មកសាកល្បងវិធីសម្រកទម្ងន់ដ៏ងាយមួយនេះ ពីជនជាតិជប៉ុន គឺអាចឲ្យអ្នកទម្ងន់រាងកាយដោយមិនដឹងខ្លួន ត្រឹមតែការប្រើប្រាស់ទឹកសណ្តែក។
តើធ្វើដូចម្តេចដើម្បីសម្រកទម្ងន់ដោយការទទួលទានទឹកសណ្តែក?
ទឹកសណ្តែកមានគ្រឿងផ្សំ ដែលល្អសម្រាប់សុខភាព ហើយមានជាតិខ្លាញ់ទាប។ ការអនុវត្តគឺងាយ ចាប់ពីថ្ងៃដំបូង ដល់ថ្ងៃទី ៧ មុនរៀងរាល់ទទួលទានអាហារប្រចាំពេលនីមួយៗ អ្នកត្រូវទទួលទានទឹកសណ្តែក ២០០ ម.ល ដោយវាអាចបន្ថែមប្រូតេអ៊ីន ជួយដល់ចលនាក្រពះពោះវៀន ធ្វើឲ្យយើងមានអារម្មណ៍ឆ្អែត មិនសូវឃ្លាន។
ជាពិសេសសម្រាប់មនុស្សស្រី ក្នុងកំឡុងពេលមករដូវក៏អាចទទួលទានបានដែរ ហើយវានឹងជួយឲ្យការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។ ដោយតាមអ្នកសាកល្បងភាគច្រើនបង្ហើបថា អាចស្រក ៣ គីឡូក្រាមឯណោះ។
គោលការណ៍សំខាន់មួយទៀត ក្រៅពីការទទួលទានទឹកសណ្តែកជាប្រចាំ ៣ ពេល អ្នកក៏ត្រូវទទួលទានទឹកនៅកម្រិតមធ្យមដែលល្អសម្រាប់សុខភាពបានហើយ មិនត្រូវទទួលទានទឹកច្រើនពេកទៀតនោះទេ។ មួយផ្សេងទៀតវាស៊ីសងលើរបបអាហារដែរ ដែលយើងត្រូវកាត់បន្ថយដូចគ្នា ហើយបើថ្ងៃខ្លះធុញនឹងចំណង់អាហារលើតុ អ្នកអាចប្តូរមកទទួលទានទឹកសណ្តែកជាមួយនំប័ុងជំនួសបាយគឺកាន់តែល្អ។
តើទឹកសណ្តែកខ្មៅ ឬទឹកសណ្តែកស ដែលមានប្រសិទ្ធភាពជាង?
បើនិយាយពីការផ្តល់នៅវីតាមីន និងការសម្រកទម្ងន់គឺវាមិនខុសគ្នាទេ តែខុសត្រង់សមាសធាតុមួយចំនួនប៉ុណ្ណោះ។
ទឹកសណ្តែកខ្មៅ មានផ្ទុកសារធាតុ Anthocyanins ដែលមានប្រយោជន៍ខ្លាំងសម្រាប់ស្រ្តី ដែលចង់ប្រឆាំងភាពចាស់ និងការចាស់ជាងវ័យ។ ទឹកសណ្តែកពណ៌សវិញ មានជាតិសរសៃច្រើន អាចរលាយក្នុងទឹកល្អសម្រាប់ចលនាពោះវៀន។
ទោះយ៉ាងណាក៏ដោយ ទឹកសណ្តែកខ្មៅជាទូទៅមានកាឡូរីខ្ពស់ជាងទឹកសណ្តែកសបន្តិច ដូច្នេះបើឲ្យជ្រើសយកមួយ យើងណែនាំឲ្យជ្រើសយកទឹកសណ្តែកស សម្រាប់អ្នកផ្តោតលើការចង់សម្រកទម្ងន់ជាធំ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក