ថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០២១ គឺចំថ្ងៃសែនព្រះខែ ដែលតាមដំណាលចាស់ពីបុរាណតែងតែនិយាយថា ថ្ងៃនោះគឺជាថ្ងៃព្រះចន្ទពេញវង់ ភ្លឺជាងថ្ងៃណាៗទាំងអស់។ នៅថ្ងៃនោះ មនុស្សម្នាក៏និយមមានដាក់សែនផ្លែឈើ និងនំលោកខែមួយចំនួន ទៅតាមឱជារសឬរសជាតិដែលពួកគេចង់ទទួលទាន។
យ៉ាងណាតាមការណែនាំពីអ្នកជំនាញបានឲ្យដឹងថា ប្រភេទនំសែនលោកខែ គឺមិនល្អនោះទេសម្រាប់មនុស្ស ៣ ប្រភេទខាងក្រោម ហើយបើអាចគួរតែជៀសវាងកុំទទួលទានវាអី៖
៣) មនុស្សលើសទម្ងន់និងធាត់
នំសែនលោកខែ មានជាតិស្ករនិងខ្លាញ់ហួសប្រមាណ ដូច្នេះវាមិនជាជម្រើសល្អឡើយសម្រាប់អ្នកលើសទម្ងន់ ហើយបើចង់ទទួលទានគួរកំណត់នៅបរិមាណទាបបំផុត។ ប្រភេទនំសែនលោកខែនីមួយៗ អាចស្មើនឹងយើងទទួលទានបាយ ២-៣ ចាន ពោលអាចបង្កើនជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។
២) អ្នកមានជំងឺក្រពះពោះវៀន
នំសែនលោកខែ ជាធម្មជាតិមានរសជាតិផ្អែម និងខ្លាញ់ខ្ពស់ ដូច្នេះអ្នកមានជំងឺរលាកក្រពះ ពោះវៀន គឺមិនអាចរំលាយវាបានល្អនោះទេ ហើយវាអាចបណ្តាលឲ្យក្លាយទៅជាបញ្ហាចាល់អាស៊ីដ នាំឲ្យយើងទទួលអាការៈចង់ក្អួត ចង្អោរ ក្រោយវាពិបាកក្នុងការរំលាយ។
បន្ថែមពីនេះ បរិមាណខ្លាញ់ខ្ពស់ដែលយើងបានស្រូបចូល នាំឲ្យប្រព័ន្ធរំលាយអាហារផលិតអាស៊ីដខ្លាំង ជាហេតុអាចបង្កើតកម្តៅនិងការរលាកលើសដើម។
១) អ្នកមានជំងឺលើសឈាម
ខ្លាញ់និងកាបូអ៊ីដ្រាតនៅក្នុងនំសែនលោកខែ អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងបណ្តាលឲ្យគាំងបេះដូងមួយរំពេចបាន។ ដូច្នេះអ្នកដែលមានប្រវត្តិធ្លាប់កើតជំងឺលើសឈាម ឡើងសម្ពាធឈាម ជំងឺបេះដូង ខ្លាញ់រុំបេះដូង យកល្អមិនគួរលូកនំសែនលោកខែឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក