មនុស្សយើងម្នាក់ៗមានចំនួនក្រយៅក្បាលខុសៗពីក្នា ហើយជាទូទៅយ៉ាងហោចណាស់ក៏យើងមាន ១ ដែរ។ ចំនួននៃក្រយៅក្បាល តាមក្បួនគេអាចកត់សម្គាល់និងមើលដឹងពីអត្តចរិតរបស់មនុស្សម្នាក់នោះបាន ហើយក៏អាចទាយបានខ្លះៗពីអនាគតរបស់ពួកគេដែរ៖
អ្នកមានក្រយៅក្បាល ១
មនុស្សដែលមានក្រយៅក្បាលតែ ១ ពួកគេជាមនុស្សដែលរឹងមាំ ហើយមិនងាយប្រឈមនឹងការលំបាកយូរឡើយ។ មនុស្សនេះ មានគោលការណ៍ច្បាស់លាស់ក្នុងជីវិត ហើយមានចរិតស្លូតបូត ប្រសព្វខាងបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
ដោយសារតែពួកគេដឹងច្បាស់ពីរបៀបនៃការផ្លាស់ប្តូរពីមួយជំហានទៅមួយជំហានក្នុងជីវិត ដូច្នេះមិនជារឿងងាយឡើយ ក្នុងការក្លាយជាអ្នកមាន ឬការសម្រេចចិត្តចាប់យកឱកាសធំណាមួយទៅពេលខាងមុខ។
អ្នកមានក្រយៅក្បាល ២
ជាមនុស្សដែលមានភាពក្លាហាន មានឆន្ទៈក្នុងការតស៊ូ មិនងាយបោះបង់គោលដៅជីវិតឡើយ។ មនុស្សដែលមានក្រយៅក្បាល ២ តាមដំណាល ច្រើនតែជាមនុស្សរហ័ស ឈ្លាសវៃ ហើយឆាប់យល់ឆាប់ចេះ រាល់ការរៀនសូត្រយកចំណេះទាំងឡាយ។
ជាងនេះពួកគេតែងតែជាមនុស្សដែលមានការគិតបែបឡូហ្សិក មានន័យថា ជួបអ្វីតែងតែគិតឃើញដំណោះស្រាយភ្លាមៗ។ មនុស្សប្រភេទនេះ មានមេមានកើយចូលចិត្តយកមកក្បែរខ្លួនណាស់ ហេតុហ្នឹងហើយទើបពួកគេមិនងាយអស់ផ្លូវដើរក្នុងជីវិតឡើយ ហើយក៏រមែងមានគេយឹតយោងទាញឲ្យមានបានយ៉ាងលឿនផងដែរ។
អ្នកមានក្រយៅក្បាល ៣
ជាមនុស្សដែលមានសមត្ថភាព និងទេពកោសល្យពិតក្នុងជីវិត មនុស្សនេះរឹងមាំខ្លាំងណាស់ ហើយមានទំនាក់ទំនងក្នុងសង្គមច្រើន។ ពួកគេដើរតែជាមួយអ្នកសកម្មប៉ុណ្ណោះ ដូច្នេះបើជាមនុស្សខ្ជិលច្រអូស មិនមានអ្វីច្បាស់លាស់ជាខ្លួនឯង គឺពិបាកនឹងចូលក្បែរមនុស្សប្រភេទទី ៣ នេះបន្តិច។
ដោយសារហេតុផលហ្នឹងហើយ ទើបពួកគេ ក៏មិនងាយខ្វះខាតក្នុងជីវិតនោះដែរ តែពិបាកត្រង់ម្យ៉ាង មនុស្សមានក្រយៅក្បាល ៣ មិនសូវចេះលើកទឹកចិត្តមនុស្សជុំវិញខ្លួនទេ តែច្រើនតែបង្អាប់ និងបំបាក់ទឹកចិត្តទៅវិញ ពេលឃើញអ្នកនោះមិនទទួលបានជោគជ័យក្នុងជីវិត។
អ្នកមានក្រយៅក្បាល ៤
ជាមនុស្សកម្រ ជារួមទៅកម្រមាននរណាមានក្រយៅក្បាល ៤ ណាស់ ដូច្នេះហើយគ្រប់ការគិត គ្រប់អត្តចរិតក្នុងជីវិត និងអនាគតនៃទ្រព្យទាំងឡាយ គឺពិបាកនឹងទស្សន៍ទាយទុកជាមុនខ្លាំងណាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក