បើចង់ទទួលបានសុខភាពល្អ បញ្ចៀសហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល រៀងរាល់ពេលព្រឹក អ្នកត្រូវហាមផ្តាច់កុំអនុវត្តសកម្មភាព ៥ នេះឲ្យសោះ៖
៥) រួមភេទនៅពេលព្រឹក
បន្ទាប់ពីភ្ញាក់ពីគេង រាងកាយតែងតែស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹក ដូច្នេះការរួមភេទនៅពេលព្រឹកនឹងបណ្តាលឲ្យមានការរំញោចចរាចរឈាមខ្លាំង ហើយអាចនាំឲ្យឡើងសម្ពាធឈាម កើតជាជំងឺគាំងបេះដូង ដាច់សរសៃឈាមជាដើម។
៤) ឆេវឆាវទាំងព្រលឹម
ពេលឈាមស្ថិតក្នុងសភាព Viscous នោះអត្រានៃការកើតជំងឺសរសៃឈាមបេះដូង និងខួរក្បាលគឺឡើងខ្ពស់ណាស់។ ដូច្នេះការផ្លាស់ប្តូរអារម្មណ៍ឆេវឆាវខ្លាំងមួយរំពេច វាក៏អាចកន្រា្តក់សរសៃឈាមនាំឲ្យមានការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ បណ្តាលទៅជាជំងឺដាច់សរសៃឈាមបាន។
៣) ងើបទៅហាត់ប្រាណនៅខាងក្រៅលឿនពេក
នៅពេលព្រឹកព្រលឹមពេក រាងកាយដែលទទួលសីតុណ្ហភាពខាងក្រៅ គឺត្រជាក់ខ្លាំង ដូច្នេះការហាត់ប្រាណនៅព្រឹកព្រលឹមពេក នៅខាងក្រៅផ្ទះ គឺអាចនាំឲ្យភាពសុាំចុះខ្សោយ អាចបង្កើនហានិភ័យខ្ពស់នៃជំងឺផ្សេងៗដូចជាលើសឈាម ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាលជាដើម។
២) ជក់បារីបន្ទាប់ពីភ្ញាក់ពីគេង
ទម្លាប់នៃការជក់បារី គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សរសៃឈាម ជាពិសេសសារធាតុពុលនៅក្នុងថ្នាំជក់អាចជំរុញឲ្យមានការកន្រា្តក់ឬការកកស្ទះសរសៃឈាមបាន។
ទម្លាប់មនុស្សមួយចំនួន ងើបមកភ្លាម ទាញបារីហូតមកជក់ភ្លែត នេះក៏បង្កើនហានិភ័យទ្វេដង ធៀបនឹងពេលជក់ផ្សេងទៀត។ ក៏ដោយសារតែជាធម្មតាសរីរាង្គយើង នៅពេលព្រឹកមិនទាន់បានបញ្ចេញជាតិពុល ដែលកកកុញពីយប់នោះទេ ដូច្នេះបើបន្ថែមជាតិពុលនៃបារីចូលទៀត គឺកាន់តែប៉ះពាល់ខ្លាំង។
១) ស្ទុះលឿនៗពេក
នៅពេលព្រឹក អ្នកមិនគួរស្ទុះងើបមកលឿនៗពេកទេ ព្រោះអាចធ្វើឲ្យសម្ពាធឈាមឡើងមួយរំពេចនោះបាន។ ល្អបំផុតគួរតែបើកភ្នែក ហើយផ្អៀងខ្លួនចុះឡើង ២-៣ នាទី ឲ្យចរន្តឈាមដើរបន្តិចសិន សឹមងើបចេញពីគ្រែ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក