វិធីងាយៗ និងមានប្រសិទ្ធភាពដើម្បីបំបាត់ពង​បែក ដែលកើតមានឡើងនៅក្នុងត្រចៀក

មានមនុស្សប្រហែលជា ៥០ លាននាក់នៅក្នុងសហរដ្ឋអាមេរិកដែលមានការកើតមុនដែលមានប្រភេទស្បែកទូទៅ។ ពងបែកនេះកើតឡើងនៅតំបន់ស្ពែកដែលមានកោសិកស្បែក មានកោសិការោម និងក្រពេញផលិតប្រេង។ ចំនុចទាំងបីនេះហើយជាកន្លែងដែលសំបូរការកើតមុនដូចជា៖ ផ្នែកខាងក្នុងត្រចៀក ផ្នែកខាងក្រៅត្រចៀក ដែលអាចបណ្ដាលឱ្យមានពងបែកនេះកើតឡើង។

តើពងបែកនេះកើតឡើងដោយសារអ្វី?

3339160 40766010 875545 0 1531724397 1531724441 1500 1 1531724441 728 C9475bb22e 1532925503 1

ពងបែននេះជាធម្មតាកើតឡើងដោយសារតែការស្ទះរន្ធញើស ដោយសារតែវាមានជាតិខ្លាញ់និងដោយសារតែកោសិកាស្បែកងាប់។ លើសពីនេះទៀតការមានផ្នែកកខ្វក់ខាងក្នុងត្រចៀកវានឹងបង្ករជាបាក់តេរី។​

សកម្មភាពដែលអ្នកគួរតែជៀសវាងមានដូចជា៖​ 

-មានធូលីឬបរិស្ថានដែលមិនស្អាត

-នៅក្នុងត្រចៀកមានជាតិខ្លាញ់ច្រើន

-ប្រើកាសមិនស្អាត

-ការប្រើកាសជាមួយអ្នកផ្សេង

-យកដៃរុកចូលរន្ធត្រចៀក

-ងូតទឹកឬហែលទឹកដែលមិនស្អាត

-មានការធុញធប់ច្រើន

-ពាក់មួកសុវត្ថិភាពឬមួកធម្មតាក្នុងរយៈពេលយូរពេក

-ការប្រើផលិតផលមិនបានត្រឹមត្រូវ។

រូបមន្តព្យាបាល៖​ 

១. ជូតជាតិអាល់កុល

3338610 40793560 875536 0 1531728517 1531728525 1500 1 1531728525 728 63b3bb68f5 1532925503

នៅពេលដែលយកអាល់កុលមកលាបនៅតំបន់ដែលមានពងបែក វាសម្លាប់កោសិកាស្បែកនៅលើផ្ទៃនៃរន្ធចំហាយដែលអាចបណ្តាលឱ្យស្ទះរន្ធញើស។ វាក៏ជួយកុំឱ្យពង់បែកឆ្លង់បន្តទៀត។

-ចាក់អាល់កុលនៅលើសំឡីបន្តិច

-យកសំឡីនោះមកជូតជារង្វង់នៅត្រង់តំបន់ដែលមានពង់បែក

-ធ្វើបែបនេះពីដងក្នុងមួយថ្ងៃ។

២. ទឹកលាងសម្អាតមុខ

3339060 40799310 875537 0 1531729568 1531729585 1500 1 1531729585 728 9549a5e08c 1532925503

ថ្នាំលាងសម្អាតត្រូវបានរចនាឡើងជាពិសេសដើម្បីកម្ចាត់មុនហើយការពារកុំឱ្យកើតមានឡើងម្តងទៀតនាពេលអនាគត។ គ្រឿងផ្សំសំខាន់មួយនៅក្នុងការលាងសម្អាតប្រេងមិនមានប្រេងគឺអាស៊ីត salicylic ដែលជួយបំបាត់ស្បែកនិងបំបាត់កោសិកាស្បែកដែលស្លាប់និងរន្ធញើស។ វាក៏មានសមត្ថភាពបំបាត់កោសិកាស្បែកដែលមិនមានសុខភាពល្អបាន។

-លាងតំបន់ដែលរងផលប៉ះពាល់ដោយទឹកក្តៅ។

-យកទឹកលាងសម្អាតមកលាងនៅចំនុចដែលមានពងបែក

-មិនត្រូវយកសំឡីត្បាល់ត្រចៀករុកចូលទៅខាងក្នុងរន្ធត្រចៀកនោះទេ។

៣. ទឹកអុកស៊ីសែន

3339010 41686160 887944 0 1532338993 1532339000 1500 1 1532339000 728 Deac4f5380 1532925503

ទឹកអុកស៊ីសែនជួយកម្ចាត់បាក់តេរីនៅក្នុងពងបែកដែលបណ្ដាលមកពីការងាប់កោសិកា។​ វាជួយធ្វើឱ្យស្បែករបស់យើងមានសុខភាពល្អជាងមុន។

-យកទឹកអុកស៊ីសែនមកចាក់ជុំវិញពងបែក

-ធ្វើបែបនេះជារៀងរាល់ថ្ងៃ រហូតដល់ទទួលបានលទ្ធផល។

របៀបការពារកុំឱ្យបញ្ហាទាំងនេះកើតមាន៖

3338660 41294060 23 0 1531681370 1531961810 2000 1 1531961810 728 068c17850a 1532925503

មានមធ្យោបាយជាច្រើនដើម្បីទប់ស្កាត់ពងបែកមុនពេលដែលវាលេចឡើងជាពិសេសនៅតំបន់ត្រចៀកដែលវាអាចបណ្ដាលឱ្យអ្នកមានការឈឺចាប់។

-លាងសម្អាតដៃ៖ លាងដៃរបស់អ្នកឱ្យាបានញឹកញាប់ហើយជៀសវាងការយកដៃទៅប៉ះត្រចៀករបស់អ្នកផ្ទាល់។ ជួនការដោយសារតែដៃរបស់អ្នកគ្មានអនាម័យវាធ្វើឱ្យជិតរន្ធញើស។

-សម្អាតត្រចៀក៖ អ្នកត្រូវតែសម្អាតត្រចៀករបស់អ្នកឱ្យបានញឹកញាប់។ ជាពិសេសនៅពេលដែលអ្នកចេញមកពីងូតទឹក ដោយសារតែពេលខ្លះមានសាប៊ូហូរចូលក្នុងត្រចៀករបស់អ្នក។

3338560 41294160 3 0 1531863785 1531961949 1200 1 1531961949 728 94356dcb19 1532925503

-សម្អាតទូរស័ព្ទ៖ ទូរស័ព្ទរបស់អ្នកមានមេរោគច្រើនជាងបន្ទប់ទឹកសារធារណៈទៀត។ នៅពេលដែលអ្នកនិយាយទូរស័ព្ទដាក់ជិតត្រចៀកនោះអ្នកនឹងធ្វើឱ្យមុនឬពងបែកកើតឡើងនៅលើស្បែករបស់អ្នកបាន។ ក្នុងការលាងសម្អាតទូរស័ព្ទរបស់អ្នកដោយគ្រាន់តែយកទឹកអាល់កុលមកជូតលើទូរស័ព្ទរបស់អ្នកជាការស្រេច។

-សម្អាតកាស៖ កាសរបស់អ្នកក៏មានមេរោគនិងបាក់តេរីច្រើនផងដែរ។ ចំពោះការលាងសម្អាតវាមិនខុសពីការលាងសម្អាតទូរស័ព្ទនោះទេ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide