សង្កេតមើល! នេះជាសញ្ញា ៣ យ៉ាង បង្ហាញថាគ្រួសារអ្នកកំពុងរីកចម្រើននិងទទួលបានលាភសំណាងហូរហៀរ

តាមជំនឿមួយជឿថា នៅក្នុងគ្រួសារមួយដែលមានកូនច្រើនគ្រួសារនោះកាន់តែមានសុភមង្គល។ ឪពុកម្តាយគឺជាអ្នកដែលទទួលបន្ទុកចំពោះកូនៗដោយខ្លួនឯង មិនថា នៅពេលដែលពួកគេឈឺចាប់ ឬលំបាកយ៉ាងណា ត្រូវតែមើលថែពួកគេឲ្យបានល្អជានិច្ច។ កូនៗជាក្ដីសង្ឃឹម ជាកម្លាំងចិត្តដល់ឪពុក ក្នុងការធ្វើអ្វីមួយឲ្យសម្រេចដូចបំណង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាចង់ដឹងថា គ្រួសារអ្នកមានភាពរីកចម្រើនឬទេ សូមមើលចំណុចខាងក្រោមនេះ៖

ភាពឧស្សាហ៍ព្យាយាមនិងសន្សំសំចៃគឺជាវិធីនៃការគ្រប់គ្រងផ្ទះប្រកបដោយនិរន្តរភាព

នៅក្នុងគ្រួសារមួយប្រសិនបើនរណាម្នាក់ធ្វើតាមរបៀបរស់នៅដ៏ខ្ជះខ្ជាយ នោះវាប្រាកដជាត្រូវខូចខាតជាមិនខាន គ្រួសារបែបនេះនឹងមិនអាចមានថ្ងៃរីកចម្រើនឡើយ ផ្ទុយទៅវិញ នាំតែបញ្ហាមកលើខ្លួនឯងរហូត។

ទោះបីជាគ្រួសារក្រីក្រក៏ដោយ អ្នកត្រូវដឹងពីរបៀបសន្សំប្រាក់និងខិតខំធ្វើការជានិច្ច។ មិនថាក្មេងៗជោគជ័យឬមិនជោគជ័យ ត្រូវតែរស់នៅតាមស្តង់ដារមិនខ្ជះខ្ជាយដាច់ខាត។ ការសន្សំក៏ជារបៀបដែលយើងសាងទ្រព្យសម្បត្តិបានច្រើន ភាពឧស្សាហ៍ព្យាយាមអាចឲ្យយើងរក្សាទ្រព្យសម្បត្តិបានគង់វង្ស។

ការគោរពប្រណិប័តន៍ជាមូលដ្ឋានគ្រឹះសម្រាប់គ្រួសាររឹងមាំ

មិនថា "លទ្ធិខុងជឺនិយមឬព្រះពុទ្ធសាសនាទេ" ការគោរពបូជាជារឿងសំខាន់បំផុត។ នៅក្នុងគ្រួសារមួយដែលមានកូនច្រើនគ្រួសារនោះកាន់តែមានសុភមង្គល។ ឪពុកម្តាយគឺជាអ្នកដែលមើលថែគ្រួសារទំនុកបម្រុងកូនៗជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ យ៉ាងណាប្រសិនបើអ្នកប្រព្រឹត្ដអំពើអាក្រក់ ប្រាកដណាស់អ្នកនឹងខាតបង់ប្រាក់។

មនុស្សម្នាក់ដែលមិនចេះគោរពឪពុកម្តាយច្បាស់ជានាំគ្រួសារធ្លាក់ចូលក្នុងភាពអកុសល។ ហើយឪពុកម្តាយនឹងមានកំហុស ប្រសិនបើមិនអនុញាតឲ្យកូនបញ្ចេញមតិ ប៉ុន្តែកុំបំពានឬមើលងាយឪពុកម្តាយតាមអំពើចិត្តឲ្យសោះ ព្រោះវាជាកំហុសដ៏ធំមួយដែលមិនអាចលើកលែងបាន។

សន្តិភាពគឺជាមធ្យោបាយដើម្បីរក្សាការអភិវឌ្ឍយូរអង្វែងរបស់គ្រួសារ

អ្វីដែលធ្វើឱ្យគ្រួសារមានភាពរុងរឿងមិនមែនជាចំនួនទ្រព្យសម្បត្តិទេ។ ប៉ុន្តែគ្រួសារអាចរស់នៅដោយសុខសាន្តនិងគោរពប្រតិបត្តិ។ ប៉ុន្តែដោយសារតែមានវិវាទទ្រព្យសម្បត្តិទើបបងប្អូននៅក្នុងផ្ទះឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ។ ឬអាចនិយាយថា ភាពសុខដុមគឺជាឬសគល់ដើម្បីជួយគ្រួសារអភិវឌ្ឍសុភមង្គលយូរអង្វែង៕

ប្រភព៖ បរទេស

ដោយ៖ សុភាព