គំនិតអវិជ្ជមានប្រៀបបានដូចជាមេដែកដែលទាក់ទាញយើងធ្លាក់ចូលក្នុងស្ថានភាពលំបាក ក្ស័យធន់ផ្នែកផ្នែកហិរញ្ញវត្ថុ ការបែកបាក់ទំនាក់ទំនង។ ដូច្នេះ ប្រសិនបើអ្នកចង់បានរបស់ល្អ ចូលក្នុងជីវិត សូមកំចាត់គំនិតអវិជ្ជមានទាំងនោះចេញភ្លាមៗ។
គិតពីអតីតកាលច្រើនពេក
ការគិតពីអតីតកាលច្រើនពេកក៏អាចធ្វើឱ្យអ្នកងាយស្រួលលង់លក់ក្នុងរឿងនេះដែរ។ វាប្រហែលជាបានកើតឡើងយូរណាស់មកហើយ ប៉ុន្តែដោយសារតែអ្នកបានធ្វើខុស អ្នកមិនពេញចិត្តនឹងអ្វីមួយ ដូច្នេះអ្នកតែងប្រយ័ត្នក្នុងចិត្តជានិច្ច។ មិនតែប៉ុណ្ណោះ វានឹងធ្វើឱ្យអ្នកមិនអាចរស់នៅដោយរីករាយក្នុងពេលបច្ចុប្បន្ន ថែមទាំងពេលខ្លះក៏ធ្លាប់មានអារម្មណ៍ថា ចង់ត្រលប់ទៅអតីតកាលវិញ។ ទោះជាយ៉ាងណាក៏ដោយ មិនថា អ្នកគិតអំពីវាប៉ុណ្ណាទេ អ្នកមិនអាចត្រលប់ក្រោយបានឡើយ។ ដូច្នេះបើអ្នកចង់ក្លាយជាមនុស្សវិជ្ជមានរឿងដំបូងដែលអ្នកត្រូវធ្វើគឺបោះបង់អតីតកាលរស់នៅជាមួយបច្ចុប្បន្នហើយខិតខំដើម្បីអនាគត។
កុំខ្លាចបរាជ័យត្រូវកុំខ្លាចឧបសគ្គ
អ្នកខ្លាចឧបសគ្គព្រោះអ្នកខ្លាចបរាជ័យនូវអ្វីដែលមិនធ្លាប់បានធ្វើ ហើយអ្នកតែងតែគិតថា អ្នកនឹងបរាជ័យរហូត។ ដូច្នេះ អ្វីៗភាគច្រើនដូចជា ការផ្លាស់ប្តូរដើម្បីការរីកលូតលាស់ ហ៊ានប្រថុយដើម្បីជោគជ័យ។ ប៉ុន្តែអ្នកត្រូវចងចាំថា ភាពជោគជ័យមិនមែនជារឿងងាយស្រួលនោះទេ ព្រោះការបរាជ័យមិនមែនជាទីបញ្ចប់។
ការសង្ស័យខ្លួនឯងនិងការពន្យារពេល
អ្នកតែងតែគិតថា “ខ្ញុំមិនអាចធ្វើបានទេ” ។ អ្នកមានគំនិតល្អៗប៉ុន្តែអ្នកនៅខ្លាចថា អ្នកនឹងមិនអាចជោគជ័យបានទេ។ ហេតុនេះបើអ្នករវល់តែបាត់បង់ភាពរីករាយក្នុងការធ្វើសកម្មភាពនោះអ្នកនឹងបរាជ័យដោយស្វ័យប្រវត្តិ។ ដំណោះស្រាយជាការដាក់គំនិតនិងគោលដៅរបស់អ្នកនៅលើក្រដាសមួយដោយកំណត់កាលបរិច្ឆេទចាប់ផ្តើមនិងថ្ងៃផុតកំណត់ ហើយបន្ទាប់មកអ្នកគ្រាន់តែធ្វើវាជាការស្រេច។
ប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃ
ឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ត្រូវផ្តោតសំខាន់លើភាពខ្លាំង ទេពកោសល្យនិងសមិទ្ធផលរបស់អ្នក ទោះបីតូចក្ដីឬធំក្ដី។ អ្នកត្រូវស្រឡាញ់និងឱ្យតម្លៃខ្លួនឯងជាដាច់ខាត។
មានអារម្មណ៍ថាមានកំហុសចំពោះការបរាជ័យផ្ទាល់ខ្លួន
មនុស្សម្នាក់ៗតែងតែបង្កើតនូវកំហុស បន្ទាប់មកចូលចិត្តស្ដីបន្ទោសខ្លួនឯងចំពោះការខ្វះខាតរបស់ខ្លួន។ ដូច្នេះ អ្នកត្រូវដឹងថាការស្តីបន្ទោសខ្លួនឯងចំពោះកំហុសតូចតាចនឹងផ្តល់ផលអាក្រក់មកវិញហើយបង្កើតរូបភាពអវិជ្ជមានដោយខ្លួនឯង៕
ប្រភព៖ បរទេស
ដោយ៖ សុភាព