សម្រាប់អ្នកណាដែលមានបំណងប្រាថ្នាអ្វី ច្បាស់ជាចង់ដឹងហើយមែនទេ ថាតើអ្នកនឹងមានទំនោរជោគជ័យឬអត់? តើធ្វើដូចម្តេចដើម្បីទទួលបានជោគជ័យ? ចូរជ្រើសរើសសន្លឹកបៀមួយសន្លឹកខាងក្រោមដើម្បីដឹងទំនាយនៃទឹកបៀ ។
របៀបលេង
២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
ឈុតបៀទី ១
ពាក្យទំនាយ
អ្វីដែលអ្នកសង្ឃឹមអាចមានឱកាសជោគជ័យ ប៉ុន្តែដើម្បីទទួលបានជោគជ័យ វាត្រូវការពេលវេលា ដើម្បីកែខៃរឿងជាច្រើនតាមរបៀបដែលវាគួរតែកើតឡើង ។
ដំបូន្មាន
អ្វីដែលអ្នកសង្ឃឹមអ្នកត្រូវតែហត់នឿយ អ្នកត្រូវតែព្យាយាមហើយអ្នកត្រូវតែអត់ធ្មត់ ក៏ដូចជាលើកទឹកចិត្តខ្លួនឯងឱ្យច្រើនៗ ចូលកុំបោះបង់ សូមរង់ចាំពេលវេលាដែលត្រឹមត្រូវ ដើម្បីក្លាយជាក្តីសង្ឃឹមដូចដែលអ្នកបានគ្រោងទុក ។ ទឹកបៀសូមណែនាំអ្នក គួររកទឹកដាក់ក្នុងកែវ ឬដបថ្វាយជំនាងផ្ទះនៅរកជ្រុងបន្ទប់គេងដែលស្អាត មិនចាំបាច់អុជធូបទេ គ្រាន់តែតាំងចិត្តអធិស្ឋានប្រាប់អ្នកដែលមកទទួលទឹក ឲ្យបើកផ្លូវអោយអ្នកហើយត្រូវផ្លាស់ប្តូរទឹករៀងរាល់ព្រឹក។
ឈុតបៀទី ២
ពាក្យទំនាយ
អ្វីដែលអ្នកសង្ឃឹម នឹងបានសម្រេច ឬមិនបានសម្រេច អាស្រ័យលើចេតនារបស់អ្នក ថាតើអ្នកធ្វើសកម្មភាពឬអត់ ប៉ុន្តែបើតាមទឹកបៀ អ្នកមានឱកាសសង្ឃឹមច្រើន ។
ដំបូន្មាន
អ្វីដែលអ្នកសង្ឃឹមគឺអាស្រ័យលើអារម្មណ៍និងសកម្មភាពរបស់អ្នក។ អ្នកត្រូវតែក្រោកឡើងហើយធ្វើវាដោយខ្លួនឯង អ្នកត្រូវតែមានសង្ឃឹម ត្រូវតែជឿជាក់ថា អ្វីដែលអ្នកកំណត់នឹងទទួលបានជោគជ័យ។ លុះនៅពេលអ្នកមានគោលបំណងហើយ អ្នកត្រូវធ្វើសកម្មភាពនោះ។ ចូលព្យាយាមអង្គុយសមាធិសញ្ជឹងគិត ពីវត្ថុពិសិដ្ឋដែលការពារអ្នក ឧទ្ទិសបុណ្យកុសលឲ្យខ្លួនឯងប្រចាំ នឹងជួយអ្នកផ្តោតអារម្មណ៍បានច្រើន។
ឈុតបៀទី ៣
ពាក្យទំនាយ
អ្វីដែលអ្នកសង្ឃឹមមានឱកាសជោគជ័យ ពិតប្រាកដ ។
ដំបូន្មាន
មិនថាក្តីសង្ឃឹមរបស់អ្នកជាអ្វីទេ ឱកាសនៃភាពជោគជ័យគឺខ្ពស់ណាស់ ទឹកបៀសូមណែនាំឱ្យអ្នកធ្វើសមាធិ និងឧទ្ទិសកុសលដល់វត្ថុពិសិដ្ឋដែលការពារអ្នក ដើម្បីផ្តល់អំណាចដើម្បីជួយអ្នកឱ្យជោគជ័យក្នុងពេលឆាប់ៗនេះ ការធ្វើបែបនេះ ៥ នាទីក្នុងមួយថ្ងៃ គឺជាគុណសម្បត្តិដ៏ធំមួយ។
ឈុតបៀទី ៤
ពាក្យទំនាយ
អ្វីដែលអ្នកសង្ឃឹមគឺពិបាកណាស់ ប៉ុន្តែវានៅអាចមានសង្ឃឹម ហើយនៅតែមានឱកាសទទួលបានជោគជ័យ កុំចុះចាញ់ងាយៗ។
ដំបូន្មាន
អ្នកត្រូវផ្លាស់ប្តូរទស្សនៈ ចិត្តគំនិតរបស់អ្នក ហើយបើកចិត្តស្តាប់យោបល់អ្នកដទៃ ឬស្តាប់ការផ្តល់យោបល់និងការណែនាំពីមនុស្សនៅជុំវិញខ្លួនឯងខ្លះ។ ចូរព្យាយាមធ្វើសមាធិនិងឧទ្ទិសកុសលដល់ខ្លួនឯង ដល់ម្ចាស់កម្មពៀរ សុំឱ្យគេបើកផ្លូវឱ្យអ្នក បើធ្វើបែបនេះញឹកញាប់អ្នកនឹងមានក្តីសង្ឃឹមជោគជ័យ។
ឈុតបៀទី ៥
ពាក្យទំនាយ
អ្វីដែលអ្នកសង្ឃឹម ដូចជាហត់នឿយ បាក់ទឹកចិត្ត ពិបាកសម្រេចបាន ពីព្រោះម្ចាស់កម្មពៀរតែងតែរំខាន ជំនាងផ្ទះតែងតែរារាំង។
ដំបូន្មាន
ព្យាយាមធ្វើសមាធិ និងឧទ្ទិសកុសលផលបុណ្យដល់ម្ចាស់កម្មពៀរ សុំឱ្យគាត់អភ័យទោស និងជួយត្រួសត្រាយផ្លូវឲ្យអ្នក ។ ទន្ទឹមនឹងនោះ អ្នកគួរធ្វើបុណ្យទានបរិច្ចាគមឈូសដល់ជនក្រីក្រ ហើយត្រូវរកកែវទឹក ឬដបទឹកមកថ្វាយជំនាងផ្ទះនៅក្នុងបន្ទប់គេងរបស់អ្នក ដាក់វាដោយមិនដុតគ្រឿងក្រអូប (ធូប ទៀន) ហើយតាំងចិត្តអធិស្ឋានប្រាប់អ្នកមកយកទឹក ឲ្យជួយបើកផ្លូវឲ្យអ្នកអាចមានឱកាសជោគជ័យ ៕
ទស្សន៍ទាយដោយ Ajarn Music Gypsy
សម្រួលដោយ Rany/Knongsrok