ស្ថិតក្នុងស្ថានភាពទាំង 3 នេះ មិនបាច់និយាយតបត ឬក៏វែកញែកអ្វីទេ ស្ងៀមស្ងាត់ ជាជម្រើសដ៏ល្អបំផុត

ទស្សនវិទូក្រិចដ៏ល្បីល្បាញ Pythagoras ធ្លាប់បាននិយាយថា «ភាពស្ងៀមស្ងាត់ គឺជាប្រាជ្ញាកម្រិតខ្ពស់បំផុត។ អ្នកណាមិនស្គាល់ភាពស្ងៀមស្ងាត់ មិនអាចនិយាយបានទេ»។

ចាស់ៗពីដើម មានពាក្យមួយឃ្លាថា “ភាពស្ងៀមស្ងាត់ជាមាសប្រាក់” ដើម្បីផ្តល់ដំបូន្មានដល់មនុស្សជំនាន់ក្រោយ ឱ្យដឹងពីរបៀបស្ងៀមស្ងាត់នៅពេលចាំបាច់ ដើម្បីចៀសវាងការប៉ះទង្គិចដែលមិនចាំបាច់ ហើយរៀនធ្វើជាមនុស្សដែលពូកែ និងស្តាប់ឱ្យបានច្រើន។ នោះក៏ជាមូលហេតុដែលមនុស្សកើតមកដោយមានមាត់តែមួយ ប៉ុន្តែមានត្រចៀកពីរ។

ជាការពិត យើងមិនគួរនៅស្ងៀមនៅគ្រប់ស្ថានការណ៍ឡើយ។ ឧទាហរណ៍ នៅពេលប្រឈមមុខនឹងរឿងអាក្រក់ និងអំពើអាក្រក់ យើងពិតជាត្រូវការនិយាយចេញមកខ្លះហើយ។ តែយ៉ាងណាមិញ បើអ្នកស្ថិតក្នុងស្ថានភាពទាំង៣ខាងក្រោមនេះ ការរក្សាភាពស្ងៀមស្ងាត់ គឺជាជម្រើសល្អបំផុត បើអ្នកអាចធ្វើបាន អ្នកក៏នឹងមានសំណាង និងក្ដីសុខច្រើនផងដែរ។

Aa95430847e290ca11e3a4c04aee31db

១. នៅពេលដែលអ្នកដទៃមើលងាយអ្នក អ្នកមិនចាំបាច់ខឹង អន់ចិត្ត ហើយតបតទៅគេវិញឡើយ

នៅពេលអ្នកស្ថិតក្នុងស្ថានភាពដែលអ្នកដទៃមើលងាយអ្នក សូមព្យាយាមពិនិត្យ និងមើលថា តើអ្នកបានធ្វើអ្វីមួយដើម្បីធ្វើឱ្យគេឈឺចាប់ដោយអចេតនា ឬក៏អ្វីដែលអ្នកបានធ្វើមិនល្អ ធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ រហូតដល់ថ្នាក់គេនិយាយមើលងាយ និងស្ដីបន្ទោសអ្នកដែរទេ?

តែយ៉ាងណា បើថ្ងៃណាមួយ អ្នកលែងសំខាន់ក្នុងចិត្តគេហើយ សូមចាត់ទុកថាជាការបញ្ចប់ ដោយគ្រាន់តែនិយាយពាក្យថាអរគុណ ហើយកុំត្អូញត្អែរ ការអាក់អន់ចិត្តគ្រាន់តែធ្វើឱ្យទំនាក់ទំនងកាន់តែអាក្រក់ទៅៗ ការដើរថយក្រោយនឹងបំផ្លាញនូវអ្វីដែលល្អដែលធ្លាប់មាន។

36954afd649690cfcc96aa26eaa52ceb

២. ពេលមានគេសរសើរ សូមកុំនិយាយក្រអឺតក្រទម កុំអំនួតឱ្យសោះ

ការទទួលបានការសរសើរ និងការទទួលស្គាល់ គឺដោយសារតែអ្នកធ្វើអ្វីមួយបានល្អ។ ទោះយ៉ាងណា សូមកុំភ្លេចថា មនុស្សម្នាក់ៗមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន កុំប្រញាប់ប្រញាល់ក្រអឺតក្រទម ព្រោះតែការសរសើររបស់អ្នកដទៃឱ្យសោះ។ ពាក្យសរសើរ លើកតម្កើង ពេលខ្លះធ្វើឱ្យយើងមានមោទកភាព ហើយភ្លេចកែលម្អខ្លួនឯង ភ្លេចការរីកចម្រើនដែលទាមទារដើម្បីជោគជ័យ។

លើសពីនេះទៅទៀត នៅពេលអ្នកនិយាយអ្វីដែលខ្សីលធម៌ អ្នកនឹងងាយទទួលការស្អប់ពីអ្នកដទៃទៅវិញទេ អាចនឹងធ្វើឱ្យគេ បែរជាស្អប់ ជ្រេញនឹងអ្នកតែប៉ុណ្ណោះ។ ដូចពាក្យចាស់ពោលថា ទឹកអាចឱ្យទូកអណ្ដែត តែវាក៏អាចបណ្តាលឱ្យទូកលិចវិញបានដែរ។ ដូច្នេះ បើមានគេសរសើរអ្នក អ្នកគួរតែមានការប្រុងប្រយ័ត្ន និងរៀបចំខ្លួន ចរិត និងពាក្យសម្ដីរបស់អ្នកឱ្យបានល្អ។

10137f14a84bdaa0c0fed4e598684670

៣. នៅពេលដែលអ្នកដទៃនិយាយអំពីអ្វីមួយដែលពួកគេមិនដឹង ឬនិយាយមិនមែនជាការពិតរបស់អ្នក

តើអ្នកធ្លាប់ឮពាក្យមួយឃ្លាថា «រឿងណាដែលដឹងមិនច្បាស់ គួរណាស់តែធ្វើជាងអ្នកស្ដាប់ដ៏ល្អម្នាក់វិញ»? មនុស្សដែលមានប្រាជ្ញា គួរនិយាយតែនៅពេលដែលពួកគេដឹងអំពីបញ្ហាណាមួយ ហើយគួរតែនៅឱ្យស្ងៀម ប្រសិនបើមាននរណាម្នាក់ និយាយអ្វីពីអ្នក ដែលមិនពិត ឬគេដឹងពីអ្នកមិនច្បាស់។ មនុស្សដែល្អពិតប្រាកដ ពួកគេនិយាយកាន់តែតិច ព្រោះពួកគេយល់ថា ចំណេះដឹងក្នុងជីវិត គឺធំធេង អ្វីដែលយើងដឹងគឺគ្រាន់តែជាគ្រាប់ខ្សាច់តូចមួយប៉ុណ្ណោះ ឬជាបញ្ហាមួយផ្នែកតែប៉ុណ្ណឡ។

អ្នកប្រាជ្ញសូក្រាតធ្លាប់បាននិយាយថា “ខ្ញុំមិនដឹងអ្វីទាំងអស់ នោះគឺជាអ្វីដែលខ្ញុំដឹងច្បាស់បំផុត” ។ ក្នុងនាមជាមនុស្សសាមញ្ញ យើងគួរតែមានភាពរាបសារជាងនេះ ហើយឱនលំទោនចុះ ចំពោះមនុស្សដែលយើងមិនស្គាល់ ឬមនុស្សដែលស្គាល់ពីយើងមិនច្បាស់៕

អត្ថបទ ៖​ pHknongsrok / Knongsrok