ដំណឹងលេចធ្លាយ បានអះអាងថា Samsung Galaxy A73 នឹងភ្ជាប់មកជាមួយកាមេរ៉ាមេ 108 MP

ស្មាតហ្វូនដំបូងដែលបានបំពាក់កាមេរ៉ាគោលទំហំ 108 មេហ្គាភិចស៊ែល គឺជាស្មាតហ្វូនរបស់ក្រុមហ៊ុន Xiomi Mi Note 10 ដែលបានចេញលក់នៅខែវិច្ឆិកា ២០១៩ កន្លងទៅ។ ក្រោយការចេញលក់ស្មាតហ្វូននេះ Xiomi បានភ្ជាប់ខ្លួននូវកាម៉េរ៉ាទំហំ 108 មេហ្គាភិចស៊ែល ដល់ស្មាតហ្វូនជាច្រើនរបស់ខ្លួន ខណៈដែល Samsung បានប្រើប្រាស់កាមេរ៉ានេះនៅលើ ស្មាតហ្វូនលំដាប់ខ្ពស់គឺ Series S & Note តែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានថ្មីៗដែលទើបនឹងចេញផ្សាយបាន​បែកធ្លាយពាក្យចរចាមអារាមមកពីប្រទេសកូរ៉េបានអះអាងថា Samsung Galaxy A73 ដែលគ្រោងចេញលក់នៅពេលខាងមុខនេះ នឹងមានភ្ជាប់មកជាមួយកាមេរ៉ាគោលទំហំ 108 មេហ្គាភិចស៊ែលផងដែរ ខណៈដែលនេះជា​លើកទីមួយហើយដែល Samsung បានប្រើប្រាស់កាមេរ៉ាទំហំធំបែបនេះនៅលើ ស្មាតហ្វូនលំដាប់ថវិការបស់ខ្លួន ហើយការភ្ជាប់មកបែបនេះ Samsung A73 អាចប្រកួតប្រជែងជាមួយស្មាតហ្វូនដទៃជាច្រើនទៀតរបស់ Xiomi បានកាន់តែប្រសើរ។

Maxresdefault

សារព័ត៌មាន GSM Arena បានប៉ាន់ស្មានថា Sensor ដែលនឹងភ្ជាប់មកនោះគឺជា Sensor ISOCELL HM2 1/1.52"  ដែលត្រូវបានគេឃើញនៅក្នុង Redmi Note 10 Pro ដែរ។ នេះគឺជា Sensor 108 មេហ្គាភិចស៊ែល។ វាស័ក្តិសមជាមួយស្មាតហ្វូនថ្នាក់កណ្ដាល ដូច្នេះសង្ឃឹមថា Samsung នឹងបន្តនិន្នាការនៃការដាក់ OIS នៅលើកាមេរ៉ា សំខាន់នៃឧបករណ៍ Series A ដែលលក់ដាច់បំផុតរបស់ខ្លួន ដោយការផ្ដល់ឱ្យនូកាមេរ៉ាទំហំ 108 មេហ្គាភិចស៊ែលនេះ។ ខណៈដែលព័ត៌មានខាងលើនេះត្រឹមជាពាក្យចចាមអារាម យើងមានតែបន្តរង់ចាំមើលទាំងអស់គ្នាថាតើ Samsung Galaxy A73 នឹងភ្ជាប់មកជាមួយកាមេរ៉ាទំហំនេះពិតមែនឬយ៉ាងណា៕

Gsmarena_002