យើងទាំងអស់គ្នាប្រហែលជាចងចាំពេលវេលាមួយដែលនៅពេលយើងងងុយដេកត្រូវតែមានបើកភ្លើងបំភ្លឺ កាលពីនៅក្មេង ព្រោះវាគឺជាវិធីតែមួយគត់ដើម្បីការពារខ្លួនយើងពីសត្វចម្លែកផ្សេងៗ។ លើសពីនេះទៅទៀត មនុស្សពេញវ័យខ្ក៏លះប្រហែលជាចូលចិត្តគេងបើកភ្លើងផងដែរហើយមិនមែនដោយសារតែភាពងងឹតនោះទេ។ ការធ្វើបែបនេះញ៉យៗបង្ហាញថា គ្រោះថ្នាក់ពិតប្រាកដបានលាក់ខ្លួននៅក្នុងពន្លឺភ្លើងគ្រប់ពេលវេលា។
1. អាចប៉ះពាល់ដល់សុខភាពបន្តពូជរបស់អ្នក
ការសិក្សាមួយបានរកឃើញថា ការប៉ះពាល់នឹងពន្លឺសិប្បនិម្មិតនៅពេលយប់អាចបង្កើនហានិភ័យនៃការគ្មានកូន។ ឯការសិក្សាមួយទៀតបានបង្ហាញថា ការត្រួតពិនិត្យទៅលើគិលានុបដ្ឋយិកាដែលធ្វើការវេនយប់ រងផលប៉ះពាល់ដោយសារតែពន្លឺរៀងរាល់ពេលយប់។ ជាលទ្ធផលគិលានុបដ្ឋាការភាគច្រើនត្អូញត្អែរថា វដ្តរដូវរបស់ពួកគេត្រូវបានរំខានខ្លាំងណាស់។
2. អាចបង្កបញ្ហាទាក់ទងនឹងបេះដូង
មិនត្រឹមតែធ្វើឱ្យមេឡាតូនីនបន្ថយសីតុណ្ហភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងសម្ពាធឈាមទៀតផង។ ប្រសិនបើអ្នកត្រូវពន្លឺនៅពេលយប់ការផលិតមេឡាតូនីនរបស់អ្នកត្រូវបានរារាំង។ ជាលទ្ធផលសម្ពាធឈាមរបស់អ្នកកើនឡើង ដូច្នេះការប្រែប្រួលជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។
3. អ្នកអាចឡើងទម្ងន់
ការនៅជាមួយពន្លឺសិប្បនិម្មិតច្រើនពេកនៅពេលយប់អាចជាមូលហេតុនៃការរំលាយអាហារយឺត។ ក្រៅពីនេះការរំខានដល់ដំណេកនិងចង្វាក់ circadian អាចរួមចំណែកដល់ភាពធាត់។ យោងតាមការសិក្សាមួយនិយាយថា ស្ត្រីជាង ៤៣.០០០ នាក់បានបង្ហាញថា អ្នកដែលគេងដោយបើកទូរទស្សន៍ចោល កត់សម្គាល់ឃើញថា ឡើងទម្ងន់ខ្លាំង។
4. អាចបណ្តាលឱ្យមានការផ្លាស់ប្តូរអ័រម៉ូន
សូម្បីតែប្រភពពន្លឺតែមួយអាចផ្លាស់ប្តូរតុល្យភាពអ័រម៉ូន។ ពន្លឺពីស្មាតហ្វូន ទូរទស្សន៍ ឬកុំព្យូទ័រ ក៏បានរួមចំណែកធ្វើឲ្យកង្វះជាតិមេឡាតូនីន លើសពីនេះដំណើរការជីវសាស្រ្តផ្សេងទៀតត្រូវបានរំខានទៀតផង។ ការរំខានដំណេកបង្កើនអរម៉ូន បង្កើនភាពចាស់។
5. អ្នកអាចនឹងមានជំងឺបាក់ទឹកចិត្ត
ការសិក្សាមួយបានរកឃើញថា ការប៉ះពាល់នឹងពន្លឺនៅពេលយប់បង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ ម៉្យាងទៀត ការរំខាននៃចង្វាក់ circadian ទំនងជាធ្វើឱ្យមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដែលមានស្រាប់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះពន្លឺក្រហមមានផលប៉ះពាល់តិចជាងព្រោះយើងមិនសូវចាប់អារម្មណ៍នឹងរលកពន្លឺក្រហម៕
ប្រភព៖ បរទេស