កម្ទេចមាស 24k គឺជាសារធាតុផ្សំម្យ៉ាងដែលជួយប្រឆាំងនូវភាពចាស់ជាងវ័យ និង ជួយអោយស្បែកតឹងណែនភ្លឺថ្លា ហើយវាក៏មានផ្ទុកនូវសារធាតុកំចាត់ជាតិពុលបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។ ដោយសារតែកម្ទេចមាស 24k មានអត្ថប្រយោជន៍ជាច្រើន ហេតុនេះហើយវាត្រូវបានគេយកទៅផលិតជាគ្រឿងសម្អាងសម្រាប់ថែរក្សាសម្រស់របស់មនុស្សទូទៅ និង បានក្លាយជាផលិតផលថ្មីមួយដែលកំពុងវាយលុកទីផ្សារជាខ្លាំង។
គួរបញ្ជាក់ផងដែរថា កម្ទេចមាស 24k គឺមានសមត្ថភាពបង្កើនបន្ថែមនូវសារធាតុខូឡាជេន និង ថែមទាំងជួយបំបែកសារធាតុអេឡាស្ទីនដើម្បីការពារស្បែកយារធ្លាក់ថែមទៀតផង។ មិនត្រឹមប៉ុណ្ណោះ វាក៏ជំនួយដល់ការលូតលាស់នៃស្រទាប់កោសិកា ដើម្បីបង្កើតនូវកោសិកាស្បែកថ្មីៗដែលមានសុខភាពល្អ និង ផ្តល់នូវប្រសិទ្ធិភាពបន្តឹងស្បែកថែមទៀតផង។
និយាយរួមទៅកម្ទេចមាស 24k គឺពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសម្រស់ស្ត្រីគ្រប់វ័យដូចជា ជួយបន្ថយល្បឿននៃការបាត់បង់កូឡាជែន, ធ្វើអោយស្បែកសភ្លឺថ្លា, រំញោចកោសិកាដើម្បីធ្វើឱ្យស្បែកតឹងណែន, ធ្វើអោយប្រសើរឡើងនូវចរន្តឈាម និង ជួយការពារភាពចាស់ និង ស្នាមជ្រួញមុនអាយុជាដើម។
មូលហេតុនេះហើយទើបធ្វើអោយវាក្លាយជាជម្រើសផលិតផលថែរក្សាសម្រស់លេខ១ដាច់គេ ដែលត្រូវបានគេរួមផ្សំបញ្ចូលទៅក្នុងគ្រឿងសម្អាងដើម្បីផលិតជាម៉ាស់បិទមុខ និង សេរ៉ូមជំនួយស្បែកជាដើម។ មិនត្រឹមប៉ុណ្ណោះទេ កម្ទេចមាស 24k ក៏មានវត្តមាននៅក្នុងម្សៅផាត់មុខ ក្រែម និង ម៉ាស្ការ៉ាផងដែរ។ ហើយបច្ចុប្បន្ននេះ វាត្រូវបានក្រុមហ៊ុនគ្រឿងសម្អាងធំៗជាច្រើនជ្រើសរើសបញ្ចូលទៅក្នុងផលិតផលដែលមានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិរបស់បួកគេ ដើម្បីវាយលុកក្នុងទីផ្សារអន្តរជាតិបានយ៉ាងឆាប់រហ័ស៕
ប្រភព ៖ បរទេស
ប្រែសម្រួលដោយ៖ Sreynoch Long
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក