ការគេងដើរតួយ៉ាងសំខាន់ណាស់ចំពោះសម្រស់និងសុខភាព ជាពិសេសសម្រាប់ស្ត្រីការគេងគឺជាគន្លឹះជួយឲ្យក្មេងជាងវ័យ នឹងគ្មានស្នាជ្រីវជ្រួញ។ ដូច្នេះ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ សូមចៀសឱ្យឆ្ងាយពីទម្លាប់ទាំង ៦ ខាងក្រោមនេះ៖
មានារម្មណ៍ខឹងមុនពេលចូលគេង
មនុស្សជាច្រើនតែងតែមានអារម្មណ៍ឆាប់ខឹងនៅពេលមុនចូលគេង។ ទោះយ៉ាងណាក៏ដោយ ការមានអារម្មណ៍មិនល្អនេះនឹងធ្វើឱ្យអ្នកពិបាកក្នុងការគេងលក់ស្រួល។ ស្ត្រីគួរតែដឹងថា ប្រសិនបើទុកចោល បាតុភូតដូចជា ការខកចិត្ត ភាពធុញទ្រាន់ កំហឹងនិងការគិតទុទិដ្ឋិនិយម មិនបានព្យាបាលយូរនឹងធ្វើឱ្យខូចសុខភាពនិងវ័យកាន់តែចាស់ទៅៗ ។
ញ៉ាំច្រើនពេកមុនពេលចូលគេង
ប្រសិនបើអ្នកញ៉ាំច្រើនពេកមុនពេលចូលគេងអាចបង្កគ្រោះថ្នាក់ខ្លាំង ព្រោះអាហារត្រូវរំលាយយឺត។ ការញ៉ាំឆ្អែតមុនពេលចូលគេងនឹងនាំឱ្យរាងកាយមិនរំលាយអាហារបានល្អ ក៏ដូចជា ស្រូបយកសារធាតុចិញ្ចឹមទាំងអស់រហូតបណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់លើសបង្កើនលទ្ធភាពនៃភាពធាត់។
ពាក់អាវដៃវែងអំឡុងពេលគេង
លើសពីនេះអាវដែលមានរាងតឹងណែនធ្វើពីលោហធាតុក៏អាចធ្វើឱ្យពិបាកក្នុងការធ្វើចរាចរឈាម ដែលនឹងបង្កឱ្យមានសំពាធនិងប៉ះពាល់ដល់រូបរាងដើមអាចធ្វើឱ្យតំបន់ខ្លះងាយនឹងខ្វះសារធាតុ ឆាប់ចាស់ ភាពយារធ្លាក់និងស្នាមជ្រួញជាដើម។
គេងដាក់ខ្នើយនៅលើដៃ
ការដាក់ក្បាលរបស់អ្នកនៅលើដៃអាចបណ្តាលឱ្យស្បែកយារធ្លាក់និងជ្រីវជ្រួញយ៉ាងឆាប់រហ័ស ដោយសារតែកម្លាំងក្បាលនៅលើដៃនិងមុខធ្ងន់។ ការដាក់ដៃក្រោមក្បាលធ្វើឱ្យចរន្តឈាមមិនចរាចរ ដោយហេតុនេះធ្វើឱ្យស្បែកឆាប់ចាស់។ ដូច្នេះ យកល្អគួរតែទម្លាប់ទម្លាប់គេងនៅទីតាំងខាងក្រោយព្រោះវានឹងល្អសម្រាប់ស្បែក។
មិនលាងសម្អាងគ្រឿងចេញមុនពេលចូលគេង
ការលាងសម្អាតគ្រឿងសម្អាងមុនពេលគេងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្បែក។ ប្រសិនបើអ្នកមិនលុបគ្រឿងសម្អាងទេភាពកខ្វក់គ្រឿងសម្អាងនឹងស្ទះនៅក្នុងស្បែកបណ្តាលអោយកើតមុនធ្វើអោយស្បែកឆាប់ចាស់។ ដូច្នេះ ការលុបគ្រឿងសម្អាងចេញនឹងជួយជម្រុះកោសិកាងាប់ខ្លះ ជួយបង្រួមរន្ធញើសនិងធ្វើឱ្យដំណើរការថែរក្សាស្បែកកាន់តែមានប្រសិទ្ធភាព។
គេងខុសម៉ោង
យោងតាមអ្នកជំនាញដើម្បីរក្សាការគេងឱ្យបានល្អ អ្នកត្រូវរក្សាការគេងឱ្យបានត្រឹមត្រូវកុំគេងច្រើនពេក។ នៅពេលអ្នកគេងរាងកាយរបស់អ្នកនឹងផលិតនូវប្រភេទ collagen ដែលជួយបង្កើនភាពយឺតរបស់ស្បែកធ្វើឱ្យវាកាន់តែក្មេងជាងវ័យ។
ប្រភព៖ បរទេស
ដោយ៖ សុភាព