តើមនុស្សបែបណា ស័ក្តិសមជាគូស្រកររបស់អ្នក? ជ្រើសរើសបើកទ្វាដែលអ្នកចូលចិត្តបំផុតមួយទៅ អ្នកនឹងដឹង

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានហ្គេមទាយគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលធ្វើប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។

សាកព្យាយាមជ្រើសរើសទ្វារមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថា តើមិត្តប្រុសប្រភេទណាដែលអ្នកស័ក្តិសមនឹងអ្នក តើអ្នកណាជាមនុស្សក្នុងសុបិនរបស់អ្នក?

PicsArt_09 11 04.19.22

របៀបលេង

២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អ

ប្រសិនបើអ្នកជ្រើសរើសទ្វារទី ១

26d4b74dc

អ្នកជាមនុស្សមានភាពទាក់ទាញនៅក្នុងភ្នែករបស់ភេទផ្ទុយ នរណាឲ្យតែបាននៅក្បែរអ្នក តែងតែបាក់ចិត្តស្រលាញ់ ព្រោះអ្នកមានសមត្ថភាព និងមានភាពសំបូរបែប ថែមទាំងចេះយកចិត្តទុកដាក់អ្នកដទៃទៀត ជាពិសេសជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ដូច្នេះមនុស្សដែលស័ក្តិសមធ្វើជាគូស្នេហ៍របស់អ្នក   ត្រូវតែទាន់សម័យ ជាមនុស្សមានទំនុកចិត្តលើខ្លួនឯង មានគំនិតមិនដូចអ្នកដទៃ ទើបនិយាយត្រូវគ្នាហើយចុះសម្រុងជាមួយអ្នក ប្រសិនបើអ្នកជួបមនុស្សបែបនោះ អ្នកអាចបន្តមានទំនាក់ទំនងបានយូរ។

ប្រសិនបើអ្នកជ្រើសរើសទ្វារទី ២

800e36367

អ្នកមានទំនុកចិត្តលើខ្លួនឯង ដឹងច្បាស់ថាខ្លួនឯងល្អ និងមានភាពទាក់ទាញត្រង់ណា ហើយតែងតែប្រើវាយ៉ាងត្រឹមត្រូវ អ្នកថែមទាំងចេះសម្របខ្លួនបានយ៉ាងងាយជាមួយអ្នកដទៃ មិនថាក្មេង ឬចាស់ទេបើបាននៅក្បែរអ្នកហើយ ច្បាស់ជាលង់ស្នេហ៍ ។ មនុស្សដែលស័ក្តិសមសម្រាប់អ្នក ត្រូវតែជាមនុស្សដែលមានបុគ្គលិកលក្ខណៈស្រដៀងគ្នា មានមន្តស្នេហ៍គ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នកលង់ស្រឡាញ់ ហើយប្រហែលជាត្រូវចេះតស៊ូបន្តិច  ព្រោះអ្នកមានជម្រើសច្រើន ។

ប្រសិនបើអ្នកជ្រើសរើសទ្វារទី ៣

079bfcf0a

អ្នកគឺជាមនុស្សដែលចេះគិត និងមានទំនុកចិត្តលើខ្លួនឯង មានការសម្រេចចិត្ត និងហ៊ានអះអាង ។ ទាំងនេះគឺជាមន្តស្នេហ៍ដែលធ្វើឱ្យអ្នកមើលទៅទាក់ទាញ និងខុសប្លែកពីអ្នកដទៃ។ មនុស្សដែលសមនឹងមនុស្សដូចអ្នក ត្រូវតែមានភាពវៃឆ្លាត រវាស និងមានភាពស្ងប់ស្ងាត់។ ដោយសារតែក្នុងជម្រៅចិត្តអ្នក កម្រនឹងបើកចំហចំពោះនរណាម្នាក់ណាស់ អ្នកច្រើនតែមានការសង្ស័យច្រើន មុនពេលចាប់ផ្តើមទំនាក់ទំនងជាមួយនរណាម្នាក់។  បណ្តាលឱ្យទំនាក់ទំនងអភិវឌ្ឍយឺត ច្រើនតែមើលចិត្តគ្នាសន្សឹមៗ ដែលវាមានទាំងគុណសម្បត្តិនិងគុណវិបត្តិ ព្រោះប្រសិនបើប៉ះនរណាម្នាក់ មិនអាចទ្រាំទ្របានគ្រប់គ្រាន់ ពួកគេមិនអាចរង់ចាំបាន នឹងគ្រវីដៃលាមិនខាន ។

ប្រសិនបើអ្នកជ្រើសរើសទ្វារទី ៤

Fe935061e

អ្នកដែលជ្រើសរើសបើកទ្វារនេះ ជាមនុស្សមានភាពស្ងប់ស្ងាត់ សុភាពរាបសា ស្មោះត្រង់ និងចេះគួរសម ប៉ុន្តែនៅពេលដល់ពេលដែលត្រូវប្រាកដប្រជា អ្នកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្តេជ្ញាឱ្យអស់ពីសមត្ថភាព ។ អ្នកតែងតែចាប់អារម្មណ៍ពីព័ត៌មានលម្អិតតូចៗ ដែលអ្នកដទៃមើលមិនឃើញ។ ច្រើនតែជាទីស្រឡាញ់ និងអាណិតអាសូររបស់មនុស្សវ័យចាស់ជាង ដូច្នេះគូស្រករដែលសមអាចនៅជាមួយគ្នាបានយូរ គួរជាមនុស្សវ័យចាស់ជាង ទើបអាចថែរក្សាការពារមនុស្សទន់ភ្លន់ដូចជាអ្នកបាន ។

ប្រសិនបើអ្នកជ្រើសរើសទ្វារទី ៥

Aa6145994

កុំភ្ញាក់ផ្អើលបើមនុស្សមើលឃើញថាអ្នកជាមនុស្សវិជ្ជមាន សុទិដ្ឋិនិយម ទោះបីអ្នកត្រូវប្រឈមមុខនឹងពេលវេលាអាក្រក់ក៏ដោយ អ្នកនឹងមិនលេចលង់នៅក្នុងនោះយូរទេ ។ អ្នកមិនមែនជាមនុស្សគិតច្រើន អ្នកអាចឆ្លងកាត់វាបានយ៉ាងឆាប់រហ័ស ហើយភាពទាក់ទាញរបស់អ្នកគឺ មានភាពរួសរាយរាក់ទាក់ និងមានប្រាជ្ញា ដូច្នេះមនុស្សដែលស័ក្តិសមនិងអ្នក គួរតែមានអាកប្បកិរិយាដូចគ្នា ជាមនុស្សកំប្លុកកំប្លែង ចូលចិត្តលេងសើច ចូលចិត្តរឿងសប្បាយៗ ធ្វើឱ្យស្នេហារបស់អ្នកមានពណ៌ចម្រុះ មិនរិល មិនគួរឱ្យធុញទ្រាន់ ជាគូស្នេហ៍ដែលមនុស្សគ្រប់គ្នាច្រណែន៕

ប្រភព៖ Knongsrok