បើចង់ហោះខ្ពស់ ត្រូវឈប់រស់នៅជាមួយមាន់ដោយសារតែក្រៅពីសត្វមាន់នឹងមិនយល់ហើយ វានឹងនៅតែធ្វើឱ្យអ្នក "ខកចិត្ត" សូមចងចាំថា ប្រសិនបើអ្នកចង់ហោះហើរនៅលើមេឃ អ្នកត្រូវតែធ្វើខ្លួនឲ្យដូចជា "ឥន្ទ្រី" ។
ដែលបន្តហោះហើរខ្ពស់ ស្វែងរកគោលដៅធំ និងច្បាស់ បន្ទាប់មកហោះចុះចតឲ្យចំគោលដៅ កុំធ្វើខ្លួនដូចជាសត្វមាន់ ដេញតាមចឹកកំទេចកំទីអាហារនៅលើដី ឬរង់ចាំមនុស្សបញ្ចុកអាហារផ្តល់ទឹក ។
ហើយប្រសិនបើអ្នកទៅពិគ្រោះយោបល់ជាមួយសត្វមាន់ អំពីការហើរឡើងដើមឈើនោះមាន់នឹងប្រាប់អ្នកថា “កុំស្រមើលស្រមៃពេក” ហោះឲ្យផុតពីដំបូលផ្ទះសិនទៅ ។
តែប្រសិនបើអ្នក ទៅពិគ្រោះជាមួយឥន្ទ្រី អំពីការហើរឡើងដើមឈើ ឥន្ទ្រីនឹងប្រាប់អ្នកថា “ល្អតើ! ប៉ុន្តែហេតុអ្វីបានជាហើរត្រឹមដើមឈើ? ហេតុអ្វីបានជាអ្នកមិនហោះហើរទៅលើភ្នំ?" ។
ងាកមកវិញ រឿងនេះបង្រៀនឲ្យយើងឃើញថា...
នៅពេលអ្នកទៅពិគ្រោះយោបល់ឬ សុំយោបល់ពីនរណាម្នាក់ អ្នកគួរតែគិតអោយបានច្បាស់មុនសិន មនុស្សដែលអ្នកកំពុងនិយាយជាមួយគឺជាមាន់ ឬជាឥន្ទ្រី?
ជាការពិតណាស់ ប្រសិនបើអ្នកនិយាយអំពីការធ្វើជាថៅកែ ជាមួយអ្នកដែលមិនធ្លាប់ក្លាយជាថៅកែខ្លួនឯង នោះពួកគេនឹងប្រាប់អ្នកថាវាពិបាកណាស់ កុំប្រថុយអី! ហើយពួកគេនឹងព្យាយាមរកមូលហេតុផ្សេងៗ គាំទ្រភាពមិនអាចទៅរួចទាំងនោះ ធ្វើឲ្យអ្នកបាក់ទឹកចិត្ត ហើយមិនអាចបន្តដំណើរទៅបាន។
តែប្រសិនបើអ្នកទៅសួររឿងខាងលើ ជាមួយមនុស្សដែលជាថៅកែ ពួកគេច្បាស់ជាមានដំបូន្មានល្អៗ ខ្លះសម្រាប់អ្នក។
តើអ្នកធ្លាប់លឺពាក្យនេះទេ បើអ្នកនៅជាមួយនរណា អ្នកនឹងកាត់តាមអ្នកនោះ បើអ្នកមានគោលដៅបែបណា ចូលទៅនៅក្នុងសង្គមបែបនោះ ប្រសិនបើអ្នកចង់ឈឺ អ្នកត្រូវតែនៅបន្ទប់តែមួយជាមួយអ្នកជម្ងឺ បើអ្នកចង់ជោគជ័យក្នុងរឿងអ្វីមួយ អ្នកត្រូវនិយាយជាមួយមនុស្សដែលជោគជ័យ។
ចូលជ្រើសរើសមនុស្សដែលត្រឹមត្រូវ ដើម្បីនិយាយជាមួយ ព្រោះវាដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជីវិតរបស់អ្នក ឆ្ពោះទៅផ្លូវដែលខ្លួនចង់បាន ៕
ប្រភព៖ Knongsrok