សូមពិចារណាឡើងវិញដោយប្រុងប្រយ័ត្ននៅពេលទិញគ្រឿងសំអាងទាំងនេះ ក្រែងចំណាយលុយខ្ជះខ្ជាយអត់ប្រយោជន៍

មានគ្រឿងសំអាងជាច្រើនប្រភេទខុសៗគ្នានៅលើទីផ្សារ ដូច្នេះវាពិបាកដឹងថាមានអ្វីខ្លះដែលល្អសម្រាប់ស្ត្រី។ តាមពិតមិនមែនគ្រប់ផលិតផលទាំងអស់ពិតជាមានភាពចាំបាច់សម្រាប់អ្នកក្នុងការចំណាយលុយទិញនោះទេ អ្នកគួរតែពិចារណាដោយប្រយ័ត្នប្រយែងព្រោះវាអាចខ្ជះខ្ជាយលុយនិងមិនចាំបាច់។

ក្រែមលាបជើង

អ្នកអាចឃើញម៉ាកគ្រឿងសំអាងជាច្រើនដែលជាផលិតផលថែរក្សាជើងមានប្រសិទ្ធភាព ប៉ុន្តែយោងតាមអ្នកជំនាញបង្ហាញថា មិនចាំបាច់ទិញក្រែមដៃនិងក្រែមលាបជើងក្នុងពេលតែមួយទេ អ្នកអាចប្រើក្រែមដៃសម្រាប់ទាំងដៃនិងជើងឬលាបប្រេងសំខាន់ៗលើជើងមុនពេលចូលគេង ហើយយបន្ទាប់ពីភ្ញាក់ពីដំណេកអ្នកនឹងទទួលបានស្បែករលោងជាការស្រេច ។ ការថែរក្សាស្បែកជើងដោយការខាត់ស្បែកជាប្រចាំក៏ជាការផ្តល់ផលដ៏ល្អឥតខ្ចោះមួយដែរ។

សាប៊ូកក់សក់និងក្រែមបន្ទន់សក់

ស្ត្រីជាច្រើនជឿជាក់លើផលិតផលដែលបង្កើនការលាបពណ៌សក់ដោយសង្ឃឹមថា វានឹងជួយឱ្យសក់របស់ពួកគេទទួលបានពណ៌ស្អាត ប៉ុន្តែយោងតាមអ្នកជំនាញបង្ហាញថា ផលិតផលឯកទេសសម្រាប់សក់ ពណ៌មិនអាចជួយអ្នករក្សាពណ៌សក់បានយូរទេ។ ពួកវាថែមទាំងមានសារធាតុជាច្រើនរួមទាំងសារធាតុបន្ថែមពណ៌ដែលបង្កគ្រោះថ្នាក់ដល់សក់របស់អ្នកក្នុងរយៈពេលវែង ដូចនេះ អ្នកគួរតែពិគ្រោះនិងជ្រើសរើសដោយប្រុងប្រយ័ត្ន។ ជាពិសេសអ្នកក៏ត្រូវមើលថា តើសក់របស់អ្នកស្ថិតក្នុងស្ថានភាពបែបណាដើម្បីបន្ថែមក្រែមនិងប្រេងដែលសមស្រប។

ក្រែមបំបាត់ស្នាម

គ្រូពេទ្យជំនាញខាងសើស្បែកបញ្ជាក់ថា ការប្រើក្រែមបំបាត់ស្នាមយ៉ាងណា ក៏មិនបានបន្ថយស្នាមឡើយ។ ជាទូទៅពួកគេអាចធ្វើអោយប្រសើរឡើងនូវចរន្តឈាមនិងផ្តល់សំណើមដល់ស្បែក។ ទោះយ៉ាងណា បើមិនមានរបបអាហារត្រឹមត្រូវនិងការធ្វើលំហាត់ប្រាណទៀងទាត់មិនថា អ្នកប្រើក្រែមប្រឆាំងស្នាមជ្រួញឬក្រែមការពារស្បែកថ្លៃប៉ុណ្ណានោះទេ វានឹងមិននាំមកនូវប្រសិទ្ធភាពដែលចង់បានឡើយ។

សេរ៉ូមការពារសក់បែកចុង

ប្រសិនបើអ្នកចំណាយប្រាក់លើសេរ៉ូមដើម្បីការពារសក់បែកចុង អ្នកគួរតែដឹងថា វាពិបាកក្នុងការធ្វើឱ្យសក់ស្ថិតក្នុងសភាពឋិតិវន្តដោយបង្កើតការបំភាន់នៃសក់រលោងនិងភ្លឺចែងចាំងចុងដែលខូចមិនអាចស្តារឡើងវិញបាន។ ប្រេងបំប៉នទាំងនេះអាចជួយរក្សាសក់របស់អ្នករលោងនិងភ្លឺចែងចាំងនៅពេលថ្ងៃឬពេលយប់។ ប្រសិនបើអ្នកចង់ជៀសវាងការបែកចុងវិធីល្អបំផុតគឺកាត់សក់ឱ្យខ្លី បន្ទាប់មកបណ្តុះសក់របស់អ្នកជាមួយផ្លែបឺរដើម្បីទទួលបានសក់រលោង៕

ប្រភព៖ បរទេស