អ្នកត្រូវគិតថា ពេលខ្លះសកម្មភាពបន្តិចបន្តួចរបស់ភរិយាក៏អាចធ្វើឲ្យស្វាមីសប្បាយ ត្រេកអរមានកម្លាំងចិត្ត ដែលអាចពិបាកក្នុងការព័ណ៌នា ផងដែរ ការយកចិត្តទុកដាក់ ដូចជា រៀបចំរបស់ដែលចាំបាច់សម្រាប់ស្វាមី ថ្នាក់ថ្នម ការមើលថែ។ ប៉ុន្តែអ្នកត្រូវដឹងថា អ្វីដែលតិចតួចនេះ ពិតជាអាចធ្វើឲ្យស្វាមីស្រឡាញ់អ្នកដកចិត្តមិនរួចឡើយ។
ថើបសក់ស្វាមី
បុរសតែងតែត្រូវការមានសេរីភាពប៉ុន្តែគាត់ក៏ចូលចិត្តការយកចិត្តទុកដាក់ពីស្ត្រីរបស់គាត់យ៉ាងល្អិតល្អន់ពីចំនុចតូចតាចក្នុងផ្ទះ។ នៅខាងក្រៅគាត់អាច ធ្វើការរកស៊ីនិយាយជាមួយអ្នកដទៃបាន ប៉ុន្តែនៅក្បែរស្រ្តីដែលគាត់ស្រឡាញ់គាត់ប្រៀបដូចជាកូនក្មេងដែលមិនទាន់ធំ ចូលចិត្តឲ្យគេថើបគ្រប់ពេល។ ដោយគាត់គ្រាន់តែត្រូវការឲ្យនាងថើបសក់ជារៀងរាល់ថ្ងៃ ព្រោះសកម្មភាពតូចនេះនេះអាចធ្វើឲ្យគាត់សប្បាយចិត្ត។
ជាពិសេសបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹងសម្រាប់បុរសអ្វីដែលអស្ចារ្យបំផុតនោះគឺការឱបដោយដៃភរិយា ប្រើពាក្យសម្ដីខ្សឹបៗប្រាប់ពីស្នេហាហើយបន្ទាប់មកម៉ាស្សាថ្នមៗដើម្បីបន្ធូរអារម្មណ៍។ បន្ទាប់ពីអ្នកធ្វើដូចនេះ ធានាថាគាត់នឹងចាត់ទុកប្រពន្ធជាកំណប់ទ្រព្យហើយថ្ងៃណាមួយក៏នឹងមិនព្រមចាកចេញឡើយ។
រៀបចំសម្លៀកបំពាក់ឱ្យស្វាមីទៅធ្វើការ
នៅពីក្រោយបុរសជោគជ័យតែងតែមានស្ត្រីម្នាក់ដែលលះបង់អស់ពីចិត្តដើម្បីប្តី។ ភាពស្អាតស្អំនៅក្នុងខ្លួនគាត់តែងតែអរគុណចំពោះទឹកដៃដ៏ប៉ិនប្រសប់របស់ភរិយា។ ភរិយាដែលយកចិត្តទុកដាក់ជាមួយស្វាមីនឹងរៀបចំយ៉ាងប៉ិនប្រសប់នូវស្រោមជើងអាវយឺតនិងខ្សែក្រវ៉ាត់។ សកម្មភាពតូចតាចនោះបានធ្វើឱ្យគាត់សប្បាយចិត្តយ៉ាងខ្លាំងនិងមានមោទនភាពនៅពេលគាត់ចេញទៅក្រៅ។
និយាយដោយត្រង់ចំពោះគ្រប់បញ្ហា
បុរសចូលចិត្តភាពស្មោះត្រង់និងមិនចូលចិត្តការកុហក់បោកប្រាស់របស់ភរិយាឡើយ។ ដោយឡែកមិត្តភក្តិរបស់គាត់ភាគច្រើនមានភាពស្មោះត្រង់ជាមួយគ្នា។ ដូច្នេះក្នុងនាមជាភរិយាចូរនិយាយស្មោះត្រង់ជាមួយគាត់ជាជាងបង្ខំគាត់ឱ្យយល់ពីអ្វីដែលអ្នកកំពុងគិត។
ចែចង់ជាមួយគាត់គ្រប់ពេលវេលា
ទំនាក់ទំនងដោយគ្មានការភ្ញាក់ផ្អើលនិងការលេងសើចត្រូវបានគេប្រៀបធៀបទៅនឹងដើមឈើនៅរដូវរងារស្ងួតរិចរិល។ បង្កើនភាពស្និទ្ធស្នាលជាមួយស្វាមីដោយទង្វើរចែចង់ឬកាយវិការទាក់ទាញនៅពេលអ្នកទាំងពីរនៅជាមួយគ្នា។
រួសរាយរាក់ទាក់និងល្អចំពោះមិត្តរបស់គាត់
ពេលខ្លះខុសពីធម្មតាស្ត្រីគ្រាន់តែដឹងពីរបៀប "ហាមឃាត់" បុរសរបស់ពួកគេរហូតដល់មិនអនុញ្ញាតឱ្យស្វាមី/គូស្នេហ៍របស់ពួកគេមានពេលវេលាល្អជាមួយមិត្តភក្តិ។ រឿងទាំងនេះហើយដែលធ្វើឱ្យបុរសមានការលំបាកនិងខកចិត្តចំពោះស្ត្រីយ៉ាងខ្លាំង។ តាមពិតទៅសម្រាប់បុរសការបង្កើតមិត្តគឺជារឿងដែលមិនអាចខ្វះបាននៅក្នុងជីវិតរបស់ពួកគេ។ ដូច្នេះបុរសចូលចិត្តស្ត្រីដែលមានភាពរួសរាយរាក់ទាក់និងល្អចំពោះមិត្តភក្តិ ហើយពួកគេចង់ឱ្យស្ត្រីអាចជជែកគ្នាយ៉ាងស្និទ្ធស្នាលជាមួយមិត្តភក្តិប្តី/ប្រពន្ធ។
ផ្ញើសារស្នេហា
អ្នកអាចរកឃើញស្នេហាផ្អែមល្ហែម ប្រសិនបើអ្នកផ្ញើសារដូចជា៖ “ ខ្ញុំនឹកអ្នក”; “ ខ្ញុំចង់បានអ្នកនៅទីនេះឥឡូវនេះ…”; "វាជារឿងដ៏អស្ចារ្យដែលតែងតែមានអ្នកនៅក្បែរខ្ញុំ" ប៉ុន្តែនេះគឺជាការពិតហើយឱ្យគាត់ដឹងថា អ្នកពេញចិត្តនិងស្រលាញ់គាត់ប៉ុណ្ណា៕
ប្រភព៖ បរទេស