សាច់​ហូប តែ​សំបក​ក្រូចថ្លុង​ត្រូវ​ទុក ​ព្រោះ​អាច​ផ្តល់​ប្រយោជន៍​ធំ ២ មិន​សូវ​មាន​អ្នក​ដឹង

​ក្រូចថ្លុង​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មនុស្ស​ជា​ច្រើន និយម​ទទួល​ទាន​ ​ព្រោះ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រាងកាយ ហើយ​វា​ក៏​ងាយ​រក និង​មិន​មាន​តម្លៃ​ថ្លៃ​នោះ​ដែរ។ យ៉ាង​ណា​ក្រោយ​ទទួល​ទាន​សាច់​ក្រូចថ្លុង តាម​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​សំបក​របស់​វា ហើយ​ច្នៃ​មក​ចេញ​ជា​ប្រយោជន៍ ២ ខាង​ក្រោម៖

១) ប្រឆាំង​ក្លិន​មាត់​មិន​ល្អ

20200813_040502_050400_vobuoi.max 800x800

សារធាតុ​សំខាន់ៗ​ដូច​ជា​វីតាមីន C ដែល​មាន​ជាប់​សំបក​ក្រូចថ្លុង មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ប្រើ​យក​ទៅ​លើក​សម្រស់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គ្រឿង​ផ្សំ​ជួយ​ប្រឆាំង​នឹង​បញ្ហា​ក្លិន​ដង្ហើម​មិន​ល្អ​ផង​ដែរ។

សូម​អ្នក​យក​សំបក​ក្រូចថ្លុង​ស្ងួត រួច​យក​ទៅ​ដាក់​ក្នុង​ទឹក​ដាំ​ពុះ ហើយ​លាយ​វាយ​ជាមួយ​អំបិល​ ១ ស្លាបព្រា​កាហ្វេ។ រួច​យក​ទឹក​នេះ មក​ខ្ពុល​លាង​មាត់​ ២ ​ដង/ថ្ងៃ ដើម្បី​អាច​កម្ចាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ។

២) ព្យាបាល​ទំពែក

Unnamed

អ្នក​ដែល​មាន​បញ្ហា​ទំពែក​ក្បាល អ្នក​គួរ​ប្រើ​សំបក​ក្រូចថ្លុង​ស្រស់ យក​មក​ត្រដុស​លើ​សក់ នោះ​សារធាតុ​ប្រេង​ដែល​មាន​ក្នុង​សំបក​ក្រូចថ្លុង​នឹង​ជួយ​ឲ្យ​មាន​ការ​លូតលាស់​សក់​បាន​ល្អ​ផង​ដែរ។ ក្នុង​លក្ខខណ្ឌ​សមស្រប សក់​នឹង​ចាប់ផ្តើម​ដុះ​មក​ក្រាស់​បន្តិច​ម្តងៗ ហើយ​បញ្ចៀស​ការ​កើត​មាន​ទំពែក​នៅ​ពេល​ក្រោយ​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក