ហោរាសាស្ត្រ ១៨-១៩ កញ្ញា អ្នក​កើត​ឆ្នាំ​ ៣ យីអ៊ុន​ឡើង​ ដៃ​រវល់​រាប់​លុយ​ពីរ​ថ្ងៃ​ផ្ទួន​គ្នា

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នៅ​ចុង​សប្តាហ៍​នេះ ថ្ងៃ​ទី ១៨-១៩ កញ្ញា ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​មាន​លុយ​ចូល​ឆឹបៗ ពីរ​​ថ្ងៃ​សៅរ៍ អាទិត្យ​ផ្ទួន​ផ្ទួន​គ្នា៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

1

មនុស្ស​ដែល​កើត​ឆ្នាំ​ឆ្លូវ នៅ​ចុង​សប្ដាហ៍​នេះ ប្រៀប​ដូច​ជា​មាន​ផ្កាយ​នាំ​សំណាង ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ។ ដ្បិត​បើ​កន្លង​មក​មាន​គ្រោះ​ច្រើន​ក្នុង​ជីវិត តែ​មិន​អី​ទេ​ពេល​ខាង​មុខ​នេះ​ទៅ គឺ​នឹង​ល្អ​វិញ​ហើយ។

ជា​ពិសេស​ចំ​ថ្ងៃ​សៅរ៍ អាទិត្យ​នេះ អ្នក​កើត​ឆ្នាំ​គោ នឹង​មាន​យីអ៊ុន​ឡើង​ខ្ពស់ ហើយ​បើ​ចេះ​ចាប់​យក​ឱកាស​ទាំង​នោះ​ផង នោះ​នឹង​មាន​លុយ​កាន់​ពេញ ល្មម​នឹង​រាប់​ហត់។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

1

ឆ្នាំ​ច ត្រូវ​បាន​គេ​ទស្សន៍ទាយ​ឃើញ​ថា នឹង​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន​ចាប់​ពី​ចុង​សប្តាហ៍​នេះ​ត​ទៅ។ ពួក​គេ​នឹង​ទទួល​បាន​ការ​កោត​សរសើរ គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន ប្លែក​ខុស​ពី​ពេល​មុន ហើយ​តាម​ថា​អាច​មាន​ឱកាស​ឡើង​ប្រាក់​ខែ​ទៀត​ផង បើ​ជា​បុគ្គលិក​បម្រើ​ការ​ក្នុង​ស្ថាប័ន​ណា​មួយ។

នៅ​ចុង​សប្តាហ៍​នេះ អ្នក​ប្រៀប​ដូច​ទទួល​បាន​រង្វាន់​ធំ​សម្រាប់​ជីវិត ពោល​នឹង​មិន​ហត់ ឬ​ខ្វល់ខ្វាយ​រឿង​ហិរញ្ញវត្ថុ​ដូច​ជា​ពេល​មុន​ទៀត​ឡើយ។ យ៉ាង​ណា​បើ​មាន​លុយ​ក្នុង​ដៃ​ហើយ ក៏​ចេះ​គ្រប់គ្រង​និង​បែងចែក​ប្រើប្រាស់​ឲ្យ​បាន​ជា​ផល​ចំណេញ​ទៅ​ពេល​ខាង​មុខ​ផង​ ជៀសវាង​ការ​ចាយវាយ​ដោយ​មិន​បាន​គិត​ឲ្យ​បាន​ល្អិតល្អន់។

ឆ្នាំ​កុរ – ជ្រូក

3

សម្រាប់​អ្នក​កើត​ឆ្នាំ​ជ្រូក គឺ​ជា​មនុស្ស​ឆ្លាត ដែល​ជួប​ការ​លំបាក​មិន​យូរ​ទេ ព្រោះ​មនុស្ស​នេះ​មាន​សមត្ថភាព​ក្នុង​ការ​រើ​បម្រាស់​ខ្លួន​ចេញ​ពី​បញ្ហា​ទាំង​ឡាយ។ យ៉ាង​ណា​ចាប់​ពី​ចុង​សប្តាហ៍​នេះ​ទៅ អ្នក​នឹង​រក​ឃើញ​គោលដៅ​ជីវិត​ច្បាស់លាស់ ឃើញ​កោះ​ឃើញ​ត្រើយ​ពិត​ប្រាកដ ដែល​អ្នក​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។

សម្រាប់​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំង​ពី​ដំបូង​ហើយ​នោះ ក៏​នឹង​ទទួល​បាន​លាភ​ធំ​មួយ​នៅ​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​នេះ ហើយ​អ្នក​ទទួល​យក​ទៅ ព្រោះ​វា​ជា​ការ​តបស្នង​នៅ​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ឡាយ​របស់​អ្នក​កន្លង​មក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក