មានប្រិយមិត្តមួយចំនួន ប្រហែលជាមានអារម្មណ៍ថា ជីវិតអតីតកាលខ្លួនបានជួបរឿងមិនល្អ ឬវាឡើងចុះរហូតដល់ថ្នាក់មានអារម្មណ៍ថា ចង់មានឲ្យមានរឿងល្អៗកើតឡើងនៅក្នុងជីវិត ។ ដូច្នេះសូមបងប្អូនមកសាកល្បងទស្សន៍ទាយមើលថា តើមានរឿងល្អៗអ្វីខ្លះកើតឡើងនាពេលខាងមុខ? សម្រាប់ប្រិយមិត្តដែលចង់ដឹង អ្នកកំណត់ឧទាហរណ៍ក្នុងរយៈពេល ១ ខែ ដើម្បីឲ្យអ្នកអាចទទួលបានចម្លើយជាក់លាក់បន្ថែមទៀតបាន ។
របៀបលេង
២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សន្លឹកបៀទី ១
អ្នកនឹងទទួលបានដំណឹងល្អរឿងការងារ មិនថាជាជោគជ័យក្នុងការងារ ទទួលបានដំណឹងល្អពីការងារដែលកំពុងធ្វើ ។ បើអ្នកធ្វើការនឹងបានតម្លើងតំណែង ឯអ្នករកស៊ីអាចទទួលបានឱកាសធំ វាត្រូវបានចាត់ទុកថាជារយៈពេលមាស។ ប៉ុន្តែរឿងមួយដែលអាចត្រូវប្រុងប្រយ័ត្ន ចូលកុំមានអំនួត រំភើប រហូតភ្លេចខ្លួនបន្ធូរដៃឲ្យសោះប្រយ័ត្នដាច់លាភ ។
សន្លឹកបៀទី ២
ប្រសិនបើអ្នកកំពុងរង់ចាំលាភ ដែលនឹងកើតឡើងក្នុងអំឡុងពេលនេះ អ្នកប្រហែលជាត្រូវប្រយ័ត្នបន្តិចហើយ។ ពីព្រោះអ្វីដែលអ្នកនឹងជួបប្រទះក្នុងអំឡុងពេលនេះ ប្រហែលជាមានតែភាពតានតឹងបន្តិច។ ហើយសម្រាប់អ្នកណាដែលសង្ឃឹមនឹងមានស្នេហា អាចនិយាយបានថាអ្នកអាចជួបនរណាម្នាក់ជាបណ្តោះអាសន្ន ចូលពិនិត្យឲ្យប្រាកដចិត្តសិន ព្រោះគេអាចចូលមកធ្វើបាបចិត្តអ្នក ប៉ុន្តែប្រសិនបើអ្នកគ្រាន់តែចង់មាននរណាម្នាក់ ដើម្បីបំបាត់ភាពឯកកោ ត្រូវម៉ាច់តែម្តង ។
សន្លឹកបៀទី ៣
ប្រសិនបើស្ថានភាព ដែលអ្នកកំពុងប្រឈមមុខគឺជាស្ថានភាពធ្ងន់ធ្ងរ ចូលកុំអស់សង្ឃឹម ព្រោះបញ្ហានោះកំពុងរលាយបាត់ទៅហើយ។ ប្រហែលជាមាននរណាម្នាក់មកជួយស្ថានការណ៍បានប្រសើរជាងមុន ប៉ុន្តែសម្រាប់មនុស្សដែលមានបញ្ហាផ្លូវចិត្ត មានអារម្មណ៍ថាអស់កម្លាំង កំពុងឈឺក្បាលជាមួយរឿងជាច្រើន ក្នុងអំឡុងពេលនេះ ទឹកបៀណែនាំអ្នកឱ្យនៅស្ងៀមសិន កុំច្រឡោត កុំបង្ហាញខ្លួននៅមុខប្រព័ន្ធផ្សព្វផ្សាយច្រើនពេក វានឹងធ្វើឱ្យស្ថានភាពជីវិតរបស់អ្នកប្រសើរឡើង។
សន្លឹកបៀទី ៤
ប្រសិនបើអ្នកកំពុងមិនស្រួលខ្លួន ឬមានជំងឺអ្វីមួយ ដំណឹងល្អគឺអ្នកនឹងជាសះស្បើយ ហើយស្ថានភាពជីវិតរបស់អ្នកក្នុងកំឡុងពេលនេះត្រូវបានចាត់ទុកថាល្អប្រសើរ។ សម្រាប់អ្នកដែលកំពុងរង់ចាំដំណឹងល្អក្នុងការធ្វើដំណើរ ទឹកបៀប្រាប់អ្នកថាក្នុងអំឡុងពេលនេះ អ្នកមានធ្វើដំណើរផ្លូវឆ្ងាយ អាចធ្វើដំណើរទៅធ្វើការនៅខេត្តផ្សេងៗ ឬនៅបរទេស ៕
ប្រភព៖ Knongsrok