ខ្ទឹមបារាំងមិនត្រឹមតែជាគ្រឿងផ្សំ កែច្នៃនៅក្នុងម្ហូបអាហារប៉ុណ្ណោះទេ ទៀតសោតវាក៏ជាឱសថដ៏ល្អមួយសម្រាប់សុខភាពផងដែរ ប្រសិនអ្នកដឹងពីរបៀបប្រើប្រាស់វាឲ្យត្រឹមតាមក្បួន។
៥) ជួយបន្សាបជាតិពុល
ដោយសាររសជាតិហឹរ ក្រពុលនៃខ្ទឹមបារាំង ធ្វើឲ្យមនុស្សជាច្រើនមិនចូលចិត្តទទួលទានទេ តែយ៉ាងណាវាល្អខ្លាំងណាស់ក្នុងការដើរតួជាអ្នកបន្សាបជាតិពុលក្នុងរាងកាយ។ ការទទួលទានទឹកខ្ទឹមបារាំងនៅពេលយប់ ជួយលើកកម្ពស់មុខងារមេតាប៉ូលីសក្នុងរាងកាយ ដែលល្អខ្លាំងសម្រាប់សុខភាព។
៤) ព្យាបាលជំងឺគ្រុន
ពេលរាងកាយញ័រញាក់ គ្រុន ជាពិសេសនៅរដូវរងា និងស្លឹកឈើជ្រុះ វាក៏ងាយធ្វើឲ្យអ្នកផ្ដាសាយ និងក្អកផងដែរ។ វាអាចដើរតួជាអ្នកព្យាបាលជំងឺទាំងអស់ខាងលើបាន ដោយគ្រាន់តែទទួលទានទឹកខ្ទឹមបារាំងមួយកែវនៅពេលយប់។
ខ្ទឹមបារាំងសម្បូរទៅដោយសារធាតុអាលីស៊ីន ដែលមានឥទ្ធិពលសម្លាប់មេមរោគ ប្រឆាំងនឹងការរលាក ព្យាបាលជំងឺផ្ដាសាយ ក្អកយ៉ាងមានប្រសិទ្ធភាព។
៣) ជួយឲ្យគេងលក់ស្រួល
ការគេងមិនលក់ គេងមិនស្កប់ស្កល់ យូរទៅអាចនាំឲ្យស្ថានភាពសុខភាពធ្លាក់ចុះ ហើយវិធីព្យាបាល គឺអ្នកអាចសាកល្បង ទទួលទានទឹកខ្ទឹមបារាំងមុនចូលគេងមួយកែវរៀងរាល់យប់។ វាមានផ្ទុកសារធាតុ ដែលមានឥទ្ធិពលជួយឲ្យអារម្មណ៍អ្នកស្ងប់ ជួយឲ្យគេងឆាប់លក់បន្តិចម្តងៗ។
២) ការពារសរសៃឈាម
ខ្ទឹមបារាំងមានផ្ទុកសារធាតុ Prostaglandin A ដែលជួយពង្រីកសរសៃឈាម ជៀសវាងការកកឈាម និងការស្ទះកំណកឈាម។ ដោយឡែកជាតិ Quercetin នៅក្នុងខ្ទឹមបារាំង ក៏មានឥទ្ធិពលជួយការពារការកើនឡើងនៃសម្ពាធឈាមផងដែរ ដូច្នេះការទទួលទានវា ១ កែវរៀងរាល់យប់គឺពិតជាល្អខ្លាំង។
១) ការពារជំងឺមហារីក
សេលេញ៉ូមនៅក្នុងខ្ទឹមបារាំង គឺជាអង់ទីអុកស៊ីដង់ដ៏ល្អ ដោយការទទួលទានទឹកខ្ទឹមបារាំងនេះសោត វាអាចជួយជំរុញដល់ការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយ និងរារាំងនៃការលូតលាស់កោសិកាមហារីកបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក