ដើម្បីដឹងថា ជីវិតអ្នកនឹងវេទនាបែបណាពេលអនាគត ត្រូវយល់ពីគុណវិបត្តិរបស់ប្តីគ្មានបេះដូងទាំងនេះ

ជាការពិតនៃជីវិតស្រ្តីគ្រប់រូបតែងត្រូវការស្វាមីដែលចេះយល់ចិត្ត ចេះថ្នាក់ថ្នម នឹងធ្វើឲ្យសប្បាយទាំងផ្លូវចិត្តនឹងផ្លូវកាយ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាស្រ្តីការមានស្វាមីល្អចាត់ទុកជាសំណាងហើយក្នុងជិវិត។ ដូច្នេះ ដើម្បីដឹងថា វាសនាអ្នកនឹងទៅជាយ៉ាងណា នាពេលអនាគត សូមមើលពីចិត្តរបស់ប្តីអ្នកដូចខាងក្រោម៖

ប្តីធ្វើឲ្យប្រពន្ធមានអារម្មណ៍ថាប្តីលែងត្រូវការតទៀត

មិត្តភក្តិពេលខ្លះគ្រាន់តែត្រូវការការអនុគ្រោះ ប៉ុន្តែស្វាមីសុខចិត្តជួយដោយមិនគិតពីម៉ោងធ្វើការ។ ទន្ទឹមនឹងនេះ នៅពេលដែលអ្នកសុំឱ្យប្តីរបស់អ្នកកុំធ្វើ ប៉ុន្តែនៅក្នុងក្រសែភ្នែកស្វាមីរបស់អ្នក បែរជាគិតថាប្រពន្ធតែងតែនៅពីក្រោយអ្វីៗគ្រប់យ៉ាងបន្ទាប់ពីមិត្តរួមការងារ។ ​

ដោយឡែក ទោះបីជាប្រពន្ធរបស់គាត់ឈឺ នឿយហត់ក៏ដោយ គាត់នឹងមិនអើពើនឹងប្រពន្ធឡើយ តែបែរជាជ្រមុជខ្លួននៅក្នុងពិភពនិម្មិតឬបិទភ្នែកមើលហ្គេមទូរស័ព្ទទៅវិញ។ ទាំងនេះបង្ហាញថា ប្រពន្ធគឺជាមនុស្សដែលមិនត្រូវការឲ្យនៅក្នុងផ្ទះតទៅទៀតក៏បានដែរ។

ប្តីដឹងតែខ្លួនឯង

ប្តីដែលគ្មានបេះដូងនឹងគិតតែពីប្រយោជន៍ខ្លួនឯង មានភាពអាត្មានិយមឃោរឃៅមិនបានខ្វល់ពីអារម្មណ៍ប្រពន្ធគាត់ទាំងអស់។ ជាពិសេសស្វាមីប្រភេទនេះ មានតែការខ្វល់ខ្វាយអំពីពិភពលោកជាងអារម្មណ៍របស់ប្រពន្ធ។ ដោយពួកគេមិនខ្វល់ថា ប្រពន្ធមានអារម្មណ៍យ៉ាងណានោះទេ មានតែខ្វល់ពីរឿងផ្ទាល់ខ្លួនច្រើនជាង។

ប្ដីមិនដែលដឹងថាស្នេហាជាអ្វី

ទាំងនេះក៏ជាគុណវិបត្តិដែលស្ត្រីត្រូវទ្រាំនៅពេលមានប្តីដែលមិនចេះខ្វល់ខ្វាយរឿងគ្រួសារ។ ការរៀបការជាមួយស្វាមីដែលគ្មានបេះដូង ស្ត្រីនឹងមិនទទួលអំណោយឬការភ្ញាក់ផ្អើលពីស្វាមីឡើយ។ នៅពេលដែលប្រពន្ធមានអារម្មណ៍ថា ចង់ញាំបាយមានម្ហូបឆ្ញាញ់ៗ ជាមួយស្វាមី ប៉ុន្តែសម្រាប់ប្តីបែរជាទៅចំណាយពេលជាមួយមិត្តភក្តិផឹកស្រាទៅវិញ។

ប្តីចំណាយពេលជាមួយមិត្តភក្តិច្រើនជាងប្រពន្ធ

នៅពេលដែលប្តីមិនបានយកចិត្តទុកដាក់ចំពោះប្រពន្ធ គាត់នឹងមិនខ្វល់ពីការរំពឹងទុករបស់នាងឡើយ។ គាត់អាចមានភាពសប្បាយរីករាយនិងយកចិត្តទុកដាក់ជាមួយមិត្តភក្តិ ប៉ុន្តែនៅពេលគាត់ត្រលប់មកផ្ទះវិញមុខរបស់គាត់អាចអាក្រក់ឈ្លោះជាមួយប្រពន្ធទៀតផង៕

ប្រភព៖ បរទេស

ដោយ៖ សុភាព