ដើម្បីរស់នៅឲ្យបានយូរអង្វែង អ្នកត្រូវដឹងទម្លាប់មិនល្អ ៤ យ៉ាង ដែលគួរជៀសឆ្ងាយ

ការមានសុខភាពល្អពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ មិនថាស្ថិតក្នុងស្ថានភាពបែបណា "សុខភាព" គឺនាំមុខគេជានិច្ច។ ការមានសុខភាពល្អប្រក្រតី ដូចមានអ្វីគ្រប់យ៉ានូវក្នុងខ្លួន។ ប៉ុន្តែអ្នកក៏ត្រូវដឹងថា កត្តាអ្វីខ្លះដែលបណ្ដាលឲ្យមានសុខភាពល្អរឹងមាំ នឹងកត្តាអ្វីដែលធ្វើឲ្យសុខភាពដុនដាបមិនល្អ ជារួមកត្តាចំណីអាហារជារឿងដែលសំខាន់អ្នកគួរយកចិត្តទុកដាក់ខ្លាំងបំផុត។ ថ្ងៃយើងនឹងនាំអ្នកទាំងអស់គ្នា មកដឹងពីទម្លាប់មិនត្រឹមត្រូវមួយចំនួនដែលបណ្ដាលឲ្យមានសុខភាពយ៉ាប់យុឺន។

ការទទួលទានអាហាររហ័សច្រើនពេក

យោងតាមអ្នកជំនាញឲ្យដឹងថា ប្រសិនបើអ្នកទទួលទានអាហាររហ័សជាប្រចាំដូចជាអាហារចៀននឹងប៉ះពាល់ដល់អរម៉ូនយ៉ាងខ្លាំងចំពោះស្ត្រី។ ជាពិសេស បើស្ត្រីទទួលទានអាហារបំប៉នច្រើនពេកឬថ្នាំរំញោចអរម៉ូន វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព“ សុដន់” ធ្ងន់ធ្ងរ។ បន្ទាប់ទទួលទានចូលទៅក្នុងរាងកាយនឹងធ្វើឱ្យកម្រិតអរម៉ូនអ៊ឹស្ត្រូសែនមិនប្រក្រតីដែលនាំឱ្យសុដន់យារធ្លាក់។

មានភាពតានតឹងឥតឈប់ឈរ

នៅពេលអ្នកស្ថិតក្នុងភាពតានតឹងឥតឈប់ឈរដូចជា ស្ត្រេស ថប់បារម្ភ នោះរាងកាយងាយនឹងមានបញ្ហាដល់ប្រព័ន្ធ endocrine ដែលប៉ះពាល់ដល់កម្រិតអរម៉ូន។ បណ្តាលឱ្យកោសិកាសុដន់ឆាប់រលាក ហើមនិងបង្កើតជំងឺរ៉ាំរ៉ៃទៀតផង។ លើសពីនេះ ការមានវិបត្តផ្លូវចិត្តក៏ជះឥទ្ធិពលដល់មុខងារថ្លើមនិងតម្រងនោម ដែលជាមូលហេតុចាប់ផ្តើមនៃជំងឺសុដន់ ដូចជា ដុំសាច់ ឬការរីកធំនៃសុដន់។ ទន្ទឹមនឹងនេះដែរមនុស្សដែលតែងតែស្ត្រេសថប់បារម្ភនិងអស់កម្លាំងមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ជាងមនុស្សទូទៅ។

មិនខ្វលពីទម្ងន់

យោងតាមអង្គការសុខភាពពិភពលោកស្ត្រីត្រូវបានគេចាត់ទុកថា លើសទម្ងន់ឬធាត់ ប្រសិនបើសន្ទស្សន៍ម៉ាសរាងកាយ (BMI) របស់ពួកគេធំជាង ២៣ ក្នុងពេលអស់រដូវ។

ជារឿយៗគេងយឺត

ប្រសិនបើស្ត្រីតែងតែគេងយឺត គេងមិនគ្រប់គ្រាន់មិនត្រឹមតែបង្កឱ្យមានបញ្ហាដល់ប្រព័ន្ធ endocrine ទេ ប៉ុន្តែថែមទាំងធ្វើឱ្យសុដន់យារធ្លាក់បង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ លើសពីនេះការញ៉ាំអាហារហឹរច្រើនពេក ការប្រើសារធាតុរំញោច ការញ៉ាំអាហារដែលមានជាតិខ្លាញ់ក៏បង្កឱ្យមានបញ្ហាអ័រម៉ូននិងបង្កើនហានិភ័យនៃជំងឺសុដន់។ ជាពិសេស ស្ត្រីដែលពាក់អាវទ្រនាប់តឹងនឹងប៉ះពាល់ដល់ចរន្តឈាមនៅក្នុងរាងកាយធ្វើឱ្យប៉ះពាល់ដល់សុខភាពសុដន់និងបង្កើតជំងឺផ្សេងៗ។

ប្រភព៖ បរទេស

ដោយ៖ សុភាព