ស្រ្តី​ដែល​មាន​ផ្នែក​រាងកាយ​ទាំង ៥ នេះ​តូច ដូច​សល់​ទ្រព្យ​ពី​ជាតិ​មុន ​ទៅ​ថ្ងៃ​មុខ​អាច​ក្លាយ​ជា​អ្នក​មាន

១) មាត់​តូច

1

តាម​ដំណាល​ចាស់ៗ​ពី​បុរាណ មាត់​គឺ​ជា​ទ្វារ​នៃ​រាងកាយ​មនុស្ស ហើយ​សម្រាប់​មនុស្ស​ស្រី ដែល​មាន​មាត់​តូច ត្រូវ​បាន​គេ​និយាយ​ថា តែងតែ​មាន​ភាព​ឈ្លាសវៃ និង​រហ័សរហួន។ ជោគជតា​របស់​ពួក​គេ ទៅ​ថ្ងៃ​មុខ​តែងតែ​មាន​ភាព​រុងរឿង​ច្រើន​ក្នុង​ជីវិត ក៏​ដោយសារ​តែ​ពួក​គេ​មាន​ការ​ខិតខំ​ខ្ពស់ និង​ពូកែ​ក្នុង​អាជីព​ការងារ ហើយ​ក៏​ពូកែ​ខាង​មើល​ថែ​ស្វាមី និង​កូនៗ​ទៀត​ផង។

២) ទ្រូង​តូច

2

​វា​ជា​លក្ខណៈ​សម្បត្តិ​ល្អ​មួយ ក្រៅ​ពី​មាន​ហានិភ័យ​ទាប​នៃ​ការ​កើត​ជំងឺ​មហារីក​ហើយ តាម​ការ​ស្រាវជ្រាវ​ភាគ​ច្រើន​រក​ឃើញ​ថា មនុស្ស​ស្រី​ដែល​មាន​ដើម​ទ្រូង​តូច រមែង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ស្រ្តី​ដែល​មាន​ដើម​ទ្រូង​ធំ។

៣) ច្រមុះ​តូច

3

យោង​តាម​ដំណាល​ចាស់​ពី​បុរាណ​បង្ហាញ​ថា ស្រ្តី​ដែល​មាន​ច្រមុះ​តូច​គឺ​មាន​ឱកាស​ច្រើន​ក្នុង​ជីវិត តែ​សំខាន់​ពួក​គេ​ពូកែ​ចាប់​យក​ឱកាស​នោះ​បាន​ច្រើន​ប៉ុណ្ណា។

មនុស្ស​នេះ​រមែង​មាន​គេ​ជួយ​ជ្រោមជ្រែង​ច្រើន​ក្នុង​ជីវិត ហើយ​មិន​ងាយ​ទាល់​ផ្លូវ​នោះ​ទេ។ ដោយឡែក​សម្រាប់​បុរស​ណា ដែល​បាន​ស្រ្តី​មាន​ទម្រង់​ច្រមុះ​តូច​ជា​គូ ក៏​ជា​គូ​ជួយ​ចូក​ជួយ​ចែវ​ឲ្យ​គ្រួសារ​មាន​សុភមង្គល និង​ទ្រព្យ​ហូរហៀរ​ទៅ​ពេល​ខាង​មុខ​ផង​ដែរ។

៤) ចង្កេះ​តូច

4

ស្រ្តី​ដែល​មាន​ចង្កេះ​តូច មិន​ត្រឹម​តែ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​នាំ​លាភ​សំណាង​ច្រើន​ថែម​ទៀត​ផង។ តាម​ដំណាល​បុរស​ណា​បាន​ស្រ្តី​ចង្កេះ​តូច​ជា​គូ កាន់​តែ​ចាស់ កាន់​តែ​ខ្លឹម ទ្រព្យ​កាន់​រីក​ច្រើន ហើយ​អាច​មាន​ត​កូន​ត​ចៅ។

៥) ប្រអប់​ជើង​តូច

5

ស្រ្តី​ដែល​មាន​ប្រអប់​ជើង​តូច កែង​ជើង​ពណ៌​ផ្កាឈូក បែប​ស៊ីជម្ពូ​ ជា​រឿយៗ​តែ​មាន​ភាព​រុងរឿង​នៅ​ផ្នែក​ទ្រព្យសម្បត្តិ អាជីវកម្ម​របស់​ពួក​គេ។ និយាយ​ជា​រួម​ទៅ​មនុស្ស​នេះ​មិន​សូវ​ជួប​បញ្ហា​ការ​លំបាក​ច្រើន​ទេ​ក្នុង​ជីវិត ជា​ពិសេស​ពេល​មាន​គ្រួសារ ក៏​រមែង​មាន​ប្តី ជួយ​ជ្រោមជ្រែង ជួយ​មើល​ថែទាំ​បាន​ល្អ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក