ផ្កាកុលាបជារបស់ដែលមនុស្សស្រីស្រលាញ់ មិនងាយប្រកែកនោះឡើយ តែនិយាយពីចំណូលចិត្តនៃពណ៌គឺខុសៗគ្នា។ តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងធ្វើការលើកយកផ្កាកុលាបទាំង ៦ ទង មកឲ្យអ្នកជ្រើសរើស ដើម្បីបង្ហាញថាតើអ្នកជាមនុស្សមានចរិតលក្ខណៈបែបណា?
ផ្កាកុលាបទី ១
ប្រសិនអ្នកជ្រើសរើសផ្កាកុលាបទី ១ នោះមានន័យថាអ្នកជាមនុស្សដែលចូលចិត្តការរស់នៅជីវិតបែបសាមញ្ញបំផុត។ អ្នករកឃើញក្តីសុខតាមរយៈសកម្មភាពតូចៗ ហើយក្នុងការគិតរបស់អ្នកតែងតែគិតនៅរឿងវិជ្ជមាន។ អ្នកមិនចូលចិត្តធ្វើឲ្យរឿងមើលទៅរញ៉េរញ៉ៃឬមើលទៅស្មុគស្មាញនោះទេ មិនថាតែក្នុងទំនាក់ទំនង សកម្មភាពប្រចាំថ្ងៃ និងជាពិសេសគឺចិត្តគំនិត។
ផ្កាកុលាបទី ២
ប្រសិនអ្នកជ្រើសរើសផ្កាកុលាបទី ២ នោះមានន័យថាអ្នកជាប្រភេទមនុស្សដែលមិនសូវចេះភ័យខ្លាច អ្នកមានថាមពលក្លាហាន អង់អាច ដែលរមែងជួយអ្នកអាចដោះស្រាយនូវរាល់បញ្ហាដោយរលូន ត្បិតបើពេលខ្លះស្ថិតក្នុងស្ថានភាពដ៏លំបាកណាមួយក៏ដោយ។
ផ្កាកុលាបទី ៣
ប្រសិនអ្នកជ្រើសរើសផ្កាកុលាបទី ៣ នោះមានន័យថាអ្នកជាមនុស្សដែលដែលមានភាពស្ងប់ស្ងាត់ និងចូលចិត្តបែបធម្មជាតិបំផុត។ អ្នកមានវិធីសាស្រ្តក្នុងការបន្ធូរសម្ពាធផ្លូវអារម្មណ៍ដោយខ្លួនឯង ហើយអ្នកក៏មានទំនោរទៅមនុស្សជុំវិញខ្លួនដែលគេយល់ពីអ្នក។
ផ្កាកុលាបទី ៤
ប្រសិនអ្នកជ្រើសរើសផ្កាកុលាបទី ៤ នោះមានន័យថា អ្នកជាមនុស្សដែលពោរពេញដោយចិត្តសប្បុរស ស្រលាញ់ និងចែករំលែកទៅកាន់មនុស្សជុំវិញខ្លួន។ អ្នករមែងទទួលបានការកោតសរសើរ ដោយសារតែភាពស្មោះត្រង់របស់អ្នកនៅក្នុងទំនាក់ទំនងណាមួយ។
ផ្កាកុលាបទី ៥
ប្រសិនអ្នកជ្រើសរើសផ្កាកុលាបទី ៥ នោះមានន័យថាអ្នកជាមនុស្សដែលមានភាពរួសរាយ ចេះលើកទឹកចិត្ត ហើយមិនមែនជាមនុស្សដែលនឹងផ្លាស់ប្តូរដើម្បីបំពេញចិត្តនរណាម្នាក់នោះទេ។ ផ្ទុយទៅវិញអ្នកនៅតែស្មោះត្រង់ និងធ្វើអ្វីដែលជាខ្លួនអ្នក។
ផ្កាកុលាបទី ៦
ប្រសិនអ្នកជ្រើសរើសផ្កាកុលាបចុងក្រោយ មានន័យថាអ្នកជាមនុស្សដែលចេះបត់បែននិងឆាប់សម្របទៅកាន់មជ្ឈដ្ឋានជុំវិញបានយ៉ាងឆាប់រហ័ស។ អ្នកមានសមត្ថភាពក្នុងសម្របទៅតាមអ្នកដទៃ តែអ្នកក៏នៅតែមានកូនចិត្តចេះគិតពីខ្លួនឯងខ្លះដែរ។ ប៉ុន្តែគ្មានអ្វីដែលអាចបញ្ឈប់អ្នកអំពីការចែករំលែកនិងធ្វើល្អ ទៅកាន់មនុស្សជុំវិញខ្លួនអ្នកបានឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក