ផ្គុំ​ខ្សែ​បាត​ដៃ​ចូល​គ្នា អ្នក​នឹង​ទទួល​បាន​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ភ្លាមៗ​៖

ការ​មើល​បាតដៃគឺ​ជា​ប្រភេទ​សិល្បៈ​បុរាណ ដែល​មាន​តាំង​ពី​រាប់​រយ​ជំនាន់​មុនមកហើយមិនថាសាសន៍ណាទេ គឺសុទ្ធតែមានក្បួនមើលបែបនេះ។ ការ​មើល​បាត​ដៃ អាច​ឲ្យ​យើង​ដឹង​ពី​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​ណា​ម្នាក់បានយ៉ាងពិតប្រាកដ។

ខ្សែ​បន្ទាត់​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​មួយ ដែល​ស្ថិត​នៅ​ខាង​ក្រោម​គល់​ម្រាមដៃ នៃ​បាត​ដៃ​របស់​យើង ត្រូវ​បាន​គេ​ហៅ​ថា បន្ទាត់​បេះដូង ឬ Heart Line។ វា​អាច​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ រួម​ទាំង​ទំនាក់ទំនង និង​អនាគត​ជីវិត​ស្នេហា​របស់​អ្នក ហើយ​អ្នក​អាច​មើល​វា​ដោយ​ខ្លួន​ឯង​បាន។

សូមធ្វើការផ្គុំ​បាតដៃ​ទាំង​២ ដាក់ទន្ទឹមគ្នា និង​តំរឹម​ឲ្យ​ស្មើ​៖

១.ប្រសិន​បើ​ខ្សែ​បន្ទាត់​លើ​បាត​ដៃ​ខាង​ឆ្វេង ខ្ពស់​ជាង​ខាង​ស្ដាំ

F300115010a952dcf29e7ffbb9

មានន័យថា អ្នក​គឺ​ជា​មនុស្ស​ចេះ​ការពារ​ខ្លួន និង​ឯករាជ្យ​ខ្លាំង មិន​ចាំ​បាច់​ត្រូវ​ការ​ការ​ស្រលាញ់​ពី​អ្នក​ដទៃ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​មាន​ន័យ​ឡើយ។ អ្នក​រីករាយ​ក្នុង​ការ​ប្រកួតប្រជែង ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ទាមទារ​យក​អ្វី​មួយ ដែល​ជា​របស់​អ្នក​ពេញ​ច្បាប់។ អ្នក​មិន​មាន​បញ្ហា​អ្វី​ឡើយ ក្នុង​ការ​ដោះស្រាយនូវ​ឧបសគ្គ​នៅ​លើ​ផ្លូវ ដែល​អ្នក​កំពុង​ដើរ។

២.ប្រសិន​បើ​ខ្សែ​បន្ទាត់​លើ​បាត​ដៃ​ទាំង​២ មាន​កម្ពស់​ស្មើ​គ្នា

D73eef52aaa6b9530339ad46d4

មានន័យថា អ្នក​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ការ​ផ្លាស់​ប្ដូរ ហើយ​ជា​ឪពុក​ម្ដាយ​ដ៏​អស្ចារ្យ។ អ្នក​គឺ​ជា​មនុស្ស​ទន់ភ្លន់ និង​​មាន​ហេតុផល​សមរម្យ ហើយ​ចេះ​យល់​ទុក្ខធុរៈ​អ្នក​ដទៃ។ នៅ​ពេល​ដែល​ឱកាស​រៀបការ​មក​ដល់ អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ល្អ និង​ទទួល​ស្គាល់​ពី​មនុស្ស​គ្រប់​រូប ដែល​អ្នក​ស្គាល់។

អ្នកជាមនុស្សដែលមានវិចារណញាណមានចរិតទន់ភ្លន់ ហើយអ្នកយកចិត្តទុកដាក់ចំពោះគំនិតរបស់អ្នកដទៃ។

៣.ប្រសិន​បើ​ខ្សែ​បន្ទាត់​លើ​បាត​ដៃ​ខាង​ស្ដាំ ខ្ពស់​ជាង​ខាង​ឆ្វេង

53c8885adaa9de0ba68c00accd

មានន័យថា អ្នក​គឺ​ជា​គូ​ស្នេហ៍​ដ៏​ល្អ​ម្នាក់ និង​មាន​ប្រាជ្ញា​វៃ​ឆ្លាត លើស​ពី​អាយុ​របស់​អ្នក។ មិនតែប៉ុណ្ណោះ អ្នក​គឺ​ជា​មនុស្ស​ចិត្ត​ល្អ។ អ្នក​មិន​ខ្វល់​ពី​អ្វី​ដែល​សង្គម​គិត​លើ​រូប​អ្នក​ឡើយ ហើយ​អ្នក​មាន​និន្នាការ​ក្នុង​ការ​រស់​នៅ ដោយ​សេរីភាព​ផ្ទាល់​ខ្លួន៕

ប្រភព៖ Brightside