មុនកប់ក្រោមស្បែក ជាទូទៅវាពិបាកនឹងព្យាបាលជាងប្រភេទមុនដទៃ ដែលវាធ្វើឲ្យផ្ទៃមុខទាំងមូល មើលទៅឃើញស្បែកយើងរាងរដុបៗ ដ្បិតវាមិនសូវឈឺចាប់ តែវាពិបាកនឹងព្យាបាលខ្លាំងណាស់ បើយើងចេះតែបណ្តែតបណ្តោយ។
ការកើតមុនកប់ក្រោមស្បែក ច្រើនតែឆ្លងពីបាក់តេរីដែលមកទំលើមុខ ពោលមិនមែនតែដៃរបស់យើងមួយមុខទេ ទៀតសោតមានរបស់របរផ្សេងទៀតដូចជាម៉ាស អាវ ភួយ ខ្នើយ ក៏មានបាក់តេរីបង្កឲ្យកើតមុនបានផងដែរ។ មួយផ្សេងទៀតគឺការទទួលទានអាហារមិនទៀងទាត់ អ្នករំលងអាហារញឹកញាប់ ក៏ធ្វើរាងកាយ និងស្បែកមិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។
ខាងក្រោម Knongsrok បង្ហាញពីវិធីព្យាបាលសាមញ្ញ ៣ ដែលអ្នកអាចយកទៅអនុវត្តបាន។
១) ការស្ទីមជាមួយតែបៃតង
អ្នកយកស្លឹកតែបៃតងមកលាង ហើយដាំឲ្យពុះជាមួយទឹក
លាងមុខរបស់អ្នកជាមួយទឹកធម្មតាសិន រួចស្ទីមមុខរយៈពេល ១៥ នាទីជាមួយតែបៃតងដែលមានដាំពុះ (នៅពេលដំបូងអាចថាពិបាក មានអារម្មណ៍មិនស្រួល ពេលចំហាយទឹកភាយចូលច្រមុះ ប៉ុន្តែប្រហែល ១-២ នាទីក្រោយ អ្នកអាចសម្របខ្លួនបានហើយ)
ក្រោយពីស្ទីមមុខរួចរាល់ ចូរអ្នកលាងមុខខ្លួនឯងជាមួយទឹកក្ដៅឧណ្ហ៍ៗ ហើយលាបទឹកផ្កាកុលាបដើម្បីបង្រួមរន្ធញើស។
២) ការប្រើស៊ុតស
ញែកស៊ុតពណ៌ស ចូលក្នុងចានស្អាត ហើយបន្ថែមទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ
សម្អាតមុខរបស់អ្នក បន្ទាប់មកប្រើជក់ផាត់មុខ យកល្បាយនោះមកលាបលើស្បែកមុខ
ម៉ាស្សាថ្នមៗ រួចទុកឲ្យស្បែកស្ងួតជាតិល្បាយនោះដោយខ្លួនវា ហើយលាងជាមួយទឹកក្ដៅឧណ្ហ៍ៗ
អនុវត្តវិធីនេះឲ្យបានទៀងទាត់ ប្រហែល ២-៣ ដងក្នុងមួយសប្តាហ៍។
៣) ទឹកឃ្មុំ
ទឹកឃ្មុំមានលក្ខណៈប្រឆាំងនឹងការរលាក បាក់តេរី និងអាចព្យាបាលរបួសយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះគេក៏អាចយកវាមកព្យាបាលមុខមុនផងដែរ។
យកទឹកឃ្មុំប្រហែល ២ ស្លាបព្រាបាយលាយជាមួយម្សៅរមៀត ១ ស្លាបព្រាកាហ្វេ និងទឹកដោះគោយ៉ាអួសុទ្ធ ២ ស្លាបព្រា
លាងសម្អាតស្បែកមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ ហើយយកល្បាយដែលកូរសព្វរួចខាងលើមកលាប ហើយម៉ាស្សាថ្នមៗលើទីតាំងដែលមានមុខ
ទុកចោលរយៈពេល ២០ នាទីសឹមលាងទឹកចេញជាការស្រេច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក