ស្បែកគឺជាផ្នែកដ៏សំខាន់បំផុតមួយសម្រាប់មនុស្សស្រី ហើយការដែលចង់បានស្បែកទន់រលោង មានសុខភាពល្អ វាជារឿងដែលអ្នកគួរយកចិត្តទុកដាក់ និងមានរបៀបថែទាំត្រឹមត្រូវ។ ខាងក្រោម Knongsrok បង្ហាញពីពេលវេលាមាស ៥ ដែលអ្នកគួរថែទាំស្បែក ឲ្យត្រូវតាមក្បួនខ្នាត៖
០៧-០៨ ព្រឹក: លាងមុខហើយលាបឡេការពារកម្តៅថ្ងៃ
បន្ទាប់ភ្ញាក់ពីគេង អ្នកគួរលាងមុខ និងផ្តល់សំណើមដល់ស្បែករបស់អ្នកថ្នមៗ ព្រោះភាពកខ្វក់និងបាក់តេរីចេញពីស្រោមខ្នើយ ភួយ ជាតិខ្លាញ់លើសនៅលើស្បែក អាចនឹងដក់ជាប់ បណ្តាលឲ្យស្ទះរន្ធញើស អាចក្លាយជាមុន ប្រសិនអ្នកមិនបានសម្អាតដិតដល់នៅពេលព្រឹក។
បន្ថែមពីនេះ ទោះរវល់ប៉ុណ្ណា អ្នកក៏មិនគួររំលងការលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ព្រឹកផងដែរ ព្រោះវាអាចជួយការពារស្បែករបស់អ្នកពីផលប៉ះពាល់នៃពន្លឺព្រះអាទិត្យ ក៏ដូចជាពន្លឺចេញពីកុំព្យូទ័រ ទូរស័ព្ទ ដែលអាចកាត់បន្ថយភាពចាស់។
ម៉ោង ១២ ថ្ងៃត្រង់ បាញ់ Spray ផ្តល់សំណើម
បន្ទាប់ពីប៉ះពាល់ជាមួយម៉ាស៊ីនត្រជាក់ កុំព្យូទ័រជាច្រើនម៉ោង ស្បែកនឹងទទួលរងសភាពស្ងួតខ្វះជាតិទឹក ដូច្នេះអ្នកគួរមាន Spray បាញ់ផ្តល់សំណើមមកលើស្បែកមុខ ដើម្បីបំពេញចាតិទឹក ហើយកាត់បន្ថយការបញ្ចេញជាតិប្រេង បន្ថយហានិភ័យនៃការកើតមុន។
ម៉ោង ១៣-១៤ រសៀល លាបឡេការពារកម្តៅថ្ងៃម្តងទៀត
ចងចាំថាត្រូវលាបឡេការពារកម្តៅថ្ងៃម្តងទៀតនៅពេលរសៀល ក៏ដោយសារវាមានពេលវេលារបស់វា មិនអាចប្រើប្រាស់មួយថ្ងៃយ៉ាងមានប្រសិទ្ធភាពពេញនោះទេ។
ម៉ោង ១៨-១៩ លុបគ្រឿងសម្អាង
ពេលត្រលប់មកពីបម្រើការ គឺលើស្បែកអាចមានធូលីកកកុញ និងខ្លាញ់លើសជាច្រើន ដូច្នេះអ្នកលាយឡំជាមួយគ្រឿងសម្អាងទៀតនោះ គឺងាយឲ្យអ្នកកើតមុនយ៉ាងឆាប់រហ័ស។ ប្រសិនអ្នកមានការតុបតែងច្រើន គួរមានទម្លាប់ប្រើទឹក Remove Makeup លុបលាងសម្អាតមុខឲ្យបានស្អាតល្អផង។
ម៉ោង ២១-២២ យប់ ការថែរក្សាស្បែក
ដល់វគ្គដែលត្រូវថែរក្សាស្បែក ដើម្បីជួយឲ្យស្បែកមានសុខភាពល្អនិងរលោង មុនចូលគេង ដោយមានជំហានបន្ទាប់ពីលុបគ្រឿងសម្អាងហើយ គួរត្រូវផ្តល់សំណើមដល់ស្បែក បន្តក់សេរ៉ូម លាប Face Cream និង Lotion ជាដើម។ វាជាដំណាក់កាលសម្រាក ហើយក៏ជាពេលអាចឲ្យផ្ទៃមុខស្រូបយកសារធាតុចិញ្ចឹមបានល្អផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក