ស្ត្រីជនជាតិជប៉ុន ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានស្បែកថ្លាសល្អឥតខ្ចោះ។ ហើយថ្វីត្បិតតែជប៉ុនជាប្រទេសដែលមានការច្នៃប្រឌិតបំផុតនៅលើពិភពលោកក៏ដោយ ក៏ស្ត្រីជនជាតិជប៉ុននៅតែប្រើវិធីព្យាបាលដែលមានអាយុកាលរាប់សតវត្សរ៍ ដើម្បីឲ្យសម្រស់ក្មេងជាងវ័យ។
១. ការពារស្បែកឲ្យក្មេងជាងអាយុ
ការប្រើទឹកអង្ករជាហ្វូមលាងមុខអាចជួយអ្នករក្សាស្នាមជ្រួញ។ ទឹកអង្ករដែលមានជាតិ fermented ជួយបង្កើនការផលិតកូឡាជែននៅក្នុងស្បែកនិងជួយឱ្យនៅក្មេងជាងវ័យ។ ទឹកអង្ករសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើឱ្យក្លាយជាអាវុធដ៏មានឥទ្ធិពលធម្មជាតិប្រឆាំងនឹងភាពជ្រីវជ្រួញ។
២. ដើរតួជាឡេការពារកំដៅថ្ងៃ
ទឹកអង្ករមានឥទ្ធិពលធម្មជាតិត្រជាក់ ការលាបវាលើស្បែកអាចជួយបំបាត់ការរលាកដោយសារកម្តៅថ្ងៃ។ ធាតុដែលរកឃើញនៅក្នុងអង្ករអាចការពារស្បែក ប្រឆាំងនឹងការខូចខាតពីពន្លឺព្រះអាទិត្យ។ ការត្រូវពន្លឺព្រះអាទិត្យគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតដែលធ្វើឱ្យស្បែកខូចហើយការប្រើប្រាស់ទឹកអង្ករគឺជាមធ្យោបាយងាយស្រួលនិងមានតំលៃសមរម្យដើម្បីការពារមុខរបស់អ្នក។
៣. ជួសជុលស្បែកដែលខូច
ឧស្សាហកម្មកែសម្ផស្សតែងផ្តល់ជូននូវផលិតផលដែលមានប្រសិទ្ធភាពនឹងមានតម្លៃថ្លៃជាច្រើនដែលអាចជួយអ្នកឱ្យទទួលបានស្បែកស្អាត។ ទឹកអង្ករគឺជាគ្រឿងផ្សំថែរក្សាស្បែកបែបធម្មជាតិនិងមានតំលៃថោកដែលមនុស្សភាគច្រើនមានរួចទៅហើយនៅផ្ទះ។ បន្ថែមពីនេះ វាអាចមានសមត្ថភាពកាត់បន្ថយស្នាមជ្រីវជ្រួញ ទឹកអង្ករធ្វើអោយប្រសើរឡើងនូវការខូចខាតស្បែក ហើយថែមទាំងអាចប្រើដើម្បីព្យាបាលជំងឺស្បែកមួយចំនួនដូចជា ជំងឺរលាកស្បែក។
៤. ជួយកាត់បន្ថយសារធាតុពណ៌ស្បែក
ថ្វីបើការលាបផលិតផលច្រើនជាធម្មតាមិនបង្កគ្រោះថ្នាក់ក៏ដោយក៏ស្ថានភាពស្បែកទូទៅនេះអាចបង្កការរំខាន។ ប្រសិនបើមិនបានព្យាបាលទេចំណុចខ្មៅទេ នៅទីបំផុតអាចនាំឱ្យមានពណ៌ស្បែកមិនស្មើគ្នាដែលអាចធ្វើឱ្យមុខរបស់អ្នកស្រអាប់។ ទឹកអង្ករត្រូវបានបង្ហាញដើម្បីបង្កើនការផលិត melanin និងអាចកាត់បន្ថយ hyperpigmentation យ៉ាងមានប្រសិទ្ធិភាព៕
ប្រភព៖ បរទេស
ដោយ៖ សុភាព