ពាក្យប៉ុន្មានម៉ាត់នេះ ដែលស្រ្តីឆ្លាតមិនគួរនិយាយចេញមក ព្រោះអាចធ្វើឲ្យអ្នកដទៃឈឺចាប់ នឹងនាំអន្តរាយដល់ខ្លួន

អ្នកណាៗក៏ដឹងដែរថា របួសរាងកាយតែងតែងាយស្រួលព្យាបាលជាងរបួសដែលបណ្តាលមកពីពាក្យសម្តី។ ដូច្នេះ អ្នកត្រូវដឹងថា មុននឹងនិយាយអ្វីមួយអ្នកត្រូវបត់អណ្តាតរបស់អ្នក ៧ ដងជាមុនសិន។ ប៉ុន្តែនៅក្នុងសង្គមសព្វថ្ងៃនេះ មនុស្សភាគច្រើនតែងផ្តល់សិទ្ធិសេរីភាពក្នុងការនិយាយស្តីដើម្បីផ្សព្វផ្សាយពីអ្វីដែលចង់បង្ហាញមកខាងក្រៅ។

ដោយឡែក ពេលខ្លះពាក្យសម្ដីមួយចំនួនដែលនិយាយចេញមកប្រៀបបានដូចជាកាំបិតចាក់ទម្លុះបេះដូងទាំងរស់ ដូចជា "នៅពេលឃើញនរណាម្នាក់សម្រាលកូនភ្លាមៗ ក៏បាននិយាយទៅកាន់ម្ដាយក្មេងបែបរិះគន់ថាក្មេងមុខអាក្រក់និងម្តាយក៏ធាត់"។ ខណៈឃើញគូស្នេហ៍មួយគូដែលបានរៀបការយូរឆ្នាំតែមិនអាចមានកូនបាន បែរជានិយាយបែបប្រៀបធៀបទៅនឹងដើមឈើថា “មនុស្សស្រីមិនមានកូនប្រៀបដូចដើមឈើពុលគ្មានផ្លែ” ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាស្ត្រីការរស់នៅគឺត្រូវមានគុណធម៌ជានិច្ចសម្រាប់កូនៗ ហើយកុំនិយាយពីកម្មផលព្រោះខ្លាចក្រែងថ្ងៃណាមួយមានវិបត្តិជាច្រើនធ្លាក់មកលើខ្លួនអ្នក។ យ៉ាងណាក្ដីស្ត្រីឆ្លាត នឹងដឹងពីរបៀបក្រោកឈរបន្តក្ដីសង្ឃឹមទៅមុខ ហើយនៅក្នុងជីវិតចៃដន្យក៏មិនគួរនិយាយប្រយោគដែលធ្វើឱ្យអ្នកដទៃខឹងដែរ។

សូមចងចាំថា ជំងឺមួយចំនួនតែងកើតចេញពីមាត់ហើយគ្រោះមហន្តរាយក៏កើតចេញពីមាត់ដែរ។ មនុស្សគ្រប់រូបត្រូវទទួលខុសត្រូវចំពោះអ្វីដែលបាននិយាយចេញមក។ ពេលខ្លះនៅពេលដែលនិយាយមកមិនមានការប្រុងប្រយ័ត្ន ក៏អាចបង្កើតសត្រូវរាប់មិនអស់ដោយចៃដន្យដោយមិនដឹងខ្លួនផងដែរ។

ចំណាំទុក»» ចំពោះស្ត្រីមិនត្រូវនិយាយពាក្យទាំង ៥ ប្រភេទនេះទេ បើមិនចង់ស្ដាយក្រោយ៖

-កុំនិយាយពាក្យអាក្រក់

-កុំវិនិច្ឆ័យអ្នកដទៃតាមអំពើចិត្ត

-កុំនិយាយកុហកបោកប្រាស់

-កុំចង់ដឹងចង់ឃើញរៀងគេច្រើនពេក

-មិនដឹងកុំនិយាយ៕

ប្រភព៖ បរទេស

ដោយ៖ សុភាព