គ្មានទេសម្រាប់មុនស្សជោគជ័យ តែចំពោះមនុស្សបរាជ័យតែងតែនិយាយប្រយោគ៣នេះ លើអ្នកដទៃ

មនុស្សដែលស្មារតីគ្រប់គ្រាន់ មានភាពវៃឆ្លាត ដាច់ខាតនឹងមិនដែលនិយាយអាក្រក់ ធ្វើអំពើមិនល្អលើអ្នកណាម្នាក់ឡើយ។ ដោយសារតែពួកគេដឹងថា ពួកគេអាចមានសមត្ថភាពល្អក្នុងការធ្វើរឿងធំៗបានក្នុងជីវិត ហើយអ្វីដែលខ្លួនឯងចង់បានតែងតែធ្វើឲ្យបានសម្រេច។ ខាងក្រោមនេះជាគន្លឺះដ៏សំខាន់ដែលមនុស្សមានប្រាជ្ញាគិត មិនដែលហារមាត់និយាយ ហើយមានតែមនុស្សគ្មានប្រយោជន៍ដែលនិយាយពាក្យទាំងនេះចេញមក៖

ការមើលងាយអ្នកដទៃ

ការឃើញអំពើល្អរបស់អ្នកដទៃអ្នកគួរតែមានចិត្តសរសើរ ប៉ុន្តែប្រសិនបើអ្នកឃើញកំហុសរបស់នរណាម្នាក់អ្នកគួរតែរំលឹកពួកគេឡើងវិញ។ ក្នុងនាមជាមនុស្សមិនថា ឋានៈរបស់អ្នកក្នុងសង្គមបច្ចុប្បន្នខ្ពស់ប៉ុណ្ណាទេ សូមកុំប្រញាប់សម្លឹងមើលអ្នកដទៃដោយភ្នែកម្ខាង។ មានតែមនុស្សដែលមានចក្ខុវិស័យទាបប៉ុណ្ណោះ ដែលចូលចិត្តប្រៀបធៀប ការច្រណែនឬការមើលងាយគ្រាន់តែធ្វើឱ្យមនុស្សល្ងង់ខ្លៅនិងមានគំនិតតូចចង្អៀតចង្អល់។

ការប្រើពាក្យសម្ដីស្ដីបន្ទោសអ្នកដទៃភ្លាមៗ

ទេពកោសល្យរបស់មនុស្សម្នាក់មិនស្ថិតនៅលើការមានប្រាជ្ញាទេតែនៅក្នុងភាពស្មោះត្រង់និងភាពក្លាហាន។ ការនិយាយអាក្រក់ពីអ្នកដទៃត្រូវបានគេមើលឃើញថា ជាសញ្ញានៃការច្រណែននិងខ្វះទំនុកចិត្ត។ មនុស្សបែបនេះតែងតែដឹងពីរបៀបត្អូញត្អែរ នៅពេលប្រឈមមុខនឹងស្ថានភាពមិនល្អ។ ពួកគេមិនដែលយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះកំហុសខ្លួនឯងទេ ប៉ុន្តែតែងតែស្វែងរកមូលហេតុដោះសារពីខ្លួនជានិច្ច។

ខ្វល់ខ្វាយរឿងតូចតាចចំណែករឿងធំធ្វើឲ្យឈឺក្បាល

មនុស្សដែលមានភាពវៃឆ្លាតពិតប្រាកដនឹងមិនដែលគ្រប់គ្រងការនិយាយរឿងតូចតាចឡើយ។ ដោយសារតែពួកគេដឹងថា ស្មារតីរបស់ពួកគេគួរវិនិយោគតែក្នុងក្តីស្រមៃធំៗ អ្វីដែលខ្លួនឯងចង់សម្រេចបានក្នុងជីវិត។ មនុស្សដែលមានទេពកោសល្យជារឿយៗត្រូវបានមើលឃើញថា មានលក្ខណៈជាក់ស្តែង ដោយបានប្រើបទពិសោធន៍ទាំងអស់យ៉ាងល្អ ព្រោះពួកគេតែងតែផ្តោតលើអ្វីដែលពួកគេចង់បាន។

ទោះជាយ៉ាងណា ការធ្វើជាមនុស្សម្នាក់ដែលមិនខ្វល់ពីកិច្ចការខ្លួននិងចូលចិត្តថែរក្សាកិច្ចការអ្នកដ៏ទៃ ទៅថ្ងៃមុខអាចធ្វើឱ្យមនុស្សកាន់តែស្អប់ខ្ពើម។ សូមកុំអនុញ្ញាតឱ្យមនុស្សបែរខ្នងដាក់អ្នកឲ្យសោះ ព្រោះអាចធ្វើឲ្យជីវិតអ្នកកាន់តែជាប់គាំង៕

ប្រភព៖ បរទេស

ដោយ៖ សុភាព