​ក្រោយ​ថ្ងៃ​សែន​ព្រះ​ខែ​ត​ទៅ អ្នក​កើត​ឆ្នាំ ៣ ដើរ​ដល់​ខ្សែ​បន្ទាត់​សំណាងហើយ នឹងមាន​លុយ​ចូល​ឆឹបៗ

នៅ​រយៈ​ពេល ៩ ​ថ្ងៃ​ចុង​ក្រោយ រាប់​ចាប់​ពី​ក្រោយ​យប់​ថ្ងៃ​សែន​ព្រះ​ខែ​ទី ២១ ​កញ្ញា​នេះ​ត​ទៅ តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​បាន​ដើរ​ដល់​ខ្សែ​បន្ទាត់​សំណាង​ហើយ ពោល​ជីវិត​ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​លាភ ទទួល​បាន​លុយ​ចូល​ឆឹបៗ៖

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

1

មនុស្ស​ដែល​កើត​ឆ្នាំ​ច គឺ​ស្ថិត​នៅ​ធាតុ​ឈើ ដែល​ជា​ធាតុ​ល្អ​សម្រាប់​កំឡុង​ចុង​ខែ​កញ្ញា។ ពួក​គេ​នឹង​ទទួល​បាន​សំណាង មាន​លុយ​ហូរ​ចូល​ដូច​ទឹក ហើយ​មិន​ត្រឹម​ប៉ុណ្ណឹង​ទេ បើ​និយាយ​ពី​បញ្ហា ការ​លំបាក​ផ្សេងៗ​កន្លង​មក ក៏​រក​ឃើញ​ដំណោះស្រាយ​ផង​ដែរ។

យ៉ាង​ណា​មាន​បញ្ហា​មួយ ដែល​អ្នក​កើត​ឆ្នាំ​ច​ត្រូវ​យក​ចិត្ត​ទុក​ដាក់ នោះ​គឺ​បញ្ហា​សុខភាព ក៏​ដោយសារ​នេះ​ជា​រដូវ​មិន​ទៀងទាត់ អាច​នាំ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​នឿយហត់ ហើយ​អាច​ជួប​ជំងឺ​មួយ​ចំនួន។ ដូច្នេះ​ចូរ​ឆ្លៀត​ពេល​មើល​ថែ​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ផង។

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

2

សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត នៅ​ចុង​ខែ​កញ្ញា​នេះ សូម​អរគុណ​ដល់​ការ​ខិតខំ​កាល​ពី​ខែ​ចាស់ ហើយ​វា​ជា​ផល​តបស្នង ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​អ្នក​មិន​បោះបង់ ហើយ​នៅ​បន្ត​ដើរ​មក​ដល់​ជំហាន​មួយ​នេះ។

ខ្សែ​បន្ទាត់​សំណាង​អ្នក​បាន​ដើរ​ដល់​ហើយ ភាព​រុងរឿង​នៃ​ជីវិត គឺ​បាន​ចូល​មក​ដល់​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ដែល​មាន​រាសី​ខ្ពស់​នៅ​ចុង​ខែ​នេះ។ យ៉ាង​ណា​សុំ​កុំ​មាន​ភាព​ជឿជាក់​លើ​នរណា​ម្នាក់​ខ្លាំង​ពេក ព្រោះ​គេ​អាច​ចូល​មក​កាត់​លាភ​សំណាង​របស់​អ្នក​បាន។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

3

មាស​ក្នុង​ខ្សាច់ នឹង​សាយ​មក​ក្រៅ ចូល​ហឹប​ទ្រព្យ​របស់​អ្នក​កើត​ឆ្នាំ​ថោះ នៅ​ពេល​ចុង​ក្រោយ​នេះ។ ទិសដៅ​នៅ​ពេល​ខាង​មុខ គឺ​ជា​ទិសដៅ​ត្រូវ អាច​នាំ​សំណង​ដល់​ជីវិត​របស់​អ្នក​បាន ហើយ​វា​មិន​ជា​ផ្លូវ​លំបាក​ដូច​ពេល​មុន​ទៀត​ទេ ពោល​គឺ​ពន្លឺ​ភ្លឺ​ចិញ្ចាច​នឹង​បង្ហាញ​ចេញ​មក។

ម្យ៉ាង​វិញ​ទៀត ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​សម្រាប់​អ្នក​កើត​ឆ្នាំ​ទន្សាយ គឺ​នឹង​មាន​សុភមង្គល ហើយ​អាច​មាន​ឱកាស​ស្វាគមន៍​សមាជិក​ថ្មី​នៅ​ពេល​ខាង​មុខ​នេះ។ បើ​ភរិយា​ឬ​ស្វាមី ជា​អ្នក​កើត​ឆ្នាំ​ថោះ នឹង​ដូច​លើក​យីអ៊ុន​គ្រួសារ​ទាំង​មូល ឲ្យ​កាន់​តែ​រឹងមាំ​ផ្នែក​ទ្រព្យ​ល្អ​ប្រសើរ​ជាង​ពេល​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក