កម្រងសំណួរដើម្បីដឹងថា អ្នកជាប្រពន្ធបែបណា? ជាប្រភេទយកចិត្តទុកដាក់ស្វាមី ឬសោះអង្គើយ?

កម្រងសំណួរធ្វើតេស្តខ្លួនឯង ដើម្បីដឹងថាអ្នកជាភរិយាបែបណា ជាភរិយាដែលយកចិត្តទុកដាក់ចំពោះស្វាមី ឬជាភរិយាគិតតែពីរឿងការងារមិនបានយកចិត្តទុកដាក់លើស្វាមី?

A22378f7a9419a783446d2decddb7fae

សូមសាកល្បងឆ្លើយសំណួរខាងក្រោម៖

១. មិនថាអ្នកធ្វើដំណើរទៅណាទេ កត្តាចាំបាច់គឺអ្នក...

ក. ទិញរស់ផ្ញើរជូនទាំងស្វាមី និងគ្រួសាររបស់គាត់ ។

ខ. មិនដែលគិតចង់ទិញឲ្យអ្នកណាទេ វាជាកាតព្វកិច្ចរបស់ស្វាមី ដែលត្រូវមើលថែប្រពន្ធទៅវិញទេ ។

គ. ទាំងពីហ្នឹង! ទិញវត្ថុអនុស្សាវរីយ៍ផ្ញើរគាត់ និងរង់ចាំវត្ថុអនុស្សាវរីយ៍ពីស្វាមីវិញដែរ ។

ឃ. ខ្ញុំមិនខ្វល់ពីវត្ថុអនុស្សាវរីយ៍ទាល់តែសោះ។

២. នៅពេលមានអាហារឆ្ងាញ់...

ក. ត្រូវតែទុកឱ្យប្តីសំណព្វចិត្ត ។

ខ. នឹងញ៉ាំវាទាំងអស់ ឯលោកប្តីឲ្យគាត់ទិញអីមកហូបខ្លួនឯងទៅ ។

គ. ទុកឱ្យប្តីបានភ្លក់ខ្លះ ហើយចាំប្តីយកអ្វីមកឱ្យញ៉ាំដែរ ។

គ. មិនខ្វល់ទេ រាល់ដងញ៉ាំផ្សេងគ្នាស្រាប់ហើយ ។

៣. ខួបកំណើតស្វាមីអ្នកនឹង...

ក. រៀបចំទាំងអំណោយ និងអាហារយ៉ាងឆ្ងាញ់ពិសា ។

ខ. មិនដែលឱ្យគាត់ទេ ភាគច្រើនទទួលបានតែពីអ្នកដទៃ ។

គ. មានបំណងស្វែងរកអំណោយដែរ

ឃ. បើត្រូវគ្នា អាចស្វែងរកអ្វីមួយសម្រាប់គាត់ដែរ ។

៤. គ្រានតែបានឮប្តីរអ៊ូៗ ចង់បាន​អ្វីមួយ អ្នកនឹង...

ក. រកឲ្យបានគ្រប់យ៉ាង ។

ខ. គ្រាន់តែស្តាប់ហើយធ្វើហី ប៉ុន្តែប្រសិនបើអ្នកចង់បានវិញ អ្នកនឹងរង់ចាំពីប្តីទាល់តែបាន ។

គ. រកឲ្យបាន ហើយក៏អរគុណដែរនៅពេលប្តីធ្វើដូចគ្នាវិញ ។

ឃ. ធ្វើជាស្តាប់មិនឮ ព្រោះបើ​អ្នក​ចង់បាន​អ្វី អ្នកក៏មិនដែលប្រាប់គាត់ដែរ ។

៥. ឃើញប្តីហូបបាយមិនសូវបាន មើលទៅទំនងជាឈឺ អ្នកនឹង....

ក. អ្នកមានការព្រួយបារម្ភ ប្រញាប់ទៅរកថ្នាំមើលថែគាត់ភ្លាម ។

ខ. មិនបានចាប់អារម្មណ៍ទេ ប៉ុន្តែប្រសិនបើជាអ្នក ស្វាមីត្រូវតែមើលថែអ្នក ។

គ. អ្នកមើលថែរក្សាស្វាមីយ៉ាងយកចិត្តទុកដាក់ នៅពេលអ្នកឈឺប្តីរបស់អ្នកក៏យកចិត្តទុកដាក់ចំពោះអ្នកដែរ។

ឃ. មិនអីទេ! បន្តិចទៅធូរហើយ ។

៦. សម្លៀកបំពាក់របស់ប្ដីកាន់តែស្លេកហើយចាស់ អ្នកនឹង...

ក. នឹងទៅដើរទិញឥវ៉ាន់ ឬហៅគាត់ទៅរកទិញអាវថ្មីជាមួយគ្នា

ខ. ពេលខ្លះក៏ចាប់អារម្មណ៍ទិញឱ្យ ប៉ុន្តែភាគច្រើនស្វាមីអ្នកទិញឲ្យវិញ ។

គ. ខ្ញុំដឹងរសនិយមប្តីខ្ញុំច្បាស់ ដូច្នេះខ្ញុំនឹងរៀបចំគាត់យ៉ាងពេញលេញ តែបើប្តីខ្ញុំទិញឲ្យខ្ញុំវិញខ្ញុំក៏នឹងសប្បាយចិត្តដែរ ។

ឃ. មិនបានចាប់អារម្មណ៍ទេ យ៉ាងណាគាត់អាចគិតគូរខ្លួនឯងបានហើយ ។

៧. បើអ្នកបានលុយពិសេស ពីការត្រូវឆ្នោតមក អ្នកនឹង...

ក. នឹងទៅទិញរបស់របរជូនស្វាមីដោយក្តីរីករាយ

ខ. លាក់ឡើងស្ងាត់ វាជាកាតព្វកិច្ចរបស់គាត់ ហេតុអ្វីបានជាយើងត្រូវជាអ្នកចេញលុយនោះ ។

គ. បែងចែកប្រាក់មួយចំណែក ដើម្បីទិញរបស់ខ្លះជាថ្នូរនឹងប្តី ។

ឃ. រឿងអីត្រូវប្រាប់? លុយរបស់នរណាអ្នកហ្នឹងទុកហើយ ។

៨. នៅពេលស្វាមីរបស់អ្នក មកសុំឲ្យអ្នកជួយ អ្នកនឹង...

ក. ពេញចិត្តនឹងជួយជានិច្ច ។

ខ. ញឹមៗដោយមិនបានជួយអ្វីទេ តែបើនិយាយពីរឿងខ្ញុំវិញគាត់ហាមបដិសេធ ។

គ. ការងាររបស់គាត់ គឺជាការងាររបស់ខ្ញុំ ការងាររបស់ខ្ញុំគឺជាការងាររបស់គាត់

ឃ. ធុរៈរបស់នរណា អ្នកហ្នឹងដោះស្រាយ ។

៩. កូនក្តៅខ្លួន និងរករឿងយំរហូត...

ក. អ្នកប្រាប់ប្តីឱ្យសម្រាក វាជាកាតព្វកិច្ចរបស់អ្នក ។

ខ. ជាកាតព្វកិច្ចរបស់គាត់ ខ្ញុំក៏ហត់ដែរ ។

គ. អ្នកនឹងមើលកូន ប៉ុន្តែអ្នកនឹងបែរភ្នែកសុំឱ្យគាត់ជួយ ហើយអរគុណគាត់ដោយពាក្យផ្អែមល្ហែម ។

ឃ. ហៅមេដោះ ឬនរណាម្នាក់ដែលអាចទុកចិត្តមកមើលជំនួស ដោយអះអាងថាអ្នកនិងគាត់មានបន្ទុកការងារ ។

១០. ដាច់ភ្លើង បំពង់ទឹកធ្លាយ រូមីណេទឹកក៏ខូច...

ក. ឲ្យប្តីធ្វើ ប្រសិនបើគាត់មិនអាចជួសជុលបានក៏ទូរស័ព្ទហៅជាង។

ខ. ប្រាប់ប្តីថាវាជាការងាររបស់មនុស្សប្រុស ។

គ. បើអាចធ្វើបានអ្នកនឹងធ្វើ តែបើហួសសមត្ថភាពអ្នកនឹងហៅប្តីមកធ្វើ ។

ឃ. វាជាកាតព្វកិច្ចរបស់គាត់ ទុកឲ្យគាត់ធ្វើទៅ

សូមអានចម្លើយរបស់អ្នកខាងក្រោម៖

បើជ្រើសរើសជម្រើស ក លើសពី ៧៖ អ្នកបានផ្តល់ឱ្យច្រើនពេក ដល់ថ្នាក់ភាគីម្ខាងទៀតទាញយកផលប្រយោជន៍ពីអ្នក រហូតដល់អ្នកមិនអាចទ្រាំបាន។ បើអ្នករើសផ្លូវកណ្តាលល្អជាង សូមសាកល្បងស្ទីលបែបនារីផ្អែមល្ហែម អាចជាពាក្យផ្អែមល្ហែម ការលើកទឹកចិត្តស្វាមី ឱ្យសហការជាមួយបញ្ហា ។ ជាស្ត្រីរឹងមាំល្អហើយ ប៉ុន្តែបើអាចទន់ខ្សោយខ្លះក៏ល្អដែរ ។

Screenshot_20210921 223555_Samsung Internet

បើជ្រើសរើសជម្រើស ខ ច្រើនជាង ៧៖ អ្នកដឹងតែពីទទួលយកតែមួយមុខប៉ុណ្ណោះ ប្តីរបស់អ្នកអាចចាប់ផ្តើមធុញទ្រាន់ ហើយអាចមើលមកអ្នកដោយភាពអវិជ្ជមានបាន។ ចូលព្យាយាមផ្លាស់ប្តូរតួនាទីជាអ្នកផ្តល់ឲ្យ ពេលខ្លះអ្នកអាចមានអារម្មណ៍ត្រេកអរ ដោយសារបានមើលឃើញកែវភ្នែក ដែលពោរពេញទៅដោយសេចក្ដីអំណររបស់ស្វាមី និងការឱបយ៉ាងកក់ក្តៅ។

Consoling His Depressed Girlfriend. Depressed Young Woman Lookin

បើជ្រើសរើសជម្រើស គ លើសពី ៧៖ អ្នកគឺជាអ្នកផ្តល់ឲ្យ និងជាអ្នកទទួល យើងហ៊ានភ្នាល់ថា ជីវិតអាពាហ៍ពិពាហ៍របស់អ្នកច្បាស់ជាមានសុភមង្គលពិតប្រាកដ ខាងស្វាមីនឹងពេញចិត្តនិងចងចាំចំណុចនេះ រហូតចង់នៅជាមួយអ្នកជារៀងរហូត គ្មានថ្ងៃធុញទ្រាន់ឡើយ ។

2333c0e92c4b662c947d4766482020ee

បើជ្រើសរើសជម្រើស ឃ ច្រើនជាង ៧៖ អ្នកមិនមែនផ្តល់ឱ្យ ក៏មិនមែនជាអ្នកទទួល ដូចនេះគម្លាតស្នេហាអ្នកនិងស្វាមី ហាក់ពង្រីកកាន់តែធំទៅៗ រហូតចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនហើយ ។ ពេលខ្លះ អ្នកគួរព្យាយាមផ្លាស់ប្តូរខ្លួនទៅជាអ្នក "ផ្តល់ឱ្យ" គាត់ជាមុន តាមវិធីដែលគាត់ផ្ទាល់ដឹងថាអ្នកផ្តល់ឱ្យ ដោយមិនមែនជាទម្រង់ធ្វើអំពើល្អមិនចង់បង្ហាញនោះទេ ។ ហើយរង់ចាំមើលប្រតិកម្ម ថាអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើគាត់ដឹង? ៕

37598803_custom

ប្រភព៖ Knongsrok