សម្រាប់អ្នកមានបញ្ហាកបឿ ពេលឱនមុខចុះ មើលទៅអាក្រក់មើល ធាត់ខ្លាំង ប្រសិនចង់រកដំណោះស្រាយ មកអានអត្ថបទនេះត្រូវហើយ ដោយ Knongsrok នឹងណែនាំនូវវិធីសាស្រ្តសាមញ្ញ ៥ ដូចខាងក្រោម៖
៥) កែតម្រូវឥរិយាបថអង្គុយ
ឥរិយាបថអង្គុយមិនត្រឹមត្រូវ ក៏អាចប៉ះពាល់ដល់ឆ្អឹងខ្នង ហើយថែមទាំងធ្វើឲ្យសាច់ក ឡើងបឿទៀតផង។ ដោយសារតែសាច់ដុំតំបន់ក នោះបាត់បង់ការបត់បែន ហើយវានៅតែមួយកន្លែងជាប់រយៈពេលយូរ។ ដូច្នេះអ្នកគួរតែទម្លាប់អង្គុយឲ្យត្រង់ខ្លួន ហើយដាក់កុំព្យូទ័រឲ្យខ្ពស់ ដែលធ្វើឲ្យប្រើភ្នែកសម្លឹងទៅលើ ល្អជាងសម្លឹងមកក្រោម ហើយយូរទៅបញ្ហាបឿក ក៏នឹងកាត់បន្ថយម្តងបន្តិចដោយមិនដឹងខ្លួន។
៤) ឥរិយាបថគេងដ៏ត្រឹមត្រូវ
ការគេងក៏ដូចគ្នា កុំគេងចំហៀង ឬផ្កាប់មុខលើខ្នើយ ដែលបណ្តាលឲ្យឡើងស្នាមជ្រីវជ្រួញ ហើយកបឿក៏នឹងមានដែរ។ យកល្អ គួរទម្លាប់គេងផ្ងារធម្មតា ហើយរក្សាទម្រង់ករបស់យើងឲ្យត្រង់ ជៀសវាងការបត់បែនចុះក្រោម។
៣) ទម្លាប់ទំពាស្ករកៅស៊ូ
ការទំពាស្ករកៅស៊ូ ប្រៀបដូចជាលំហាត់ប្រាណមួយអ៊ីចឹងដែរ ដោយវានឹងជួយសាច់ដុំមុខឲ្យស្រកសាច់ ហើយក៏ជាអាហារសម្រន់ម្យ៉ាង ដែលធ្វើឲ្យយើងមិនសូវមានអារម្មណ៍ថាឃ្លាន ល្អទាំងសម្រាប់ការសម្រកទម្ងន់ថែមទៀត។ យ៉ាងណាអ្នកគួរជ្រើសរើសស្ករកៅស៊ូ ដែលគ្មានជាតិស្ករ ទើបល្អចំពោះសុខភាព។
២) ទទួលទានទឹក
ការផឹកទឹកឲ្យបានគ្រប់គ្រាន់ គឺអាចបង្កើនសមត្ថភាពនៃការរំលាយអាហារ និងកាត់បន្ថយការខ្សោះទឹក កាត់បន្ថយការហើមពោះជាដើម។ ជាងនេះវាក៏ជួយធានាភាពយឺតរបស់ស្បែក ការពារស្បែកមិនឲ្យយារធ្លាក់ផងដែរ។
១) ញញឹមឲ្យបានច្រើន
ការញញឹមឲ្យបានច្រើន មិនត្រឹមតែជួយផ្ទៃមុខស្រស់ស្អាតប៉ុណ្ណោះទេ វាក៏ថែមទាំងជាវិធីជួយបង្កើនភាពយឺតរបស់ស្បែក និងកាត់បន្ថយបឿកយ៉ាងមានប្រសិទ្ធភាពផងដែរ។ គ្រាន់តែទម្លាប់ញញឹម ១០ វិនាទី រួចធ្វើឲ្យបាន ១០ ដង/ថ្ងៃ រួចអនុវត្តវាជារៀងរាល់ថ្ងៃ នោះអ្នកនឹងឃើញការប្រែប្រួលជាក់ជាមិនខាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក