ដើម្បីធ្វើឲ្យជីវិតមានសុភមង្គល រីករាយ សូមទម្លាក់ចោលភ្លាមនូវទម្លាប់ដ៏ស្មុគស្មាញខាងក្រោមនេះ

ក្នុងនាមជាមនុស្សម្នាក់ អ្នកត្រូវចេះបង្កើតសុភមង្គលដោយខ្លួនផ្ទាល់ ចេះផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកចំពោះជីវិត ព្រោះវាអាចធ្វើឱ្យផ្នត់គំនិតរបស់អ្នកប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះជាទម្លាប់មួយចំនួនដែលអ្នកគួរបោះចោល ដើម្បីធ្វើឲ្យជីវិតអ្នកកាន់តែរីកចម្រើននឹងមានក្ដីសុខ។

បោះបង់ចោលភាពល្អឥតខ្ចោះ

គ្មានអ្វីអាចបង្កើនចម្ងាយរវាងអ្នកនិងសុភមង្គលច្រើនជាងការស្វែងរកភាពល្អឥតខ្ចោះនោះទេ ហើយផ្នត់គំនិតនេះតែងតែចូលមកក្នុងផ្លូវមួយដែលបង្ខំអ្នកឱ្យប្រើការកែប្រែនិងការផ្លាស់ប្តូររាប់មិនអស់ដើម្បីបង្កើតភាពល្អឥតខ្ចោះសម្រាប់ខ្លួនអ្នក។ អ្នកនឹងមិនសប្បាយចិត្តឡើយប្រសិនបើអ្នកមិនឈប់ស្វែងរកភាពល្អឥតខ្ចោះព្រោះវាពិបាកសម្រេចបាន។

អ្នកប្រហែលជាឈានដល់ស្តង់ដារល្អឥតខ្ចោះរបស់សង្គមហើយ ប៉ុន្តែប្រសិនបើអ្នកមានមហិច្ឆតាឥតឈប់ឈរអ្នកនឹងឃើញតែគុណវិបត្តិ។ អ្នកនឹងមិនអាចសម្រេចបាននូវភាពល្អឥតខ្ចោះនោះទេ ប្រសិនបើអ្នកមិនដឹងពីរបៀបទទួលយកនិងស្រឡាញ់ខ្លួនឯង។

ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

ប្រសិនបើអ្នកពិតជាចង់រៀនពីរបៀបរស់នៅដែលមានសុភមង្គល អ្នកត្រូវឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ គ្មានប្រយោជន៍ទេក្នុងការប្រៀបធៀបខ្លួនអ្នកទៅអ្នកដទៃព្រោះគ្មាននរណាដូចគ្នាឡើយ។

ការប្រៀបធៀបអាចនាំឱ្យមានការអាក់អន់ចិត្តនិងដកហូតនូវភាពរីករាយនៅក្នុងជីវិតរបស់អ្នក។ អ្នកត្រូវយកការបំផុសគំនិតពីអ្នកដទៃហើយប្រើវាដើម្បីរុញច្រានគោលដៅរបស់អ្នកឆ្ពោះទៅមុខប៉ុន្តែត្រូវសម្លឹងមើលជីវិតផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

ផ្តោតលើការធ្វើល្អមួយថ្ងៃម្តងមួយៗ

រស់នៅឱ្យបានល្អជារៀងរាល់ថ្ងៃ។ កុំផ្តោតលើអតីតកាលដែលអាក្រក់ឬអនាគតដែលអាចអាក្រក់ប៉ុណ្ណា។ រាល់ថ្ងៃគឺជាថ្ងៃថ្មីហើយកំហុសអតីតកាលរបស់អ្នកគឺជាមេរៀនសម្រាប់អ្នកដើម្បីអនុវត្តនៅថ្ងៃនេះ។ ផ្តោតលើរបៀបដែលអ្នកអាចធ្វើឱ្យប្រសើរឡើងដើម្បីរីករាយបំពេញនិងសម្រេចបាននូវគោលដៅរបស់អ្នកនាពេលអនាគត។

ធ្វើឱ្យខ្លួនអ្នកសប្បាយចិត្ត

រមនុស្សភាគច្រើនតែងតែមានអារម្មណ៍សោកសៅនិងព្រួយបារម្ភជានិច្ចមិនដែលមានសុភមង្គលឡើយ។ ផ្ទុយទៅវិញមនុស្សឆ្លាតតែងដឹងពីរបៀបលេងសើចជាមួយខ្លួនឯង បើទោះបីជួបរឿងមិនសប្បាយចិត្តក៏ដោយ អ្នកត្រូវតែព្យាយាមជម្នះហើយរកចំណុចវិជ្ជមានដើម្បីមានសុទិដ្ឋិនិយមរឹងមាំ។

ដាំដុះខ្លួនឯងជារៀងរាល់ថ្ងៃ

ដើម្បីក្លាយជាស្ត្រីដែលមានសុភមង្គលកុំភ្លេចបណ្តុះខ្លួនឯងពីចំណេះដឹង ឥរិយាបថ ទំនាក់ទំនងសង្គម ​​រហូតដល់រឿងតូចតាចនៅក្នុងផ្ទះ។ កុំទុកឱ្យពេលវេលាកន្លងហួសឥតប្រយោជន៍ ប្រែក្លាយខ្លួនអ្នកទៅជាស្ត្រីដែលមានភាពរីករាយឆ្លាតវៃនិងមានតម្លៃចំពោះភ្នែកអ្នកដទៃ។ ស្ត្រីគួរតែចងចាំកុំគិតថា ខ្លួនឯងគ្រប់គ្រាន់ហើយការព្យាយាមក៏ជាសុភមង្គលមួយប្រភេទដែរ។

ជ្រើសរើសរបៀបរស់នៅសាមញ្ញបំផុត

ជីវិតរីករាយឬមិនរីករាយអាស្រ័យលើរបៀបរស់នៅដែលអ្នកជ្រើសរើសដោយខ្លួនឯង។ ប្រសិនបើអ្នកជ្រើសរើសរស់នៅក្នុងជីវិតដែលមានភាពច្របូកច្របល់លោភលន់និងរំពឹងច្រើនពេកអ្នកប្រាកដជានឿយហត់ខ្លាំង។ ប៉ុន្តែការដឹងថា ដែនកំណត់នៅឯណា ការដឹងមហិច្ឆតា ការដឹងគ្រប់គ្រាន់នៅកន្លែងដែលត្រឹមត្រូវ ជាពិសេសការរស់នៅបែបសាមញ្ញនឹងជួយឱ្យស្ត្រីមានសុភមង្គលពិតប្រាក់៕

ប្រភព៖ បរទេស

ដោយ៖ សុភាព