ផ្លែប៉ោម ជាផ្លែឈើមួយប្រភេទដែលមានសារធាតុចិញ្ចឹមជាច្រើនដូចជា កាឡូរី កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីន C ទង់ដែង ប៉ូតាស្យូមវីតាមីនខេ។ មិនតែប៉ុណ្ណោះ ផ្លែប៉ោមជាអាហារសម្រន់ម្យ៉ាង ដែលជានិច្ចកាលតែងតែត្រូវបានគេជ្រើសរើសយក ព្រោះវាជួយបានច្រើនសម្រាប់សុខភាពយើង។ ដូច្នេះ ដើម្បីពង្រឹងសុខភាព ឲ្យរឹមាំល្អ សូំកុំភ្លេចជាមួយផ្លែប៉ោម។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃការទទួលទានផ្លែប៉ោម៖
គាំទ្រដល់សុខភាពសរសៃឈាមបេះដូង
ការសិក្សាខ្លះបង្ហាញថា ការទទួលទានផ្លែប៉ោមច្រើនអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺបេះដូង។ ផ្លែប៉ោមមានផ្ទុកសារជាតិ flavonoids ដែលជួយកាត់បន្ថយការរលាកនិងការពារសុខភាពបេះដូង។ ក្រៅពីនេះផ្លែប៉ោមក៏មានជាតិសរសៃរលាយខ្ពស់ជួយបន្ថយសម្ពាធឈាមនិងកម្រិតកូឡេស្តេរ៉ុល។
ផ្តល់នូវវីតាមីននិងសារធាតុរ៉ែជាច្រើន
ផ្លែប៉ោមមានផ្ទុកនូវវីតាមីន E, C, provitamin A ព្រមទាំងសារធាតុរ៉ែជាច្រើនដូចជា កាល់ស្យូម សេលេនីញ៉ូម ដែកទង់ដែង។
មានសមាសធាតុប្រឆាំងមហារីក
ផ្លែប៉ោមមានសមាសធាតុជាច្រើនដែលអាចជួយការពារការកកើតមហារីកដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារជាតិ flavonoids ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ការទទួលទានផ្លែប៉ោមជាប្រចាំជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសួត មហារីកពោះវៀនធំ។
រក្សាកូលេស្តេរ៉ុលក្នុងកម្រិតដែលមានសុខភាពល្អ
ការសិក្សាមួយដោយសាកលវិទ្យាល័យផ្លរីដាសហរដ្ឋអាមេរិកស្តីពីស្ត្រីមួយចំនួនធំដែលញ៉ាំផ្លែប៉ោមយ៉ាងតិចមួយផ្លែក្នុងមួយថ្ងៃរយៈពេល ៦ ខែបានបង្ហាញពីការថយចុះ ២៣% នៃកូលេស្តេរ៉ុលអាក្រក់ (LDL-Cholesterol) និងកូលេស្តេរ៉ុលល្អ (HDL) ៤% ។ ) ។
ការការពារជំងឺអាល់ហ្សៃមឺរ
ផ្លែប៉ោមមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពមួយដែលមានឈ្មោះថា "quercetin។ សារធាតុនេះ ជួយការពារកោសិកាខួរក្បាលពីការខូចខាត ការពារជំងឺសរសៃប្រសាទ។
ល្អសម្រាប់ស្បែក
ដោយសារផ្លែប៉ោមមានផ្ទុកខូឡាជេននិងអេឡាស្ទីន ដែលមានអត្ថប្រយោជន៍ចំពោះស្បែករបស់អ្នក។ ការទទួលទានផ្លែប៉ោមជាប្រចាំជួយឱ្យស្បែកសភ្លឺថ្លានិងមានសុខភាពល្អ។ ក្រៅពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែប៉ោមក៏រួមចំណែកក្នុងការស្តារដំណើរការចាស់និងបង្កើនភាពធន់នៃស្បែកផងដែរ។
ស្រកទម្ងន់
ផ្លែប៉ោមស្រស់ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារជាតិ pectin ផងដែរ។ ទាំងនេះគឺជាកត្តាដែលជួយរក្សាទំងន់រាងកាយរបស់អ្នកអោយស្ថិតក្រោមការគ្រប់គ្រងនិងមានស្ថេរភាព។ ប៉ូលីហ្វេណុល នៅក្នុងផ្លែប៉ោមក៏ជួយគ្រប់គ្រងការរំលាយអាហារជាតិខ្លាញ់។ ដូច្នេះអ្នកអាចជ្រើសរើសផ្លែប៉ោមសម្រាប់ម៉ឺនុយសម្រកទម្ងន់របស់អ្នក៕
ប្រភព៖ បរទេស