បើកបៀមើល នឹងមានអ្វីកើតឡើងនៅចុងឆ្នាំនេះ? អ្វីដែលគួរប្រយ័ត្ន និងអ្វីដែលត្រូវធ្វើដើម្បីទទួលបានលាភសំណាង?

មនុស្សម្នាក់ៗសុទ្ធតែមាន បារមីស័កិ្តសិទ្ធតាមថែរក្សារៀងៗខ្លួន ជារឿយបារមីទាំងនោះតែងតែតាមថែរក្សា និងដាស់តឿនតាមវិធីផ្សេងៗ ដែលយើងមិនដឹងខ្លួន ។ ថ្ងៃនេះគេហទំព័រ Knongsrok យើងខ្ញុំនឹងនាំយកឈុតបៀនៃបារមីតាមថែរក្សាមកឲ្យអ្នកបើក ដើម្បីដឹងថាតើនៅចុងឆ្នាំនេះអ្នកនឹងជួបរឿងអ្វី? ត្រូវប្រយ័ត្នអ្វី ហើយត្រូវធ្វើយ៉ាងទើបទទួលបានលាភសំណាង?

របៀបលេង

២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

Screenshot_20210913 213418_Gallery

សូមឲ្យអ្នកជួបតែសំណាងល្អ

ឈុតបៀទី ១៖ Wheel of the year

8ebb76a05712bdce176ea64ef2fc4303.jpeg

បារមីស័កិ្តសិទ្ធដែលថែរក្សាអ្នក ចងប្រាប់អ្នកថាអ្នកកំពុងជួបទុក្ខព្រួយ នឹកដល់អតីតកាលដ៏ស្រស់ស្អាត ហើយមានបំណងចង់បញ្ឈប់ពេលវេលាល្អឲ្យនៅជាមួយអ្នក។ អ្នកមានអារម្មណ៍ពិបាកចិត្ត ខកចិត្ត ប៉ុន្តែអ្នកនៅតែព្យាយាមបន្តទៅមុខទៀត មិនបណ្តោយឲ្យខ្លួនលេចលង់នៅក្នុងស្ថានភាពទុក្ខសោកទេ អ្នកនឹងបន្តទៅគោលដៅថ្មីជានិច្ច ។

ក្នុងអំឡុងពេលនេះមនុស្សនៅជុំវិញខ្លួន រួមទាំងអ្នកដែលស្រឡាញ់ កំពុងមានទំនាក់ទំនងមិនច្បាស់លាស់ វាហាក់ដូចជាមានអ្វីលាក់បាំងលាក់កំបាំង អាថ៌កំបាំង ស្មុគស្មាញក្នុងទំនាក់ទំនងមួយនេះ តែពេលអនាគតដ៏ខ្លីខាងមុខ គ្រប់យ៉ាងនឹងត្រូវលាតត្រដាងការពិត ឲ្យអ្នកត្រូវវិភាគ និងដោះស្រាយបញ្ហា អាចជាការសម្របខ្លួនទៅនឹងសង្គមថ្មី។

បញ្ហាដែលត្រូវប្រយ័ត្នក្នុងអំឡុងពេលនេះ គឺមានមនុស្សវ័យចាស់ជាង ឬមនុស្សដែលមានឥទ្ធិពលជាង ចូលមកស្វែងរកផលប្រយោជន៍ពីអ្នក ម្ល៉ោះហើយអ្នក​ត្រូវប្រើស្មារតីរឹងប៉ឹង ដើម្បីវាយតម្លៃលទ្ធផលដោយសមហេតុផល ហើយដឹងពីរបៀបរង់ចាំភាពជោគជ័យដោយអត់ធ្មត់ ។

ជោគវាសនានឹងនាំមកនូវជម្រើសជីវិតសម្រាប់អ្នក ក្នុងការសម្រេចចិត្តលើផ្លូវផ្ទាល់ខ្លួន នៅចុងឆ្នាំនេះ អ្នកអាចមានការដកខ្លួនពីសង្គមដើម្បីស្វែងរកភាពជាខ្លួនឯង។

ឈុតបៀទី ២៖ Dreaming way

Img_3708

បារមីស័កិ្តសិទ្ធដែលថែរក្សាអ្នក ចង់ប្រាប់អ្នកថា អ្នកមានការផ្តោតទៅលើវត្ថុ រាងកាយ ក៏ដូចជាអារម្មណ៍ និងការចងចាំខ្លាំង ប៉ុន្តែអ្នកចូលចិត្តរបៀបរស់នៅរបស់ខ្លួនឯង អ្នកជាមនុស្សម្នាក់ដែលតែងតែមានហេតុផលផ្ទាល់ខ្លួន តែងតែគិតពីផែនការសម្រាប់អនាគត ហើយធ្វើសកម្មភាពភ្លាមៗ មិនចាំទុកយូរទេ ។

តែក្នុងនោះមានមិត្ដភក្ដិ និងក្រុមគ្រួសារមួយចំនួន មិនគួរឱ្យទុកចិត្តបានទេ មានអ្នកខ្លះគិតគូធ្វើអ្វីមួយដោយសម្ងាត់ រៀបចំផែនការរឿងនៅពីក្រោយខ្នងអ្នកក្នុងពេលឆាប់ៗខាងមុខនេះ ម្ល៉ោះហើយអ្នកត្រូវប្រយ័ត្នចំពោះទំនាស់ ដែលបញ្ហានេះអាចចាប់ផ្តើមពីការពិភាក្សានៅក្នុងកិច្ចប្រជុំ ឬចូលរួមក្នុងផែនការខ្លះ ហើយកើតជាការមិនយល់ស្របឡើងមក ។

ចំពោះបញ្ហាដែលអ្នកត្រូវប្រុងប្រយ័ត្នក្នុងកំឡុងពេលនេះ គឺជាអារម្មណ៍ស្តាយក្រោយ ដែលប៉ះពាល់ដល់រាងកាយ និងផ្លូវចិត្ត ក៏ដូចជាទុក្ខព្រួយ សម្ពាធ ការព្រួយបារម្ភ និងភាពតានតឹងដែលនាំឱ្យមានអារម្មណ៍អាប់អួរ។ ដូច្នេះបារមីអ្នកថែរក្សាណែនាំឲ្យអ្នកកុំមិនអើពើនឹងបញ្ហាខ្លះ ត្រូវចេះសម្រាកចិត្ត និងសម្រាកពីបញ្ហា ដើម្បីអោយខ្លួនឯងអាចដើរតាមក្តីសុបិន្តដែលខ្លួនចង់បាន ។

នៅចុងឆ្នាំនេះ នឹងមានឱកាសល្អចូលមកក្នុងជីវិតរបស់អ្នក ប្រហែលជារឿងលុយកាក់ ឬឱកាសផ្សេងទៀត រួមទាំងទំនាក់ទំនងស្នេហាដ៏ល្អ ដូច្នេះអ្នកត្រូវលាងជម្រះផ្លូវកាយ និងផ្លូវចិត្តដើម្បីត្រៀមខ្លួនទទួលយកអ្វីដែលល្អនៅចុងឆ្នាំនេះ។

ឈុតបៀទី ៣៖ A.E. Waite

636ad31fed8a6c046a4b4451a3acca01.jpeg

បារមីស័កិ្តសិទ្ធដែលថែរក្សាអ្នក ចង់ប្រាប់អ្នកថាអ្នកមានទំនោរបោះបង់ចោលអ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នក ជ្រើសរើសចាកចេញពីអ្វីគ្រប់យ៉ាងដែលនឹងបង្កឱ្យមានរឿងមិនសប្បាយចិត្ត ហើយដើរចេញពីបញ្ហាដោយមិនដោះស្រាយវា ទុកឱ្យបញ្ហារសាយទៅដោយខ្លួនឯង ម្យ៉ាងទៀតអ្នកតែងតែឆ្ពោះទៅមុខដើម្បីស្វែងរកអនាគតដែលល្អជាងនេះ។

ក្នុងនោះបញ្ហាដែលត្រូវប្រយ័ត្នក្នុងអំឡុងពេលនេះគឺ ការចំណាយដែលមិនចាំបាច់ បន្ទុកចំណាយដែលយើងមិនយកចិត្តទុកដាក់នឹងប្រែក្លាយទៅជាបញ្ហា។ វាគឺជាពេលវេលានៃការផ្លាស់ប្តូរហើយនៅទីបំផុតបញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយឱ្យកាន់តែប្រសើរនៅចុងឆ្នាំនេះ ជីវិតអ្នកនឹងមានសេរីភាពម្តងទៀត។

នៅចុងឆ្នាំនេះមិនថាស្ថានភាពណាក៏ដោយដែលអ្នកកំពុងឆ្លងកាត់ ទីបំផុតអ្នកនឹងអាចគ្រប់គ្រងអ្វីៗបានយ៉ាងល្អ។ ដូច្នេះចូលព្យាយាមមើលពិភពលោកក្នុងផ្លូវល្អ ដើម្បីទាក់ទាញថាមពលល្អៗ ពីចក្រវាឡដែលនឹងផ្តល់ឱ្យអ្នក ។

 

សូមបញ្ជាក់៖ ការបើកបៀនេះ ជាទំនាយប្រភេទទស្សន៍ទាយរួម ម្ល៉ោះហើយមានហេតការណ៍ខ្លះអាចកើតឡើងពិត ខ្លះកើតឡើង ៥០% ខ្លះទៀតអាចនឹងមិនកើតឡើង ម្ល៉ោះហើយសូមប្រិយមិត្តគិត និងយកចិត្តទុកដាក់តែរឿងល្អៗ រីឯពាក្យដាស់តឿនក៏ចាត់ទុកជាការប្រុងប្រយ័ត្នមួយដើម្បីឲ្យយើងជៀសឆ្ងាយពីស្ថានភាពមិនល្អទៅចុះ ៕

ប្រភព៖ Knongsrok