កុំ​សួរ​ថា​ម៉េច​បាន​ប្រពន្ធ​បាក់​សម្រស់ លែង​ស្អាត​ដូច​មុន តែ​គួរ​សួរ​ខ្លួន​ឯង​ជា​ប្ដី ម៉េច​មិន​អាច​មើលថែ​​ប្រពន្ធ​ឲ្យ​ល្អ​ដូច​ថ្ងៃ​ដំបូង

មនុស្ស​ប្រុស ជា​ច្រើន​តែង​ចូលចិត្ត​ប្រៀបធៀប​ប្រពន្ធ​ខ្លួន​ឯង​ទៅ​នឹង​ប្រពន្ធ​អ្នក​ដទៃ ទៅ​នឹង​ស្រីៗ​ដែល​មាន​វ័យ​ក្មេង ហេតុអ្វី​អូន​លែង​ស្អាត​ដូច​មុន អូន​ឆាប់​ចាស់​លឿន​ម្ល៉េះ? តែ​ភ្លេច​សួរ​ខ្លួន​ឯង មើល​រំលង​កំហុស​ខ្លួន​ឯង ដែល​ខ្លួន​ឯង​មិន​បាន​ស្រលាញ់​ថ្នាក់ថ្នម មើល​ថែ​នាង​ឲ្យ​បាន​ដិតដល់​ដូច​កាល​ពី​ថ្ងៃ​ដំបូង ដែល​អ្នក​តាម​ស្រលាញ់។​

2_244

ក្រោយ​ពេល​រៀប​ការ ជីវិត​គឺ​ត្រូវ​បាន​ផ្លាស់ប្តូរ ជា​ពិសេស​គឺ​មនុស្ស​ស្រី​បាន​លះបង់​ខ្លាំង​ណាស់​សម្រាប់​គ្រួសារ ដ្បិត​ស្រ្តី​ខ្លះ​ពុំ​បាន​ជា​អ្នក​ចូលរួម​បង្កើត​ចំណូល តែ​ការ​មើល​ថែ​ខាង​ក្នុង​ផ្ទះ មើល​ថែ​កូន គឺ​នាង​រវល់​មិន​ចាញ់​អ្នក​ដែល​កំពុង​បម្រើ​ការ​នៅ​ខាង​ក្រៅ​នោះ​ទេ។

អ្នក​ជា​មនុស្ស​ប្រុស គួរ​តែ​ឆ្លៀត​ពេល​មើល​ថែ​ទាំ ទំនុកបម្រុង​គ្រប់​សព្វ​លើ​រាងកាយ​ភរិយា​ខ្លួន​ឯង ហើយ​គួរ​តែ​អរគុណ​ដល់​នាង ដែល​នាង​បាន​ដើរ​ចេញ​ពី​ជីវិត​គ្រួសារ ដែល​ទទួល​បាន​ការ​ថ្នាក់ថ្នម​ស្រលាញ់​ពី​ម្តាយឪពុក​បង្កើត​របស់​គេ មក​រួមរស់​ជាមួយ​នឹង​យើង ជាមួយ​នឹង​គ្រួសារ​យើង ដែល​មិន​ជាប់​សាច់​ឈាម​អ្វី​នឹង​គេ​ផង​នោះ។

Bia 700x366

2_244

រួច​កុំ​មាន​ការ​ប្រៀបធៀប​នាង​ទៅ នឹង​មនុស្ស​ស្រី​នៅ​ខាង​ក្រៅ ព្រោះ​វា​ជា​កំហុស​របស់​អ្នក​ទាំង​ស្រុង បើ​អ្នក​មើល​ឃើញ​នាង​មាន​ការ​ខ្វះខាត​ចំណុច​ណា​ហើយ ក្នុង​នាម​ជា​ប្តី​ល្អ​បំផុត គួរ​តែ​រក​វិធី​ឬ​សួរនាំ​ប៉ះប៉ូវ​នាង​ឲ្យ​ទទួល​បាន​ការ​ប្រើប្រាស់​របស់​ល្អ របស់​ជួយ​លើក​សម្រស់​នាង​ត្រលប់​មក​វិញ ឬ​មិន​ត្រូវ​បង្អាប់​នាង រួច​ធៀប​ទៅ​នឹង​អ្នក​ដទៃ​នោះ​ទេ ជា​រួម​អ្នក​គួរ​តែ​គោរព ហើយ​ស្រលាញ់​នាង​ជា​ខ្លួន​នាង មិន​គួរ​មាន​ចិត្ត​ចង់​ផិត​ក្បត់ ដោយសារ​ឃើញ​ភរិយា​ខ្លួន​ឯង​លែង​ស្អាត​ដូច​មុន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក