រាមដៃមិនទទួលបានឈាមគ្រប់គ្រាន់ទេ នៅដំណាក់កាលចុងក្រោយនឹងលេចចេញនូវជាលិកាលើសឈាម។ សញ្ញានេះបង្ហាញថា អ្នកមានហានិភ័យនៃជំងឺទាក់ទងនឹងសួតគឺជំងឺរលាកទងសួត។
3. ស្ពឹកដៃនិងជើង
ការស្ពឹកដៃនិងការឈឺចាប់ពាសពេញរាងកាយអាចបណ្តាលមកពីដុំសាច់រីកធំនិងសង្កត់លើសរសៃប្រសាទ។ ទោះយ៉ាងណាក៏ដោយនៅដំណាក់កាលដំបូងនៃជំងឺមហារីកសួត រោគសញ្ញាមិនសូវច្បាស់ទេ។ យូរៗ ទៅនៅពេលដែលសួតលែងដំណើរការឈាមអវយវៈមិនត្រូវបានផ្គត់ផ្គង់ដោយបរិមាណឈាមចាំបាច់នោះរោគសញ្ញាស្ពឹកនឹងលេចឡើងកាន់តែច្រើន៕
ប្រភព៖ បរទេស