មិនចំណាយលុយច្រើនទេ! ដើម្បីសម្រកទម្ងន់បានឆាប់ អ្នកត្រូវរៀនញាំអាហាប្រភេទនេះឲ្យបានច្រើន

ការមានរាងតូចស្រឡូន ជាក្ដីស្រម៉ៃនឹងបំណងប្រាថ្នារបស់នារីៗគ្រប់គ្នា ការមានរូបរាងស្គម ចង្កិះតូច ជាទីពេញចិត្ត ដែលមើលទៅទាក់ទាញ នឹងមានភាពជឿជាក់។ ដូច្នេះ ដើម្បីទទួលបានរាងស្អាត សូមមើលនឹរៀនញាំអាហារទាំងនេះឲ្យបានច្រើន ព្រោះល្អណាស់សម្រាប់អ្នកដែលមានបំណងសម្រកទម្ងន់ពិត។

សាច់គោ​គ្មាន​ខ្លាញ់

សាច់គោគ្មានខ្លាញ់មានកម្រិតអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ ដែលមានសមត្ថភាពជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ យ៉ាងណាមិញ សាច់គោគ្មានខ្លាញ់មានកាឡូរីនិងខ្លាញ់តិចជាងសាច់ធម្មតា ដែលជួយធ្វើឲ្យចង្កិះអ្នកតូច។ ប្រសិនបើអ្នកចង់សម្រកទម្ងន់សាច់គោគឺជាជម្រើសដ៏ល្អបំផុត។

ស្ពៃក្តោប

ស្ពៃក្តោបមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងម៉ឺនុយសម្រកទម្ងន់ បន្ថែមពីលើវាក៏អាចមានសមត្ថភាពការពារមហារីកនិងជំងឺបេះដូង ។ហើយអ្នកត្រូវដឹង ស្ពៃក្តោបមានកាឡូរីតិចជាង ២៥។

ប្រេងដូង

ប្រេងដូងមានផ្ទុកជាតិខ្លាញ់ឆ្អែតហើយជាងពាក់កណ្តាលរបស់វាគឺបានមកពីអាស៊ីត lauric ដែលជាជាតិខ្លាញ់តែមួយគត់ដែលប្រឆាំងបាក់តេរីនិងធ្វើអោយកូលេស្តេរ៉ុលប្រសើរឡើង។ ជាតិខ្លាញ់ដែលបានបន្ថែមនៅក្នុងរបបអាហារ គឺប្រេងដូងពិតជាជួយកាត់បន្ថយខ្លាញ់ក្បាលពោះ។ ដូច្នេះ អ្នកគួរតែទទួលទានប្រេងដូងមួយឬពីរស្លាបព្រាបាយជារៀងរាល់ថ្ងៃ ក៏អាចជួយសម្រកទម្ងន់និងបង្រួមទំហំចង្កេះបានយ៉ាងងាយ។

ត្រសក់

ត្រសក់គឺជាជម្រើសដ៏កំពូលសម្រាប់រូបមន្តសម្រកទម្ងន់។ អ្នកអាចញ៉ាំត្រសក់តាមចិត្តដោយមិនបាច់ខ្វល់ពីការលើទម្ងន់ឡើយ។ ព្រោះបរិមាណទឹកខ្ពស់នៅក្នុងត្រសក់ក៏ជួយអ្នកក្នុងការផ្តល់ជាតិសំណើមចាំបាច់ដល់រាងកាយនិងស្បែករបស់អ្នកឡើងវិញទៀតផង។

ផ្សិត

ផ្សិតមានបរិមាណប្រូតេអ៊ីនជាតិសរសៃវីតាមីននិងសារធាតុរ៉ែច្រើន ប៉ុន្តែមានកាឡូរីខ្លាញ់កាបូអ៊ីដ្រាតនិងសូដ្យូមទាប។ នោះហើយជាមូលហេតុដែលអ្នកមិនគួររំលងផ្សិតនៅក្នុងម៉ឺនុយសម្រកទម្ងន់របស់អ្នក៕

ប្រភព៖ បរទេស