តេស្ដចិត្តសាស្ត្រ៖ រើសច្រកផ្លូវមួយដែល​អ្នកចូលចិត្តបំផុត ដើម្បីដឹងពីវិថីនៃការប្រើជីវិតរបស់អ្នក

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលវិថីជីវិតរបស់អ្នក តាមរយៈការជ្រើសរើសច្រកផ្លូវដើរមួយដែលអ្នកចូលចិត្ត ហើយមើលចម្លើយខាងក្រោម ។

PicsArt_09 16 09.54.37

សូមរើសច្រកផ្លូវដើរមួយ ក្នុងចំណោម ៦ ខាងលើ ដើម្បីដឹងពីវិថីជីវិតរបស់អ្នក ។

A. ច្រកផ្លូវឯករាជ្យ

-->

Screenshot_20210916 215956_Picsart

អ្នកគឺជាមនុស្សម្នាក់ដែលត្រូវការភាពឯកជន  ហើយចង់បានសេរីភាព ធ្វើអ្វីៗតាមចំណង់ចំណូលចិត្តខ្លួនឯង នេះគឺជាអ្វីដែលអ្នកចង់បាន ។ អ្នកមិនចូលចិត្តធ្វើអ្វីបញ្ច្រាស់នឹងបេះដូងខ្លួនឯងទេ ហើយចង់មានភាពឯករាជ្យ និងចចេសរឹងរូស។ តែអ្នកមិនចូលចិត្តការឈ្លោះប្រកែកគ្នា ក៏មិនចូលចិត្តភាពវឹកវរ ថែមទាំងមិនចូលចិត្តឲ្យនរណាម្នាក់មកបង្ខំអ្នកឲ្យធ្វើនេះធ្វើនោះទេ អ្នកនឹងជ្រើសរើសផ្លូវដើរដោយខ្លួនឯង ។

B. ច្រកផ្លូវឯកជន

Screenshot_20210916 220020_Picsart

ប្រសិនបើអ្នកអាចជ្រើសរើសបាន អ្នកចូលចិត្តធ្វើដំណើរតែម្នាក់ឯង ដោយសារតែអ្នកចូលចិត្តសង្កេត គិត និងវែកញែកអ្វីដែលចូលមកក្នុងចិត្តរបស់អ្នក ហើយផ្លូវសូឡូគឺជាផ្លូវដែលអ្នកគិតថាស័ក្តិសមបំផុតសម្រាប់អ្នក។ ក្នុងនោះបើទោះជាមានអ្នកចូលរួមដំណើរក៏ដោយ ក៏អ្នកនៅតែត្រូវការពេលវេលាខ្លះដើម្បីសម្រាកខួរក្បាលតែឯកឯងដែរ ។ ទន្ទឹមនឹងនោះ អ្នកជាមនុស្សមានចិត្តមុត​ស្រួច មើលពិភពលោកតាមរបៀបមួយផ្សេងទៀត ហើយអ្នកដទៃអាចនឹងទទួលបានគំនិតល្អពីការគិតរបស់អ្នកដែរ ។ ម្យ៉ាងវិញទៀត បើទោះជាអ្នកមានពិភពឯកជនខ្ពស់ក៏ដោយ តែអ្នកក៏ចេះយល់ចិត្តអ្នកដទៃដែរ អ្នកមិនមែនជាមនុស្សឆ្មើងឆ្មៃទេ ។

B. ច្រកផ្លូវចម្រុះពណ៌

Screenshot_20210916 220038_Picsart

អ្នកជាមនុស្សមានមន្តស្នេហ៍ ចូលចិត្តការជួបជុំ ចូលចិត្តក្លាយជាផ្នែកមួយនៃសង្គម ហើយក៏ចូលចិត្តសាកល្បងអ្វីដែលថ្មីៗដែរ ។ ផ្លូវដែលអ្នកចង់បានគឺជាផ្លូវដែលពោរពេញដោយភាពរីករាយ និងស្រស់ស្អាត ថែមទាំងមានគោលដៅច្បាស់លាស់ផងដែរ។ ទោះយ៉ាងណា ថ្វីត្បិតអ្នកជាមនុស្សចូលចិត្តសប្បាយក៏ពិតមែន តែអ្នកមិនមែនជាមនុស្សល្ងង់ទេ អ្នកមានស្មារតីឈ្លាសវៃ តាមទាន់មនុស្សដែលប្រុងនឹងខ្សែលើទៀតផង ។

D. ច្រកផ្លូវផ្សងព្រេង

Screenshot_20210916 220052_Picsart

អ្នកនឹងឆ្ពោះទៅមុខជានិច្ច ទោះបីនៅលើផ្លូវដែលអ្នកមិនធ្លាប់ដើរពីមុនមកក៏ដោយ អ្នកនឹងដើរមុខមុននឹងដឹងពីអ្វីដែលអ្នកនឹងជួប នៅពេលក្រោយ ហើយផ្លូវដែលអ្នកចូលចិត្តតែងតែជាផ្លូវដែលអ្នកមិនធ្លាប់ស្គាល់ និងគួរឱ្យខ្លាច ដោយសារតែអ្នកតែងតែចាប់អារម្មណ៍ចំពោះដំណើរផ្សងព្រេង ។ ទោះអ្នកមិនដឹងថាអ្វីនឹងកើតឡើងនៅផ្លូវខាងមុខក៏ដោយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ វាច្រើនតែជាផ្លូវដែលមានប្រសិទ្ធភាពសម្រាប់មនុស្សដូចអ្នក។ អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តធម្មជាតិ និងរំភើបក្នុងជីវិត អ្នកចង់ប្រើពេលវេលារបស់អ្នកឱ្យបានច្រើនបំផុតនៅក្នុងពិភពលោកនេះ ។

E. ច្រកផ្លូវមានសេចក្ដីសុខ

Screenshot_20210916 220107_Picsart

អ្នកគឺជាមនុស្សស្នេហាសន្តិភាព រីករាយនឹងភាពសាមញ្ញ និងពេញចិត្តនូវអ្វីដែលខ្លួនឯងមាន អ្នកតែងតែមានអារម្មណ៍ល្អ ត្រជាក់ និងមិនចូលចិត្តការរំខានទេ ព្រោះផ្លូវដែលអ្នកចង់បានគឺច្បាស់ហើយរីករាយ។ អ្នកមិនចង់នាំខ្លួនឯងឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពលំបាក ឬដំណើរផ្សងព្រេងឡើយ ព្រោះអ្នកគិតថាជីវិតរបស់អ្នកឆ្លងកាត់មកគ្រប់គ្រាន់ហើយ។ អ្នកមិនចង់រស់នៅជាមួយបញ្ហាទៀតទេ អ្នកគឺជាមនុស្សដែលមានស្ថេរភាព និងយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ហើយមើលឃើញពិភពលោកតាមរបៀបជាក់ស្តែង។

F. ច្រកផ្លូវស្ងប់ស្ងាត់

Screenshot_20210916 220123_Picsart

អ្នកឱ្យតម្លៃសន្តិភាពនៅគ្រប់ផ្នែកទាំងអស់នៃជីវិត អ្នកអាចចំណាយពេលច្រើនតែម្នាក់ឯងដោយមិនមានអារម្មណ៍ឯកោឡើយ ព្រោះផ្លូវដែលអ្នកចូលចិត្តគឺភាពស្ងប់ស្ងាត់ និងសន្តិភាព។ អ្នកចង់ស្រូបយកខ្យល់ធម្មជាតិ ដោយមិនចង់នៅក្រោមការគ្របដណ្ដប់របស់នរណាម្នាក់ឡើយ ។ ម្យ៉ាងវិញទៀត បើទោះបីជាអ្នកមិនចូលចិត្តភាពវឹកវរក៏ដោយ ប៉ុន្តែអ្នកពិតជាចូលចិត្តការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួនណាស់ អ្នកឱ្យតម្លៃលើភាពស្មោះត្រង់ និងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយអ្នកដែលចូលមកក្នុងជីវិត ៕

ប្រភព៖ Knongsrok