បន្ទាប់ពីអាយុ៤០ឆ្នាំ ស្រ្តីគួរទទួលទានអាហារប៉ុន្មានប្រភេទនេះ ព្រោះមានឥទ្ធិពលខ្លាំង ជួយបង្កើនការចងចាំ កាត់បន្ថយភាពមិនប្រក្រតីនៃសរីរាង្គ

អាហារដែលមានអនាម័យ សុខភាពល្អ ប្រាកដណាស់ពិតជាអាចជួយធ្វើឲ្យរាងកាយមាំមួន មានកម្លាំងខ្លាំងក្លា ជាពិសេសអាហារដែលសម្បូរទៅដោយវីតាមីនច្រើន ក៏ជួយបង្កើនការចងចាំកាន់តែប្រសើរឡើងទៀតផង។ ដោយឡែក សព្វថ្ងៃនេះ ប្រសិនបើអ្នកសង្កេតឃើញថា អ្នកឧស្សាហ៍ឈឺក្បាល វិលមុខ ស្លេកស្លាំង ស្ពឹកខួរក្បាល សូមកកុំព្រងើយកន្តើយដាច់ខាត ត្រូវតែព្យាបាលជាបន្ទាន់ បើមិនច់ស្ដាយក្រោយទេ។ ខាងក្រោមនេះជាអាហរដែលអ្នកគួរតែពិចារណាឡើងវិញដើម្បីទទួលបានសុខភាពល្អ។

Beets ល្អសម្រាប់ខួរក្បាល

យោងតាមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភ ប៊ីចេងគឺជាអាហារដ៏ល្អសម្រាប់បង្កើនការចងចាំសម្រាប់មនុស្សបន្ទាប់ពីអាយុ៤០ឆ្នាំ។ ប៊ីចេងសម្បូរទៅដោយសារធាតុពណ៌មួយហៅថា "បេតាឡែន" ដែលជួយការពារភាពចាស់នៃខួរក្បាលនិងការបាត់បង់ការចងចាំ ការពារការប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មនិងការរលាក។ លើសពីនេះទៅទៀត នៅពេលដែលអ្នកទទួលទាន "beets" វាក៏ជួយធ្វើឱ្យការរំលាយអាហារមិនល្អតាមរយៈការរំញោចសរសៃប្រសាទនៅក្នុងពោះវៀននិងបង្កើនសមត្ថភាពរាងកាយក្នុងការរំលាយអាហារ។

ខ្លាញ់ត្រី

-->

នៅពេលដែលមនុស្សបរិភោគត្រីដែលមានខ្លាញ់ច្រើនវានឹងផ្តល់អូមេហ្គា ៣ ដើម្បីបង្កើនខួរក្បាលនិងកោសិកាសរសៃប្រសាទ អូមេហ្គា ៣ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍការចងចាំ។ ត្រីសម្បូរខ្លាញ់អូមេហ្គា ៣ មានដូចជា ត្រីសាលម៉ុននិងត្រីធូណា ដែលជាប់ចំណាត់ថ្នាក់កំពូលសម្រាប់សុខភាពខួរក្បាល។ លើសពីនេះគ្រឿងផ្សំអូមេហ្គា ៣ ជួយធ្វើឱ្យបេះដូងមានសុខភាពល្អ ជួយកាត់បន្ថយការរលាកនៅក្នុងកោសិកាខួរក្បាលទៀតផង។

អាល់ម៉ុនមានជីវជាតិខ្លាំង

អាល់ម៉ុនសម្បូរទៅដោយខ្លាញ់មិនឆ្អែតដែលមិនត្រឹមតែជួយបញ្ចុះកូឡេស្តេរ៉ុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យមុខងារយល់ដឹងកាន់តែប្រសើរឡើងផងដែរ។ ជាពិសេសអ្នកដែលទទួលទានខ្លាញ់មិនឆ្អែតច្រើននៅក្នុងរបបអាហាររបស់ពួកគេរយៈពេល ៣ ឆ្នាំ អាចជួបប្រទះការធ្លាក់ចុះនៃការយល់ដឹង។ លើសពីនេះ គ្រាប់អាល់ម៉ុងមានម៉ាញេស្យូមខ្ពស់ ដែលអាចជួយកាត់បន្ថយបញ្ហាសម្ពាធឈាម កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលនិងខ្សោយតម្រងនោម។

ប្រូខូលី

ប្រូខូលីនិងបន្លែ "cruciferous" ផ្សេងទៀតដូចជា ខាត់ណាផា្ក ស្ពៃក្តោបនិងប្រ៊ុចសែល ត្រូវបានផ្សារភ្ជាប់ទៅនឹងការចងចាំបានល្អ។ លើសពីនេះទៀត ប្រូខូលីមានផ្ទុកសារធាតុ sulforaphane ខ្ពស់ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងការរលាករ៉ាំរ៉ៃ។ លើសពីនេះប្រូខូលី ក៏មានជាតិសរសៃខ្ពស់ដែលមានសារៈសំខាន់សម្រាប់កាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនផងដែរ៕

ប្រភព៖ បរទេស

ដោយ៖ សុភាព