ម្ទេសញាំទៅល្អណាស់ព្រោះវាជួយកាត់បន្ថយកូលេស្តេរ៉ុលនៅក្នុងឈាម កាត់បន្ថយហានិភ័យនៃជំងឺមហារីកបេះដូង ប៉ុន្តែអ្នកក៏ត្រូវដឹងថា ការទទួលទានច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺរលាកក្រពះពោះវៀនផងដែរ។ “ ម្ទេស” ជារបស់មួយប្រភេទដែលអាចបន្ថែមពីលើចានម្ហូបដើម្បីបង្កើតព័ណ៍ស្រស់ស្អាតទាក់ទាញ ផ្តល់នូវរសជាតិហឹរនៅក្នុងចានទៀតផង។
ដូចដែលអ្នកបានដឹងហើយថា ម្ទេសមានផ្ទុកសារធាតុ capsaicin ដែលមានអត្ថប្រយោជន៍ផ្សេងៗ ចំពោះរាងកាយ ប៉ុន្តែប្រសិនបើអ្នកញ៉ាំរសជាតិហឹរច្រើនពេកវាអាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកបាន។ ទោះយ៉ាងណាក្ដី ម្ទេសសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា វីតាមីន A វីតាមីន B6 វីតាមីន C ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងជាតិសរសៃចំណីអាហារ។
ខាងក្រោមនេះជាគុណសម្បត្តិនិងគុណវិបត្តិនៃម្ទេស ដែលអ្នកត្រូវតែដឹង៖
គុណសម្បត្តិនៃការញាំម្ទេស៖
1. បន្ថយរោគសញ្ញាគ្រុនផ្តាសាយនិងដកដង្ហើមស្រួលជាង។
2. កាត់បន្ថយការស្ទះសរសៃឈាម ជំងឺបេះដូង។ សារធាតុ capsaicin នៅក្នុងម្ទេស អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង កាត់បន្ថយកូឡេស្តេរ៉ុលនិងទ្រីគ្លីសេរីដនៅក្នុងឈាម។
3. កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាមដែលជាមូលហេតុមួយនៃជំងឺបេះដូងនិងសរសៃឈាមខួរក្បាល
៤. ជួយដល់ចំណង់អាហារ ការរំលាយអាហាររំញោចទឹកមាត់ក្នុងមាត់ឱ្យចេញមកច្រើន និងរំញោចការងាររបស់ក្រពះធ្វើឱ្យប្រព័ន្ធរំលាយអាហារប្រសើរឡើង
៥. បង្កើនប្រព័ន្ធការពាររាងកាយ មានសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនផ្សេងៗដែលមានប្រយោជន៍ការពារជំងឺ
៦. សារធាតុប្រឆាំងអុកស៊ីតកម្មកើតចេញពីស្ត្រេសដែលជាកត្តាសំខាន់បង្កឱ្យមានជំងឺមហារីក
៧. ការពារការរលាកពោះវៀននៅពេលដែលខួរក្បាលឆ្លើយតបនឹងជាតិហឹរនឹងបញ្ចេញសារធាតុសំខាន់អាណាន់ដាមីដដែលមានសមត្ថភាពកាត់បន្ថយការរលាកពោះវៀន
៨. កាត់បន្ថយហានិភ័យនៃជំងឺមហារីក ហើយវីតាមីន C នៅក្នុងម្ទេសមានឥទ្ធិពលរារាំងការផលិតនីត្រូសាមីន ដែលជាសារជាតិបង្កមហារីកនៅក្នុងបំពង់រំលាយអាហារ៕
គុណវិបត្តិនៃការញាំម្ទេស៖
1. បង្កឲ្យមានជំងឺរលាកក្រពះ ប្រសិនបើអ្នកញ៉ាំហឹរច្រើនកកកុញយូរវាអាចបណ្តាលឱ្យភ្នាសរំអិលនៅក្នុងក្រពះរលាកហើមក្រហមនិងក្លាយជាជំងឺរ៉ាំរ៉ៃ។
2. រលាកពោះវៀនរ៉ាំរ៉ៃ ព្រោះអាហារហឹររឹតតែរំញោចដល់ជញ្ជាំងពោះវៀនដែលរលាក រហូតរអាចវិវត្តទៅជាមហារីកពោះវៀនធំ
៣. ដោយសារម្ទេសមានជាតិអាស៊ីត ដូច្នេះការញាំច្រើនអាចធ្វើឲ្យចាល់អាស៊ីត
ប្រភព៖ បរទេស