មនុស្សស្រីពេលខ្លះមិនហ៊ាននឹងស្លៀកខ្លីទៅខាងក្រៅនោះទេ ព្រោះជើងរបស់ពួកគេមើលទៅគ្មានសំណើម ស្ងួតប្រេះ ដែលមើលទៅមិនរលោងទាល់តែសោះ។ ថ្ងៃនេះ Knongsrok សូមណែនាំនៅគ្រឿងផ្សំធម្មជាតិ ៥ ដែលអាចកែខៃបញ្ហាខាងលើបាន ហើយកុំភ្លេចចែករំលែកឲ្យគ្នាយើងបានដឹងផង៖
៥) ប្រេងដូង
ប្រេងដូងជាថ្នាំលើកសម្រស់ស្រ្តី ពីក្បាលដល់ចុងជើងដែលមានប្រសិទ្ធភាពខ្ពស់បំផុត។ អ្នកគ្រាន់តែយកវាមកលាបលើផ្នែកជង្គង់ កែងជើង កជើង នោះគឺអាចផ្តល់សំណើមជាប្រចាំបានហើយ តែមិនចាំបាច់លាភវាច្រើនពេកទេ។
៤) ប្រេងល្ហុង
ប្រេងល្ហុងមានសារធាតុល្អៗជាច្រើន ដែលអាចយកឈ្នះស្បែកស្ងួត ហើយវាក៏ជាអាថ៌កំបាំងក្នុងការការពារស្បែកប្រេះ និងស្ងួត មនុស្សជាច្រើនមិនធ្លាប់បានដឹងផងដែរ។ អ្នកអាចបន្តក់វាមកលាបដូចជាប្រេងដូងអ៊ីចឹងដែរ ទៅលើផ្នែកដែលធ្លាប់ទទួលរងសភាពស្ងួត។
៣) ប្រេងអាល់ម៉ុង
វាជួយឲ្យស្បែករាបស្មើ ហើយក៏មានឥទ្ធិពលផ្តល់សំណើមដល់ស្បែកជើងបានយ៉ាងល្អផងដែរ។ ការលាបវាទៅលើជើង នោះនឹងជួយឲ្យជើងមើលទៅកាន់តែរលោង ភ្លឺចែងចាំងបែបធម្មជាតិពិតៗ។
២) ប្រេងអូលីវ
ប្រេងអូលីវសម្បូរទៅដោយវីតាមីន E ដែលធ្វើឲ្យស្បែកស្រស់ស្អាត មានសុខភាព ល្អ និងភ្លឺថ្លាចេញពីខាងក្នុង។ លាងប្រេងអូលីវទៅលើផ្ទៃរាបស្មើ ជារៀងរាល់ថ្ងៃ នោះអ្នកនឹងអាចទទួលបានជើងរលោងដ៏ស្រស់ស្អាតដូចការរំពឹងទុក។
១) បឺកាកាវ
វាអាចផ្តល់ជីវជាតិល្អៗជាច្រើនសម្រាប់រាងកាយ មិនត្រឹមតែប៉ុណ្ណឹងទេវាក៏ជួយសម្រស់បានច្រើនផងដែរ។ វាសម្បូរទៅដោយវីតាមីន E មានឥទ្ធិពលផ្តល់សំណើមដល់ស្បែក ការពារការកើតមានស្នាមសង្វារជាដើមថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក