ទឹកឃ្មុំសម្បូរទៅដោយវីតាមីន A, C, K ប៉ុន្តែប្រសិនបើអ្នកផឹកវា នៅពេលត្រឹមត្រូវ នោះវានឹងបន្ថែមប្រសិទ្ធភាពទ្វេដង៖
១) ពេលព្រឹក
បន្ទាប់ពីគេងលក់ស្កប់ស្កល់ពេញមួយយប់ ពេលព្រឹកអ្នកអាចទទួលទានទឹកឃ្មុំមួយកែវលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ដើម្បីឲ្យវាចូលទៅសម្អាតជាតិពុលទាំងឡាយក្នុងរាងកាយ ហើយជួយឲ្យអ្នកបន្ទោបង់បានស្រួល។
លើសពីនេះ វាក៏ជួយសម្អាតក្រពះ ហើយអាចបំពេញថាមពលដល់រាងកាយខ្ពស់ជាងទឹកដោះគោដល់ទៅ ៥ ដង។
២) ពេលរសៀល
នៅពេលរសៀល អ្នកគួរបន្ថែមការទទួលទានទឹកឃ្មុំមួយកែវ ដើម្បីជួយបំពេញថាមពល អាចថាកំឡុងពេលម៉ោង ៣-៤ រសៀលគឺល្អបំផុត។
៣) ផឹកបន្ទាប់ពីទទួលទានអាហាររួច
បន្ទាប់ពីទទួលទានអាហាររួច អ្នកគួរបន្ថែមទឹកឃ្មុំលាយទឹកក្ដៅឧណ្ហ៍ៗ មួយកែវដើម្បីជួយដល់ការរំលាយអាហារឲ្យដំណើរការល្អ ហើយវាក៏ធ្វើឲ្យប្រសើរឡើងនូវ Peristalsis លើកកម្ពស់ដល់ពោះវៀនឲ្យដើរល្អ។ ជាងនេះវាក៏ជួយឲ្យយើងអាចបន្ទោរ បង់បានទៀងទាត់ផងដែរ។
៤) ផឹកមុនពេលចូលគេង
ទឹកឃ្មុំមួយកែវមុនពេលចូលគេង អាចជួយសម្រួលសរសៃប្រសាទនិងជួយឲ្យអ្នកគេងលក់ស្រួល ដោយសារជាតិគ្លុយកូសនិងវីតាមីន ដែលមានក្នុងទឹកឃ្មុំ វានឹងចូលទៅធ្វើនិយតកម្មមុខងាររបស់ប្រព័ន្ធសរសៃប្រសាទ ហើយបំបាត់ភាពតានតឹង ជួយឲ្យយើងគេងលក់ស្កប់ស្កល់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក