សត្វព្រៃអាចធ្វើអោយយើងភ្ញាក់ផ្អើល ដោយភាពសម្បូរបែបរបស់វា។ អ្នកប្រហែលជាមិនដែលបានឃើញសត្វជាច្រើនប្រភេទផ្សេងទៀតនោះទេ ការរស់នៅលើភពផែនដីទាំងមនុស្សទាំងសត្វខណៈដែលរូបរាងកាយរបស់នឹងធ្វើអោយមនុស្សនឹងសត្វមានការភ្ញាក់ផ្អើល។
យើងសូមលើកយករូបភាពសត្វចំនួន ១៣ សន្លឹក ដែលប្លែកៗដែលអ្នកមិនធ្លាប់បានឃើញពីមុនមក។
សត្វតូចៗទាំងនេះរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទំហំរបស់វាគឺប្រហែល ៣ទៅ ៦អ៊ីញ ភ្នែកពណ៌លឿងដ៏ធំ និងម្រាមដៃវែងរបស់ពួកវានឹងធ្វើឱ្យអ្នកសើចមិនខាន។ តែគួរឲ្យសោកស្តាយយើងមិនអាចចិញ្ចឹមពួកវាបាន ដោយព្រោះតែពួកវអាចរស់នៅបានតែនៅក្នុងព្រៃប៉ុណ្ណោះ។
តោសមិនមែនជាអំបូរតោដែលមានសម្បុរសនោះទេ។ រោមពណ៌សនេះកើតឡើងដោយសារវាមានជំងឺសេនេទិច ដែលធ្វើឱ្យរោមរបស់ពួកវាសជាងសត្វតោដទៃទៀត។ ពេលខ្លះអ្នកអាចឃើញពួកវានៅអាហ្វ្រិកខាងត្បូង។
axolotl គឺប្រហែលជា សត្វចម្លែក។ ស្រកីរបស់វាធ្វើឱ្យសត្វល្មូននេះគួរឱ្យស្រឡាញ់ណាស់។ សព្វថ្ងៃនេះពួកវាភាគច្រើនត្រូវបានបង្កាត់ ហើយកម្របានជួបនៅក្នុងព្រៃណាស់។ សត្វ axolotls ពេលវាពេញវ័យមានប្រវែងប្រហែលមួយអ៊ិន្ឈ៍។
ជាសត្វបង្គួយម្យ៉ាង ដែលមានតែនៅប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ វាមានបន្លានៅលើដងខ្លួន និងក្បាលរបស់វា ដែលដើរតួជាអវុធការពារខ្លួន។
សត្វ primates ដ៏គួរឱ្យទាក់ទាញទាំងនេះធំពេញវ័យមិនធំជាង ៦អ៊ីញ ហើយអាចចាត់ទុកថាជាប្រភេទសត្វដែលតូចជាងគេ។ ពួកវារស់នៅក្នុងព្រៃអាមេរិចខាងត្បូង ហើយភាគច្រើនរស់នៅលើដើមឈើ។
ត្រីមួយប្រភេទនេះ គឺជាត្រីសមុទ្រទឹកជ្រៅ ដែលចម្លែកបំផុតនៅលើពិភពលោក ដែលមានភាពរស់រវើក។ វារស់នៅក្នុងជម្រៅទឹក ២.៤០០ហ្វីត ហើយដង់ស៊ីតេរបស់វាគឺតូចជាងទឹក ដូច្នេះវាអាចហែលទឹកបានដោយមិនប្រើកំលាំង។ នៅក្នុងទ្វីបអាស៊ី សាច់របស់វាត្រូវបានចាត់ទុកថាជាអាហារឆ្ងាញ់។
វាជាប្រភេទបង្កងម្យ៉ាង មានភាពស្រស់ស្អាតជាងគេបំផុត: វាមានពណ៌ឥន្ធនូ។ ទោះជាយ៉ាងណាក៏ដោយរូបរាងចម្លែករបស់វាគឺជាអ្វីដែលធ្វើឱ្យ វាខុសពីអំបូររបស់ពួកវា។ ជាការសោកស្តាយចំនួនបង្កងនេះបានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ។
វាគឺជាក្ដាមប្រភេទដ៏ធំបំផុតដែលមានទម្ងន់ដល់ទៅ ៤៩ផោន ដោយជើងខាងមុខរបស់ពួកវាមានប្រវែងជិត ១០ហ្វីត។ ក្តាមប្រភេទនេះអាចរស់នៅរហូតដល់ទៅ ១០០ឆ្នាំ។
វាជាប្រភេទត្រីម្យ៉ាង ដែលមើលទៅប្លែកអស្ចារ្យ។ មាត់របស់វាមានរាងដូចជាបំពង់ដែលអាចលូតដល់កម្ពស់ ៥ហ្វីត ៣អ៊ីញ ហើយវានៅតែបន្តលូតរហូតទាល់តែវាងាប់។
សត្វប្រភេទនេះ មាននៅភាគខាងជើងកោះ ម៉ាដាហ្គាស្ការ។ វាមានទំហំស្រាល ប៉ុន្តែមានលក្ខណៈពិសេសមួយគឺ កន្ទុយរបស់វាមានប្រវែងរហូតដល់ ២ហ្វុីត។
សត្វទាំងនេះគឺជាសត្វដែលមានរាងតូចបំផុត និងតូចជាងគេបំផុតក្នុងអំបូររបស់ពួកវានៅលើពិភពលោក។ កម្ពស់របស់ពួកវាគឺត្រឹមតែ ១០អ៊ីញប៉ុណ្ណោះ។ ពួកចាងាយស្រួលក្នុងការបំភ័យ និងរកស៊ីនៅពេលយប់។
ថ្វីបើមានទំហំតួចក៏ដោយក៏វាជាអ្នកប្រមាញ់ដ៏ជំនាញវាប្លែកត្រង់វាមានស្លាបនៅត្រង់ក្បាល។ មើលទៅគួរឱ្យខ្លាច!
សត្វបក្សីទាំងនេះមានចំពុះធំៗ ដែលជួយពួកវាចាប់សត្វនៅពេលវាហោះហើរ។ វាមានភ្នែកធំៗ គឺជារូបភាពដែលអ្នកមិនអាចបំភ្លេចបាន។ ពួកវាពូកែបន្លំខ្លួនយើងពិបាកនឹងរកវាឃើញណាស់ដោយសារតែភាពក្លែងបន្លំជាមួយព្រៃឈើដ៏ល្អឥតខ្ចោះរបស់វា។
ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ