អាកប្បកិរិយា ៣ យ៉ាង អាចធ្វើឱ្យអ្នកសប្បាយចិត្ត តែក៏ត្រូវរងទុក្ខវេទនាជារៀងរហូត

សព្វថ្ងៃនេះការរស់នៅរបស់មនុស្សម្នាក់ៗតែងតែចង់បំពេញតម្រូវការក្នុងជីវិតឲ្យពេញលេញបរិបូរ។ ប៉ុន្តែនៅស្ថានភាពជាក់ស្ដែង គ្រប់គ្នាអាចមើលពីខាងក្រោឃើញល្អ តែធាតុពិតសម្បូរទៅដោយចិត្តមានះ ឈ្នានីស ចង់បានរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួន។ ការធ្វើរាល់សកម្មភាពទាំងនេះអ្នកត្រូវដឹងថា វានឹងមិនបានផ្ដល់ផលល្អសម្រាប់ជីវិតអ្នកទេ ពេលខ្លះអាចធ្វើឲ្យអ្នកសប្បាយចិត្តបានមួយភ្លែត ហើយត្រូវរងទុក្ខមួយជីវិតក៏ថាបានដែរ។

ការច្រណែនឬស្យា

ក្នុងនាមជាមនុស្សសូមរស់នៅដោយសប្បុរស។ នៅពេលអ្នកឃើញអ្នកដទៃមានភាពសប្បាយរីករាយ ទទួលបានអ្វីដែលគេប៉ងប្រាថ្នា អ្នកគួរតែមានចិត្តអំណរត្រេកអរជាមួយពួកគេ។ នៅពេលអ្នកឃើញការខកចិត្តរបស់អ្នកដទៃអ្នកត្រូវតែមានការអាណិតអាសូរនិងយល់ចិត្ត។ ការច្រណែនពិតជាគួរឱ្យខ្លាចនឹងអាក្រក់បំផុត ហើយវាមិនត្រឹមតែធ្វើឱ្យមនុស្សតូចចិត្តនិងចង្អៀតបង្អល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមនុស្សបាត់បង់ការគិតច្បាស់លាស់និងខ្វាក់ភ្នែកទៀតផង។

តែងតែស្តីបន្ទោស

ភាពតឹងរ៉ឹងជាវិន័យល្អសម្រាប់ខ្លួនអ្នក ប៉ុន្តែអ្នកត្រូវមានការអត់ឱនចំពោះជនចម្លែកណាមួយ នៅពេលធ្វើអ្វីខុសដែលយើងមិនត្រូវចិត្ត។ អ្នកត្រូវគិតខ្លួនឯងឡើងវិញហើយរកមូលហេតុកុំបន្ទោសអ្នកដទៃឲ្យសោះ។ នៅក្នុងជីវិតនេះមានមនុស្សជាច្រើនដែលនៅពេលធ្វើអ្វីៗមិនល្អតែងតែស្ដីបន្ទោសភ្លាមៗដោយមិនទទួលខុសត្រូវ។ ដោយឡែក មនុស្សបែបនេះតែងតែមានការប្រកួតប្រជែងគ្នានៅពេលដែលអ្វីៗដំណើរការល្អ។

ការរស់នៅក្នុងភាពប្រណីតបែបការខ្ជះខ្ជាយ

មនុស្សចាស់ជឿថា លុយនិងទ្រព្យសម្បត្តិដែលមនុស្សម្នាក់ៗមានដោយសារតែពរជ័យលាភសំណាងរបស់បុគ្គលនោះ។ ហេតុនេះហើយបានជាមនុស្សចាស់ណែនាំកូនចៅរបស់ខ្លួនឱ្យចេះសន្សំគុណធម៌ដើម្បីស្វែងរករបស់របរមានតម្លៃពិតជាមិនត្រូវខ្ជះខ្ជាយឡើយ៕

ប្រភព៖ បរទេស

ដោយ៖ សុភាព