កើតមកក្នុងនាមជាស្ត្រី កុំបណ្ដោយខ្លួនឲ្សស្រ្តេសព្រោះតែបញ្ហាតិចតួចពេក ជាពិសេសមិនត្រូវគិតច្រើនទេ គ្រាន់តែគិតបែបសមញ្ញៗបានហើយ។ ទោះយ៉ាងណាក៏ដោយអ្នកត្រូវដឹងថា ការគិតច្រើនជាដើមហេតុធ្វើឲ្យអ្នកមានសម្ពាធឈឺចាប់ រហូតអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៀតផងដែរ។
ស្ត្រីមានចិត្តទន់ភ្លន់ពេក
ស្ត្រីដែលចង់មានសុភមង្គលនិងភាពសុខសាន្តត្រូវតែមានភាពស្វាហាប់និងភាពធន់ ហើយស្ត្រីដែលទន់ជ្រាយពេកនឹងធ្វើបាបខ្លួនឯង។ មនុស្សស្រីភាគច្រើនមានអារម្មណ៍ល្អនៅពេលខ្លួនមានស្នេហា។ ឯមនុស្សមួយចំនួននៅពេលមានស្នេហាដរាបណាបុរសម្នាក់ល្អបន្តិចបន្តួច ពួកគេជឿថា គាត់ស្មោះត្រង់ ទោះបីបុរសនោះធ្វើឱ្យឈឺចាប់ក៏ដោយក៏មនុស្សស្រីប្រភេទនេះ នៅតែទទួលយកការអភ័យទោសជានិច្ច។
ស្ត្រីម្នាក់ដែលអាចធ្វើអ្វីបានគ្រប់យ៉ាង
មនុស្សស្រីប្រភេទនេះតែងតែខាំធ្មេញធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ ជីវិតមនុស្សខ្លីណាស់ ដូច្នេះ ស្រ្តីសូមកុំបោះបង់និងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យអ្នកដទៃពឹងផ្អែកលើអ្នកទាំងស្រុងឲ្យសោះ។ ដាច់ខាតអ្នកត្រូវតែរស់នៅដើម្បីខ្លួនឯងជាមុនសិន។
ស្ត្រីម្នាក់ដែលគិតច្រើនពេក
ក្នុងនាមជាស្ត្រីអ្នកគួរតែគិតដោយសាមញ្ញៗកុំគិតច្រើនពេក។ ដោយសារតែអ្នកគិតពីវាកាន់តែច្រើនអ្នកនឹងធ្វើឱ្យខ្លួនឯងឈឺចាប់កាន់តែខ្លាំង។ ស្ត្រីដែលតែងតែមានអារម្មណ៍ស្រងូតស្រងាត់និងមនោសញ្ចេតនាច្រើនតែមានវាសនាវេទនាអស់មួយជីវិត។ ពេលខ្លះគ្រាន់តែពាក្យសម្ដីដោយអចេតនារបស់បុរសម្នាក់ក៏ធ្វើឱ្យពួកគេគិតច្រើនដែរ៕
ប្រភព៖ បរទេស