សម្រាប់ទម្រង់ទាំង ៣ ដែលមាននៅលើមុខស្រ្តី ប្រសិនស្រ្តីណាដែលមាន នោះទៅពេលអនាគតពួកគេនឹងមានភាពរីកចម្រើនដោយស្វ័យប្រវត្តិ ហើយមានលុយចាយពេញដៃ ជាជីវិតពេញលេញនរណាក៏ប្រាថ្នាចង់បាន៖
១) បបូរមាត់ក្រហមនិងធ្មេញស
ស្រ្តីដែលកើតមកមានបបូរមាត់ពណ៌ស៊ីជម្ពូ និងធ្មេញស ពីធម្មជាតិ ត្រូវបានគេកត់សម្គាល់ថា ជាមនុស្សស្រីសុភាពរាបសា ហើយងាយនឹងទាក់ទាញភ្នែកអ្នកដទៃ។ ពួកគេរមែងមានចិត្តសប្បុរស ទន់ភ្លន់ និងដឹងច្បាស់ពីរបៀបផ្គាប់ចិត្តអ្នកដទៃ។
នៅក្នុងរយៈពេលខាងមុខណាមួយ ឬច្រើនតែក្រោយអាយុ ៣៥ ឆ្នាំ ស្រ្តីនេះ រមែងមានភាពរីករាយ ហើយអាចជួយជ្រោមជ្រែងគ្រួសារ សុភមង្គលក៏មានពេញលេញក្នុងជីវិតរបស់នាង។ អ្វីគ្រប់យ៉ាងគឺរមែងតែងល្អឥតខ្ចោហ មិនងាយមានបញ្ហាទេ។
២) ច្រមុះខ្ទង់ខ្ពស់និងត្រង់
ស្រ្តីដែលមានច្រមុះខ្ទង់ខ្ពស់ ហើយត្រង់ពីធម្មជាតិ ដោយមិនបានកែខៃ ត្រូវបានគេកត់សម្គាល់ឃើញថា ជានារីស្មោះត្រង់ និងតែងតែព្យាយាមបង្កើតភាពពេញលេញដល់ជីវិត ក្រៅពីនេះពួកគេក៏មានភាពថ្លៃថ្នូរ ហើយមានគេគាំទ្រច្រើននៅជុំវិញខ្លួនផងដែរ។
ចូលដល់ដំណាក់កាលពេលវេលាជាក់លាក់មួយ ស្រ្តីនេះតែងតែអាចមានបាន ហើយបើបានស្វាមីក៏នឹងជួយជ្រោមជ្រែងស្វាមីឲ្យអាចមានបាន ពោលគឺនាំសំណាងចូលដល់ក្រុមគ្រួសារ។ ជាទូទៅមនុស្សនេះ តែងតែទទួលពរជ័យពីព្រះ មិនងាយនឹងជួបបញ្ហាលំបាកក្នុងជីវិតឡើយ។
៣) ចិញ្ចើមក្រាស់
ស្រ្តីដែលមានចិញ្ចើមក្រាស់ រមែងជាមនុស្សស្រីស្មោះត្រង់ និងចិត្តល្អជាមួយមនុស្សជុំវិញខ្លួន ហើយតែងតែជោគជ័យក្នុងអាជីពការងារ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេក៏ជាមនុស្សស្រី ដែលចេះគ្រប់គ្រងហិរញ្ញវត្ថុបានល្អផងដែរ ហើយដឹងពីរបៀបមើលថែទាំគ្រួសារទៀតផង។ បុរសណាបានស្រ្តីចិញ្ចើមរោមក្រាស់ជាគូ គឺដូចបានមាសបានពេជ្រជួយឲ្យសុភមង្គលគ្រួសារភ្លឺចិញ្ចាច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក